កម្ពុជា-World Bank កំពុងសិក្សាលម្អិតពីការគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងក្រុងសៀមរាប
ក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីពាក់ព័ន្ធ និងជំនាញការន […]
អាជ្ញាធរខណ្ឌឫស្សីកែវ នឹងរៀបចំការចាប់ឆ្នោតយកដីឡូតិ៍ ជូនប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវរថភ្លើង ដែលរងផលប៉ះពាល់ពីការស្ថាបនាផ្លូវបេតុងថ្មី ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ប្ញស្សីកែវ និងសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃស្អែកនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។
ការចាប់ឆ្នោតនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោង ០៨:០០នាទីព្រឹក នៅវត្តទួល សន្តិវ័ន្ត (ហៅវត្តទួលអស់លោក) ជូនប្រជាពលរដ្ឋនូវដីឡូត៍នៅតំបន់អភិវឌ្ឍន៍ព្រែកអូរវែង ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
ដូចនេះ ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅតាមបណ្តោយផ្លូវរថភ្លើង ត្រូវចូលរួមចាប់ឆ្នោតដោយផ្ទាល់ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងឯកសារពាក់ព័ន្ធផ្សេងៗ។