សណ្ឋាគារ Raffles Grand d’Angkor គ្រោង​នឹង​បើក​ដំណើរការ​វិញ​នៅ​ដើមខែមិថុនា

សណ្ឋាគារ Raffles Grand d'Angkor គ្រោង​នឹង​បើក​ដំណើរការ​វិញ​នៅ​ដើមខែក្រោយនេះ បន្ទាប់ពីត្រូវ​បាន​បិទ​អស់​រយៈពេល​ជិត​បី​ឆ្នាំ ហើយ​ការបើកដំណើរការឡើងវិញនេះ គឺស្របពេលដែលមានទេសចរបរទេសចូលមកទស្សនានៅកម្ពុជា ក្រោមមានការ​បន្ធូរបន្ថយ​ការ​រឹតត្បិតនៃវិធានសុខាភិបាល។ សណ្ឋាគារ Raffles Grand d'Angkor ដែលជាសម្បត្តិបេតិកភណ្ឌដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍ គ្រោងនឹងបើកទ្វារស្វាគមន៍ភ្ញៀវឡើងវិញនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ...

អាន​បន្ថែម

ក្រសួងសាធារណការស្វាគមន៍អ្នកវិនិយោគលើការដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនី

ក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ញើញ និងស្វាគមន៍ចំពោះក្រុមហ៊ុន​ឯកជន​​លើការវិនិយោគលើការបង្កើត ឬដំឡើងស្ថានីយបញ្ជូលថាមពលអគ្គិសនីសម្រាប់យានយន្តដើរដោយថាមពលអគ្គិសនី ដោយបញ្ជាក់ថា​ ការចូលរួមវិនិយោគនេះ នឹងជំរុញការប្រើប្រាស់រថយន្តមិនបញ្ចេញឧស្ម័នពុលដល់បរិស្ថាននៅកម្ពុជា។​ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានប...

អាន​បន្ថែម

ក្រសួងធនធានទឹក និង JICA សហការគ្នារៀបចំស្តង់ដារប្រព័ន្ធធារាសាស្ត្រជាតិ

ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយអង្គការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA បើកកិច្ចប្រជុំដំបូងលើគម្រោងរៀបចំស្តង់ដារប្រព័ន្ធធារាសាស្ត្រជាតិ  (NaSDeP) ដើម្បីបង្កើតប្រព័ន្ធនៃនិម្មិតកម្ម និងប្រើប្រាស់ស្តង់ដារជាតិប្រព័ន្ធធារាសាស្ត្រ។ នេះបើតាមកិច្ចប្រជុំនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ បានអនុម័តលើផែនការការងារ និងបានឯកភាពលើកាលវិភាគសកម្មភាពសម្រាប់ឆ្នាំទី១ ដែលជាដំណាក់កាល...

អាន​បន្ថែម

រដ្ឋសម្រេចកាត់ដីតំបន់បឹងទន្លេសាប ជិត២ម៉ឺនហិកតា សម្រាប់ពលរដ្ឋរស់នៅអាស្រ័យផល

រាជរដ្ឋាភិបាល សម្រេចកែសម្រួលផ្ទៃដីតំបន់បឹងទន្លេសាប ជិត២ម៉ឺនហិកតា សម្រាប់កាត់ឆ្វៀលចែកជូនប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារ បង្កបង្កើនអាស្រ័យផលស្រែចម្ការ។ សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងសារពិសេសស្តីពីបឹងទន្លេសាប នៅព្រឹកថ្ងៃទី២៧ ឧសភានេះ។ សម្ដេច ហ៊ុន សែន បានប្រាប់ឱ្យ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កែតម្រូវព្រំប្រទល់បឹងទន្លេសាប ជូនប្រជាពលរដ្ឋនៅត...

អាន​បន្ថែម

SSEZ គ្រោងសង់សួនឧស្សាហកម្មដំណាក់កាលទី២ អាចទទួលរោងចក្រសហគ្រាសដល់៣០០ទីតាំង

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងជំរុញគម្រោងសាងសង់សួនឧស្សាហកម្មដំណាក់កាលទី២ ដែលអាចទទួលរោងចក្រសហគ្រាសបានរហូតដល់ទៅ៣០០ទីតាំង។ យោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជា ការសាងសង់សួនឧស្សាហកម្មដំណាក់កាលទី១នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានបញ្ចប់ ដែលមានសហគ្រាសចំនួន ១៧០ក្រុមហ៊ុន បានជួយដោះស្រាយបញ្ហាការងារជូនដល់ប្រជាជនក្នុងស្រុកជិត ៣ម៉ឺននាក់។ ប្រភពដដែលបន្តថា ពេលបញ្ចប់ការសាងសង់ទាំងស្រុង រំពឹងថ...

អាន​បន្ថែម

ធនាគារពិភពលោកផ្តល់ជំនួយ ១៦៩លានដុល្លារ ដល់កម្ពុជាសង់ផ្លូវជនបទ និងការពារគ្រោះធម្មជាតិ

ធនាគារពិភពលោក បាន​អនុម័តផ្តល់ជំនួយដល់កម្ពុជាចំនួន ១៦៩​លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើនភាពធន់នៃបណ្តាញផ្លូវជន​បទ​ទៅនិងគ្រោះធម្មជាតិ និងកត្តាអាកាសធាតុ ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាអ្នកអនុវត្តគម្រោង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៥ ខែឧសភា។ នេះជាកញ្ចប់ហិរញ្ញប្បទានថ្មី សម្រាប់អនុវត្ត​គម្រោងគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ​អាស៊ីអាគ្នេយ៍នៅកម្ពុជា​ ដំណា​​​ក់​​​កាល​ទី២ ដែលក្នុងនោះទឹកប្រាក់ច...

អាន​បន្ថែម

ពហុកីឡដ្ឋានកំពង់ស្ពឺ តម្លៃ ២លានដុល្លារ សង់ជិតរួចរាល់

ពហុកីឡដ្ឋានស្តង់ដារអន្តរជាតិថ្មីមួយ ស្ថិតក្នុងខេត្តកំពង់ស្ពឺ សាងសង់ជិតរួចរាល់ នឹងក្លាយជាសមិទ្ធផលថ្មីមួយក្នុងចំណោមសមិទ្ធផលធំៗជាច្រើនទៀត នឹងត្រូវប្រគល់ជូនអ្នកខេត្តកំពង់ស្ពឺ ក៏ដូចប្រជាជនទូទៅ ប្រើប្រាស់សម្រាប់វិស័យកីឡា។ បើតាមឯកឧត្តម ហ៊ុន ម៉ានី ការកសាងកីឡដ្ឋានកំពង់ស្ពឺនេះ ជិតបានសម្រេចការសាងសង់ជាស្ថាពរហើយ នេះបើតាមឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានដឹកនាំមន្រ្តីពិនិត្យពិនិត្យលើវឌ្ឍន...

អាន​បន្ថែម

រដ្ឋបានអនុម័តគម្រោងវិយោគឯកជនធំៗថ្មីចំនួន៤ តម្លៃសរុប ៨,៤ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណ ៨,៤លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៤កន្លែង នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី១ គឺ  Xiantong Wire and Cable Co., Ltd. ដែលវិនិយោគ ៥ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតខ្សែភ្លើង ខ្សែកាប និងរឡូ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។​ ក្រុមហ៊ុនទី២ Neutrali...

អាន​បន្ថែម

គម្រោងផ្លូវក្រវាត់ក្រុងទី៣ សាងសង់បានជិត ៧៤% ហើយ

ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៣,៧០% ហើយ បើគិតត្រឹមថ្ងៃទី ២៥ ខែឧសភា នេះ ដោយគ្រោងនឹងបញ្ចប់ការសាងសង់តាមផែនការនៅអំឡុងខែកញ្ញា ខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលថ្ងៃទី២៥ ខែឧសភា។ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងទៀតថា ផ្លូវក្រវាត់ក្រុងទី៣ ដែលសម្រេចបាន ៧៣,៧០%នេះ គឺជាផ្លូវក្រវាត់ទីក្រុងពីតំបន់ទិសខាងលិច ខាងត្បូង ទៅភ្ជាប់តំបន់ខាងកើតរា...

អាន​បន្ថែម

ក្រសួងសាធារណការ ពិភាក្សាលើការលម្អប្រព័ន្ធព័ស្តុភារកម្ម

កម្ពុជា-ជប៉ុន (JICA) កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២  បានបើកកិច្ចពិភាក្សារួមគ្នា លើ ៦ចំណុចធំៗ ដើម្បីធ្វើឲ្យប្រសើរឡើងនូវគម្រោងកែលម្អប្រព័ន្ធព័ស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២។ កិច្ចពិភាក្សានេះ ធ្វើឡើងក្រោមការដឹកនាំដោយឯកឧត្តម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ ឯកឧត្តម វ៉ាស៊ឹម សុរិយា បានឲ្យដឹងថា កិច្ចប្រជុំន...

អាន​បន្ថែម

ក្រុមហ៊ុនEnerCam កំពុងផ្តោតខ្លាំងលើសក្តានុពល អណ្តូងប្រេងកម្ពុជា

ក្រសួងរ៉ែ និងថាមពល សហការជាមួយក្រុមហ៊ុន EnerCam Resources Corp បានកំពុងសិក្សាពីសក្តានុពល ពិនិត្យលទ្ធភាពក្នុងការចាប់ផ្តើមដំណើរការឡើងវិញអណ្តូងប្រេងដំបូងគេបង្អស់របស់កម្ពុជា ក្រោយផ្អាកជាងមួយឆ្នាំ ដោយក្រុមហ៊ុនវិនិយោគក្ស័យធន។ ក្រុមហ៊ុន Angkor Resources Corp បានប្រកាសកាលពីថ្ងៃទី ២៥ ឧសភា ថាក្រុមហ៊ុនបុត្រសម្ព័ន្ធថាមពលរបស់ខ្លួនគឺ ក្រុមហ៊ុន EnerCam Resources Corp. (EnerCam) បានសិក្សាលើសក្តានុពល និងត្រួតពិន...

អាន​បន្ថែម

ជំនាញការកម្ពុជា ៦រូប បានបញ្ចប់វគ្គសាងសមត្ថភាពលើការវាយតម្លៃគម្រោងថាមពលអគ្គិសនី

កម្មសិក្សាការីចំនួន ៦ នាក់ របស់កម្ពុជាបានទទួលវិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពលើការវាយតម្លៃគម្រោងអ្នកផលិតថាមពលអគ្គិសនីឯករាជ្យដោយជោគជ័យហើយ។ នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជា (JICA) កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ បើតាម JICA បានឲ្យដឹងថា វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលនេះ ត្រូវបានប្រគល់ជូនកាលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅអគ្គនាយកដ្...

អាន​បន្ថែម