World Bank នៅតែរក្សារការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់ ៤,៥ភាគរយ ដដែល

ធនាគារពិភពលោក បានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ ៤,៥ភាគរយ ក្នុងឆ្នាំ២០២២នេះ ជាអាត្រាកំណើនដូចនឹងការព្យាករណ៍កាលពីខែមករា ដើមឆ្នាំ ហើយកំណើននេះ នឹងកើនឡើង ក្នុងរង្វង់ ៥,៨ភាគរយ ក្នុងឆ្នាំ២០២៣ខាងមុខ។​ នៅក្នុងរបាយការណ៍​ ដែលមានចំណងជើងថា Global Economic Prospects ចេញផ្សាយកាលពីថ្ងៃទី ៨ ខែមិថុនា ធនាគារពិភពលោក បានព្យាករថា ​ឆ្នាំ​នេះការព្យាករណ៍កំណើនសេដ្ឋកិច្ច​សម្រាប់​ប្រទេស​កម្ពុជា​ មិន​មាន​...

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងវិយោគធំៗចំនួន៤ តម្លៃជាង ១៥​លានដុល្លារ

បើកទំព័រថ្មីនៃខែមិថុនា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជន​បោះទុន​វិនិយោគ ប្រមា​ណ​ ១៥,៨លាន​ដុល្លារ​អាមេរិក បង្កើតរោងចក្រថ្មី  ចំនួន៤កន្លែង ដែលស្ថិតក្នុងទឹកដី ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង​ខេត្តតាកែវ។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក...

អាន​បន្ថែម

ស្វែងយល់ពីលិខិតយថាភូត ៣ទម្រង់សម្រាប់ការទិញលក់អចលនវត្ថុនៅកម្ពុជា

តើលោកអ្នកដែលធ្លាប់សង្កេតទេថា កិច្ចសន្យាទិញលក់ដីធ្លី ឬផ្ទះ ត្រូវបានធ្វើឡើងជាច្រើនទម្រង់? ជាទូទៅ ទម្រង់នីមួយ​ៗនេះ ត្រូវគេហៅថា លិខិតយថាភូត។ បើតាមមាត្រា៩ នៃច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី បានកំណត់ថា កិច្ចសន្យាលក់ទិញ ឬកិច្ចសន្យាប្រទានកម្ម ចាំបាច់ត្រូវមានលិខិតយថាភូត ដើម្បីបង្កើតអនុភាពកិច្ចសន្យាក្នុងគោលបំណងផ្ទេរកម្មសិទ្ធិអចលនវត្ថុ។ ដូចនេះ កិច្ចសន្យាលក់ទិញអចលនវត្ថុ ត្រូវធ្វើឡើងតាមទម្រង់លិខិតយថ...

អាន​បន្ថែម

ក្រសួងរ៉ែប្រកាសរើសក្រុមហ៊ុនឯករាជ្យពិនិត្យការសាងសង់ស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ​នៅកំពង់ឆ្នាំង

ក្រសួងរ៉ែ និងថាមពល បានប្រកាសជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាឯករាជ្យ ដើម្បីធ្វើការពិនិត្យ និងអង្កេត​លើដំណើរ​ការសាង​សង់គម្រោងផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ មានអានុភាព៦០មេហ្គាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង។ នេះបើតាមលិខិតអញ្ជើញលេខ១៤៩៧ របស់ក្រសួងកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។ ក្រុមហ៊ុនដែលចាប់អារម្មណ៍ចំពោះការប្រកាសនេះ អាចធ្វើការទំនាក់ទំនងទៅកាន់អគ្គនាយកដ្ឋានថាមពល របស់​ក្រសួងរ៉ែ និងថាមពល។ ក្រុមហ៊ុន ត្រូ...

អាន​បន្ថែម

ក្រសួងសេដ្ឋកិច្ចសហការជាមួយកូរ៉េដើម្បីសិក្សាពីហានិភ័យទីផ្សារអចលនទ្រព្យកម្ពុជា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) នៃសាធារណៈរដ្ឋកូរ៉េ កំពុងសិក្សា​ស្រាវជ្រាវ​រៀប​ចំ​ក្របខណ្ឌ​ត្រួត​ពិនិត្យហានិភ័យទីផ្សារអចលនទ្រព្យកម្ពុជា ក្នុងគោលបំណងត្រួតពិនិត្យ និ​ងវាយ​តម្លៃ​​ហានិភ័យអចលនទ្រព្យ​ និងសំណង់នៅកម្ពុជា។ នេះបើតាមសិក្ខាសាលា រៀបចំឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០២២។​ គម្រោងសិក្សានេះ បានដាក់ឲ្យដំណើរការតាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ក្រោមកម...

អាន​បន្ថែម

រដ្ឋនឹងចែកប្លង់កម្មសិទ្ធិជូនពលរដ្ឋដែលព្រមទទួលសំណងដោះដូរដីជាមួយ Union Development

រដ្ឋបាលខេត្តកោះកុង នឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋដែលបានទទួលសំណងដោះដូរដីគោលនយោបាយរបស់ក្រុមហ៊ុន យូញៀន (Union Development Co Ltd) នៅក្នុងឃុំតានូន និងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត នៅថ្ងៃទី៨ ខែមិថុនា ប្រជាពលរដ្ឋរស់នៅឃុំថ្មស និងឃុំតានួន ស្រុកបូទុមសាគរ ខេត្តកោះកុង ជាម្ចាស់ក្បាលដី បានយល់ព្រមទទួលយកសំណង ដែលរងផលប៉ះពាល់ ជាមួ...

អាន​បន្ថែម

ផ្លូវល្បឿនលឿនពន្យាពេលដាក់សាកល្បងដល់ខែកញ្ញា​ ខណៈការសាងសង់សម្រេចបាន៩៣%

គម្រោងសាងសង់ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា តភ្ជាប់រវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បានពន្យារពេលដាក់សាកល្បងពី កក្កដា ដល់ខែកញ្ញា ២០២២ ខណៈការសាងសង់សម្រេចបាន ៩៣ភាគរយ ​ហើយ គិតត្រឹមសប្តាហ៍ទី១ ខែមិថុនា នេះ។ ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងស្នើឱ្យក្រុមហ៊ុនសាងសង់ពន្លឿនដល់ការងារសាងសង់ដើម្បីធ្វើយ៉ាងណា ឱ្យគម្រោងដាក់សាកល្បងនៅពេលខាងមុខ សម្រេចតាមផែនការ នេះបើតាមឯកឧត្តម យិន ប៊ុណ្ណា រដ្ឋលេខាធិការ​ក្រសួងសាធារ...

អាន​បន្ថែម

ចិនផ្តល់ជំនួយសាងសង់រោងជាងជួសជុលនាវានៅមូលដ្ឋានសមុទ្ររាម

ប្រទេសចិន​បានសម្រេចផ្តល់ជំនួយសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម ដើម្បីចូលរួមធ្វើទំនើកម្មកងទ័ពជើងទឹកនៅកម្ពុជា។​ ពិធីបើការដ្ឋាននេះ ធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ថ្លែងក្នុងពិធីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ការ...

អាន​បន្ថែម

ត្រីមាសទី១ ឆ្នាំ២០២២ មានបុរី (​ផ្ទះល្វែង) ៣១០គម្រោង និងអគារខ្ពស់ ១៦០៣អគារ ក្នុងរាជធានីភ្នំពេញ

ត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារ​ខ្ពស់​ៗ​​ ចំនួន ១៦០៣អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥អគារ។ នេះបើតាម​ការ​លើ​ក​​ឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុង​ពិធីសម្ពោធ​ជាផ្លូវការ​នៃ​ផ្សារ​ទំនើប ព្រីនស៍ថាមស៍សឃ្វែរ នាថ្ងៃទី០៧ ខែមិថុនា​ ឆ្នាំ២០២២។ ឯកឧត្តមអភិបាលបានបន្តថា បើទោះបីជាក្នុងឆ្នាំ២០២១ មាន...

អាន​បន្ថែម

កម្ពុជា-អូស្រ្តាលី រួមគ្នាផ្សព្វផ្សាយគោលការណ៍ថ្មី ដើម្បីអនុវត្តក្នុងការដ្ឋានសំណង់

ទីបំផុត គោលការណ៍ណែនាំថ្មីស្តីពីសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ត្រូវបានផ្សព្វផ្សាយជាផ្លូវការហើយ ដើម្បីសង្គ្រោះជីវិតនៅតាមការដ្ឋានសំណង់នានា។ គោលការណ៍ណែនាំនេះ ត្រូវប្រកាសផ្សព្វផ្សាយ នៅថ្ងៃទី​៧​ ខែមិថុនា​ ឆ្នាំ​២០២២​ ក្រោមឯកឧត្ដម​ លាង​ មុនីរិទ្ធិ​ រដ្ឋលេខាធិការ​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ និងលោក Robin Flint លេខាទី១​ នៃស្ថានទូតអូស្រ្តាលី​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ព្រមទាំងស...

អាន​បន្ថែម

ភោជនីយដ្ឋានអណ្តែតទឹកដ៏ល្បីនៅហុងកុងត្រូវបានលិចចុះទៅបាត់បឹងក្រោយម្ចាស់ប្រកាសក្ស័យធន

ភោជនីយដ្ឋានកម្ពស់បីជាន់អណ្តែតទឹកល្បីឈ្មោះ នៅលើទឹកបឹងក្នុងទីក្រុងហុងកុង បានត្រូវពន្លិចទៅក្រោមបាតបឹង បន្ទាប់ពីម្ចាស់ក្ស័យធន។ បើកដំណើរការនៅលើបឹង កំពង់ផែ Aberdeen Harbour​  ភោជនីដ្ឋាន Jumbo Floating Restaurant បានរងសម្ពាធហិរញ្ញវត្ថុយ៉ាងខ្លាំង ក្នុងវិបត្តិជំងឺកូវីដ១៩ ជាងពីរឆ្នាំ ដែលម្ចាស់ភោជនីយដ្ឋានមួយនេះ មិនអាចបន្តដំណើរការអាជីវកម្មរបស់ខ្លួនបានទៀត។ មានរចនាបទបែបចិនបុរាណ ភោជនីយដ្ឋានអណ្តែតទឹកនេះ មិន...

អាន​បន្ថែម

ធនាគារជាតិនៃកម្ពុជា វិទ្យាស្ថានជាតិស្ថិតិ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សន្ទស្សន៍ថ្លៃលំនៅឋាន

ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សន្ទស្សន៍ថ្លៃលំនៅឋាន ដែលជាម៉ែត្រវាស់ស្ទង់ និងកំណត់ការវាយតម្លៃអចលនទ្រព្យ និងសំណង់ ឲ្យបានជាក់លាក់ សម្រាប់ជាមូលដ្ឋានវាយតម្លៃរបស់គ្រឹះស្ថានធនាគារនានា ដើម្បីចៀសវាងនូវហានីភ័យផ្សេងៗ។ ពិធីដាក់ឱ្យប្រើប្រាស់សន្ទស្សន៍ថ្លៃលំនៅឋាន ត្រូវបានធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ក្រោមវត្តមាន លោកជំទាវ ជា សិរី អគ្គនាយកធនាគារជាតិនៃកម្ពុ...

អាន​បន្ថែម