កម្ពុជារកចំណូលបានជាង ១៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ គិតត្រឹមខែឧសភា ២០២៦

សហគ្រាសអង្គរដែលគ្រប់គ្រងដោយរដ្ឋរាយការណ៍ពីការធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិ និងប្រាក់ចំណូលបើប្រៀបធៀបទៅនឹងរយៈពេលមុនៗ ខណៈដែលតំបន់បេតិកភណ្ឌបន្ទាប់បន្សំរួមចំណែកដល់ប្រាក់ចំណូលទេសចរណ៍

គិតត្រឹមរយៈពេល៥ខែ ពោលពីខែមករា-ឧសភា ឆ្នាំ២០២៦ មានភ្ញៀវទេសចរអន្តរជាតិជិត ៣៦ម៉ឺននាក់ ​ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានចំណូលជាង ១៧លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ផ្សាយចេញកាលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។

សេចក្តីប្រកាសដដែល បានឱ្យដឹងថា រយៈពេល៥ខែ មានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣៥៩.៤៧១នាក់ បានទិញសំបុត្រចូលទស្សនារមណីដ្ឋានអង្គរ ថយចុះ ៣១.៨៦% និងទទួលបានចំណូល ១៧ ២០៤.៣២២លានដុល្លារ ថយចុះ ២៩,៩៨%។​

បន្ថែមពីនេះ ទទួលបានចំណូលការលក់សំបុត្រចូលទស្សនា នៅប្រាសាទកោះកែរ ចំនួនជាង ១១ម៉ឺនដុល្លារ ប្រាសាទបេងមាលាចំនួន ៧,៧៩ម៉ឺនដុល្លារ នៅភ្នំក្បាលស្ពាន ចំនួន ៣.២៣០ដុល្លារ និងសំបុត្រទូកតំបន់កំពង់ផែចុងឃ្នៀស ចំនួន ៣៩៨.៣១៥ដុល្លារ។

សូមរំឭកដែរថា ក្នុង​ឆ្នាំ​២០២៥ មាន​ភ្ញៀវទេសចរអន្តរជាតិ​​ ៩៥៥.១៣១ នាក់​បាន​ទិញ​​សំបុត្រ​ចូល​ទស្សនារមណី​យដ្ឋាន​អង្គរ ដែល​ធ្វើ​ឱ្យ​អង្គភាព​មួយ​នេះ​ប្រមូល​​ប្រាក់បាន​​ ៤៤,៧១ លានដុល្លារ។ បើ​ធៀប​នឹង​ឆ្នាំ​២០២៤ គឺ​ចំនួន​ភ្ញៀវ​ទិញ​សំបុត្រ​ បាន​​ធ្លាក់​ចុះ​ ៦,៧% និង​​ប្រាក់​ពី​ការ​លក់​សំបុត្រ​​ធ្លាក់​ចុះ ៦,៥១%​​៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

ចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរក្នុងរយៈពេល ១១ខែនេះ កើនជិត ២៩%

រយៈពេល១១ខែ គិតចាប់ពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៤ន […]