រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យប្រើប្រាស់ផ្លូវលេខ ១០៨០ នៅភាគខាងលិច និងខាងជើងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវលេខ ១០៨០ ប្រវែងជាង ៦គីឡូម៉ែត្រ ចាប់ពីមហាវិថីឈ្នះឈ្នះ ដល់ផ្លូវលេខ៤២។ ពិធីសម្ពោធកំណាត់ផ្លូវបេតុងមួយខ្សែនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០១ មិថុនា ឆ្នាំ២០២២ នៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។ ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ចពិសេសអាជ្ញាធរ ដែនដីត្រូវមើលថែផ្លូវនេះឱ្...

អាន​បន្ថែម

មន្ទីរពេទ្យតេជោ សែន កោះធំ តម្លៃ ១០លានដុល្លារ សង់បានជិត ៣៧%ហើយ

គិតមកទល់បច្ចុប្បន្ន ការដ្ឋានសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ សម្រេចបាន ៣៦,០៨% ហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលសុខភាពឃុំព្រែកជ្រៃ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២។ ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា គម្រោងសាងសង់មន្ទីរពេទ្យតេជោសែនកោះធំ គ្រោងបំពាក់សម្ភារៈវេជ្ជសាស្ត...

អាន​បន្ថែម

គម្រោងវិនិយោគថ្មីតម្លៃជាង១៧លានដុល្លារ នឹងផុសឡើងនៅភ្នំពេញ និងខេត្តកណ្តាល

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ប្រមាណ ១៧,១លានដុល្លារអាមេរិក បង្កើតរោងចក្រថ្មី  ចំនួន៤កន្លែង ដែលស្ថិតក្នុងទឹកដី ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១. KING SUCCESS CO.,...

អាន​បន្ថែម

ប័ណ្ណកម្មសិទ្ធិដីធ្លីជាង១ពាន់ក្បាលដី បានប្រគល់ជូនពលរដ្ឋក្នុងស្រុកចំនួន២ នៅខេត្តកោះកុង

រដ្ឋបាលខេត្តកោះកុង បានប្រគល់វិញ្ញាបនបត្រសម្គាល់អចលវត្ថុ ជូនរដ្ឋបាលស្រុកកោះកុង និងស្រុកមណ្ឌលសីមា ដើម្បីប្រគល់ជូនបន្តដល់ប្រជាពលរដ្ឋនៅភូមិចំនួន៥ ស្មើនឹង ១,១២៩ក្បាលដី។ ពិធីប្រគល់នេះ ត្រូវបានធ្វើឡើងកាលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមានលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលត្រូវបានប្រគល់ជូនរដ្ឋបាលស្រុកទាំង២ខាងលើនេះ នឹងត្រូវបែកចែកជូនប្រជាពលរដ្ឋចំនួន ៥ភូមិនេះ រួមម...

អាន​បន្ថែម

អ្នកអង្កេតការពិសេសរបស់នាយកដ្ឋានពន្ធដារនឹងចុះធ្វើបច្ចុប្បន្នភាពអចលនទ្រព្យនៅសង្កាត់ទាំង៥​

ក្រុមការងារអង្គេតអចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយរដ្ឋបាលខេត្តកំពត នឹងចុះផ្តល់សេវា​ពន្ធដារ​លើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យក្នុងសង្កាត់ទាំង៥ ក្នុងក្រុងកំពត ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះតទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០២២។ បើតាមលោក ស៊ិន សេងហោ ប្រធានលេខាធិការដ្ឋានអង្កេតអចលនទ្រព្យតាមបណ្តាខេត្ត បានឲ្យដឹងថា ក្រុម​ការងារ​ចុះអ...

អាន​បន្ថែម

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ណែនាំអនុសាសន៍ ៥ចំណុច ដើម្បីធានាការគ្រប់គ្រង និងអភិវឌ្ឍតំបន់មាត់ឆ្នេរ

ឯកឧត្តមបណ្ឌិត ថោង​ ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និង​អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក)​ បានផ្តល់អនុសាសន៍ណែនាំចំនួន ៥ ចំណុច ដល់ខេត្តទាំង ៤ ជាប់​មាត់​​សមុទ្រ ដើម្បីធានាការគ្រប់គ្រង និងការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព និង​បរិយា​បន្ន។ នេះជាការលើកឡើងក្នុងសិក្ខាសាលាស្តីពី បទដ្ឋានគតិយុត្តនានាក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់...

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងវិនិយោគរមណីដ្ឋានទេសចរណ៍ធម្មជាតិលើកោះស្រមោច ខេត្តព្រះសីហនុ

គណៈកម្មការវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតគម្រោងវិនិយោគលើកោះស្រមោច ក្នុងខេត្តព្រះសីហនុ ទៅជារមណីយដ្ឋានធម្មជាតិ។​ គណៈកម្មការវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងស្ថាប័នពាក់ព័ន្ធ បានបើកកិច្ចប្រជុំលើផែនការមេថ្មីនៃគម្រោងវិនិយោគកោះស្រមោច កាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅ។​ យោងតាម លោក​ ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អង្គប្រជុំបានអនុម័តផែនការមេថ្ម...

អាន​បន្ថែម

គម្រោងចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសង់នៅចុងឆ្នាំ២០២២នេះ

គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ដើម្បីឱ្យកប៉ាល់ដែលមានសមត្ថភាពផ្ទុកកុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រចូលចតបាន ។ លោក ថៃ ឬទ្ធី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាមានវិសាលភាពយ៉ាងធំធេង ជាពិសេសការលើកដាក់ទំនិញនៅកំពង់ផែក្រុងព្រះសីហនុ កំពុងមានសកម្មភាពយ៉ាងមមាញឹក។ នេះបើយោ...

អាន​បន្ថែម

សម្តេចតេជោ​៖ ចិនរួមចំណែកយ៉ាងសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងថាមពលនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ប្រទេសចិនជាតួអង្គដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងវិស័យថាមពលនៅកម្ពុជា។​ ថ្លែងក្នុងវេទិកាស្តីពីអនាគតអាស៊ី កាលពីថ្ងៃទី២៧ ខែឧសភា សម្តេចតេជោ​ ហ៊ុន សែន មានប្រសាសន៍ថា ផ្លូវជាងបីពាន់គីឡូម៉ែត្រ និងស្ពានធំៗឆ្លងកាត់ទន្លេ ត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញវត្ថុពីប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន បន្តថា គម្រោងវិនិយោគវារី...

អាន​បន្ថែម

ក្រសួងកំពុងពិភាក្សាពីផលប៉ះពាល់ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សាពីផលប៉ះពាល់ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។​ កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ដឹកនាំដោយ ឯកឧត្តម សួន ភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសគម្រោង ដោយមានការចូលរួមពីមន្ត្រីបច្ច...

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជាជំរុញបើកចំហរប្រព័ន្ធពាណិជ្ជកម្មផ្អែកតាមច្បាប់អន្តរជាតិដើម្បីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញប្រទេសក្នុងតំបន់អាស៊ីបើកចំហរប្រព័ន្ធពាណិជ្ជកម្មផ្អែកតាមច្បាប់អន្តរជាតិ ដែលនេះគឺជាតម្លៃដ៏ខ្ពស់បំផុតក្នុងការធានាឱ្យមានការអភិវឌ្ឍន៍ជាសកលប្រកបដោយនិរន្តរភាព។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងសន្និសីទអន្តរជាតិស្តីពីអនាគតនៃអាស៊ី កាលពីថ្ងៃទី២៧ កន្លងទៅ។ សមេ្តចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៃភាពជាដៃគូសេដ្ឋកិច្ចទូ...

អាន​បន្ថែម

ក្រុមហ៊ុន Big C ដ៏ធំរបស់ថៃ ទិញសិទ្ធិជាម្ចាស់លើ Kiwi Mart នៅកម្ពុជា

ក្រុមហ៊ុនផ្តល់សេវាលក់ទំនិញរាយ និងគ្រឿងទេសដ៏ធំរបស់ថៃ Big C បានទិញសិទ្ធជាម្ចាស់លើ Kiwi Mart នៅកម្ពុជា​ តាមរយៈឧបត្ថម្ភធនរបស់ខ្លួននៅកម្ពុជា ក្នុងការជំរុញអាជីវកម្មលក់រាយនៅតាមប្រទេសជិតខាង។ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ Big C បានទិញសិទ្ធ Kiwi Mart តាំងតែពីសប្តាហ៍មុនមកម្ល៉េះ ប៉ុន្តែចំពោះតម្លៃនៃកិច្ចព្រមព្រៀងលក់ទិញនេះ មិនបានបង្ហាញឲ្យដឹងនៅឡើយទេ។ បើតាមលោក Gary Hardy ទី...

អាន​បន្ថែម