ខេត្តមណ្ឌលគិរីទទួលបានជំនួយពីពលរដ្ឋជប៉ុនដើម្បីអនុវត្តផែនការស្តង់ដារសុវត្ថិភាពកម្មករសំណង់

ពលរដ្ឋជប៉ុនបានឧបត្ថម្ភថវិកាសម្រាប់បើកវគ្គបណ្តុះបណ្តាលស្តីពីការកែលម្អរបៀបធ្វើការងារនៅតាមការដ្ឋានសំណង់ខ្នាតតូច ដើម្បីគាំពារសុខមាភាពកម្មករក្នុងវិស័យសំណង់នៅក្នុងខេត្តមណ្ឌលគីរី។ នេះបើយោងតាមការចុះផ្សាយរបស់មន្ទីរព័ត៌មានខេត្តមណ្ឌលគិរីកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយមន្ទីរការងារខេត្តមណ្ឌលគិរី សហការជាមួយគម្រោងលើកកម្ពស់ស្តង់ដារសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យសំ...

អាន​បន្ថែម

កម្ពុជានាំចូលដែក និងដែកថែប តម្លៃជិត ១៥០ លានដុល្លារ ក្នុងរយៈពេល៥ខែ

កម្ពុជា នាំចូលដែក និងដែកថែប មានតម្លៃសរុប ១៤៩លានដុល្លារ ក្នុងរយៈពេល ៥ខែដើមឆ្នាំ កើនឡើង ១៩,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ទំហំនៃការនាំចូលដែក និងដែកថែប រួមចំណែក ប្រមាណ ១,១ភាគរយ ធៀបនឹងតម្លៃនាំចូលសរុប ១៣០៥៧ លានដុល្លារ ដែលមានកំណើន ១១ភាគរយ។​ ទិន្នន័យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្ហាញថា ក្នុង​ឆ្នាំ ២០២១ គម្រោង​សាងសង់​នៅ​ទូទាំង​ប្រទេ...

អាន​បន្ថែម

ចិនផ្តល់ឱ្យកម្ពុជានូវមូលនិធិពិសេសតម្លៃជាង ៤លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗចំនួន១៣

កម្ពុជា និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី​មូលនិធិពិសេស​សម្រាប់​គម្រោង​កិច្ច​សហ​ប្រតិបត្តិ​ការ​មេគង្គ​-ឡានឆាង ឆ្នាំ២០២២ ដែលមានទំហំទឹកប្រាក់ប្រមាណ ៤ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍ​វិស័យ​សំខាន់​ៗចំនួន១៣។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប...

អាន​បន្ថែម

កម្ពុជាស្នើជប៉ុន ជួយកែសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរដ៏ទំនើបនិងឆ្លាតវៃ

អភិបាលខេត្តបាត់ដំបងបានបើកកិច្ចប្រជុំពិសេសមួយជាមួយទីប្រឹក្សាជប៉ុន ស្តីអំពីការអភិវឌ្ឍទីក្រុងឆ្លាតក្រុងបាត់ដំបង។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបងកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។ គម្រោងអភិវឌ្ឍទីក្រុងឆ្លាតនៅក្រុងបាត់ដំបង គឺផ្តោចសំខាន់លើការកែប្រែទីក្រុង តាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបៗនៅតាមទីសាធារណៈ ជាពិសេសគឺការកែលម្អសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរឆ្លាតវៃ ដោយបំពាក់នូវសិល្បៈ...

អាន​បន្ថែម

ក្រសួង ពិភាក្សាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សាលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ដែលគម្រោងនេះ ស្ថិតនៅក្រោមឥណទានសម្បទានពីធនាគារនីហរ័ណ អាហរ័ណកូរ៉េ។ កិច្ចពិភាក្សានេះ​ធ្វើឡើងថ្ងៃទី៩ ខែមិថុនា ក្រោមវត្តមាន របស់ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង និងសម្របសម្រួលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ។ កិច្ចប្រជុំនេះ ម...

អាន​បន្ថែម

កម្ពុជា-ថៃ គ្រោងបើកដំណើរការច្រកព្រំដែនចំនួន៤ទៀត​ នាពេលខាងមុខ

អាជ្ញាធរកម្ពុជា-ថៃ កំពុងជំរុញបើកដំណើរការច្រកទ្វារព្រំដែនចំនួន៤ទៀត នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមកិច្ចប្រជុំ រវាងរដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលខេត្តត្រាត នៃប្រទេសថៃ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងភាគីថៃដឹកនាំដោយលោក កានឆៃ ថេពវរៈឆៃ និងលោក ណៈរុង ថេពសេនា អភិបាលរងខេត្តត្រាត ព្រមទាំងមន្ត្រីពាក់ព័ន្ធនៃប្រទេសទាំងពីរ ជាច្រើននាក់ទៀតផងដ...

អាន​បន្ថែម

ក្រសួងរ៉ែ​និងថាមពល​ជំរុញការអនុវត្តគម្រោងធំៗពីរដើម្បីលើកកម្ពស់ប្រសិទ្ធភាពថាមពលស្អាត

ក្រសួងរ៉ែ និងថាមពល បានផ្សព្វផ្សាយសកម្មភាពសម្រាប់អនុវត្តលើគម្រោង​ចំនួនពីរ រួមមាន​គម្រោងប្រសិទ្ធភាព​ថាមពល​​​សម្រាប់អគាររាជរដ្ឋាភិបាល និងគម្រោងសាកល្បងផ្គត់ផ្គង់អគ្គិសនីឱ្យភូមិមិនទាន់មាន​អគ្គិ​សនី តាមរយៈ​ប្រព័ន្ធ​ថាមពលពន្លឺព្រះអាទិត្យភ្ជាប់ជាមួយបណ្ដាញផ្គត់ផ្គង់អគ្គិសនីខ្នាតតូច។ នេះបើតាមសិក្ខា​​សាលាផ្សព្វផ្សាយ​កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ដឹកនាំដោយឯកឧត្តមបណ្ឌិត ទី នរិ​ន្ទ​​ រដ្ឋ​លេ​ខាធិការ​ក្រសួ...

អាន​បន្ថែម

ឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្រ្តសម្រាប់ ៥ខេត្ត នៅអង្គស្នួលបើកសម្ពោធជាផ្លូវការហើយ

ឡប្រព្រឹត្តកម្មសំណល់វេជ្ជសាស្ត្រចំនួន ៥ខេត្ត របស់ក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល ឯ.ក មានទីតាំងនៅក្នុងភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ បើតាមលោក ស៊ិន សូវី នាយករដ្ឋបាលស្រុកអង...

អាន​បន្ថែម

កម្ពុជា និងJICA កំពុងជំរុញការអនុវត្តន៍គម្រោងការពារទឹកជំនន់នៅខេត្តកណ្តាល

ក្រុមការងារអង្គការ JICA ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកណ្តាល ស្តីពីគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដើម្បីសម្រួលការរៀបចំប្រព័ន្ធប្រឡាយលូតភ្ជាប់ពីរាជធានីភ្នំពេញ។ គម្រោងនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី៩ ខែមិថុនា រវាង ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងក្រុមការងារអង្គការ JICA នៅរដ្ឋបាលខេត្ត ដោយមានការចូលរួមពីមន្ត្រីជំនាញ និងមន...

អាន​បន្ថែម

កម្ពុជាស្នើកូរ៉េខាងត្បូងជួយសង់រោងចក្រទឹកស្អាត១ទៀតនៅខេត្តកណ្តាល

រដ្ឋាករទឹកស្វាយ័តក្រុងភ្នំពេញ នឹងដាក់ស្នើគម្រោងរោងចក្រទឹកស្អាតមានសមត្ថភាពផលិតទឹកស្អាត ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ មានទីតាំងនៅតំបន់អាកាសយានដ្ឋានតេជោអន្តរជាតិតាខ្មៅ ស្ថិតក្នុងខេត្តកណ្តាល ទៅប្រទេសដៃគូអភិវឌ្ឍន៍ កូរ៉េខាងត្បូង។​ គម្រោងនេះ ត្រូវបានលើកឡើង ដោយ ឯកឧត្តម​ ឡុង ណារ៉ូ អគ្គនាយកដ្ឋាករទឹកស្វាយ័តក្រុងភ្នំពេញ ក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃទី៩ ខែមិថុនា។ ឯកឧត្តម...

អាន​បន្ថែម

រដ្ឋាករទឹក គ្រោងសង់រោងចក្រទឹកស្អាតមានសមត្ថភាពផលិត ៥ពាន់ម៉ែត្រគូបក្នុងថ្ងៃ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងសាងសង់រោងចក្រផលិតទឹកស្អាតមួយកន្លែងទៀត ក្នុងតំបន់​បឹងធំ ក្នុងភូមិសាស្រ្តតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយមានសមត្ថភាពផលិតទឹកស្អាត ៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។​ ថ្លែងក្នុងសិន្នសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី៩ ខែមិថុនា ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រសាសន៍ថា ការសាងសង់រោងចក្រទឹកស្អាតនេះ ទទួលបានជំនួយពីរដ្ឋាភិបាលជប៉ុន ...

អាន​បន្ថែម

ទីភ្នាក់ងារបារាំង AFD នឹងសិក្សាគម្រោងសាងសង់រោងចក្រទឹកស្អាតថ្មីមួយទៀត

ទីភ្នាក់ងារបារាំងឃ AFD សន្យាជួយសិក្សាលម្អិតគម្រោងសាងសង់រោងចក្រទឹកស្អាតថ្មី បន្ទាប់ពីរោងចក្របាខែងជំហានទី១ និងជំហានទី២ ជាផ្នែកមួយនៃការបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។​ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងថា AFD នឹងជួលក្រុមហ៊ុនប្រឹក្សាបច្ចេកទេសដើម្បីសិក្សាលម្អិតលើគម្រោងសាងសង់ ទឹកស្អ...

អាន​បន្ថែម