កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials Korea Ltd. កាលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានមកជួបពិភាក្សាជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីមកសិក្សាពីវិស័យឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា។

នាឱកាសនោះ លោក Park Janghwan អគ្គនាយកក្រុមហ៊ុន NEO Battery Materials Korea Ltd. ក្នុងគោលបំណងស្វែងយល់ពីសក្តានុពល និងសិក្សារៀនសូត្រពីកាលានុវត្តភាពវិនិយោគ ក្នុងការអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា  បានលើស្វាគមន៍ចំពោះគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជា។ ឯកឧត្តម ក៏បញ្ជាក់ពីគោលនយោបាយបើកចំហរបស់កម្ពុជា ក្នុងការស្វាគមន៍ការវិនិយោគផ្ទាល់ពីបរទេស តាមរយៈកញ្ចប់លើកទឹកចិត្តប្រកបដោយភាពទាក់ទាញ កិច្ចសម្រួលវិនិយោគ និងការថែទាំវិនិយោគក្រោមច្បាប់ស្ដីពីវិនិយោគនៅកម្ពុជា។ ឯកឧត្តម ក៏បានជម្រាបជូនអំពីការគាំទ្រតាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដែលអាចផ្តល់ហិរញ្ញប្បទានគាំទ្ររហូតដល់ ៥០% លើថ្លៃចំណាយនៃការបណ្តុះបណ្តាល។

តាមរយៈជំនួបនេះដែរ ភាគីកម្ពុជា ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិភាក្សាលម្អិតជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ចដើម្បីស្វែងយល់លម្អិតអំពីច្បាប់ បទប្បញ្ញត្តិ និងតម្រូវការជាក់ស្តែងលើគម្រោងនេះ ព្រមទាំងសហការជាមួយវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសក្នុងស្រុក ដើម្បីរៀបចំកម្មវិធីសិក្សា និងបណ្តុះបណ្តាលយុវជនកម្ពុជាលើជំនាញបច្ចេកវិទ្យានេះឱ្យមានប្រសិទ្ធភាព៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]

CDC ដាក់ឱ្យអនុវត្តជាផ្លូវការនូវវិក្កយបត្រសម្រាប់ការទូទាត់សេវាសាធារណៈ ដើម្បីបង្កើនទំនុកចិត្តវិនិយោគិន

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសដាក់ឱ្យប្រ […]