កម្ពុជា-ជប៉ុន ជំរុញសហប្រតិបត្តិការរួមគ្នាដើម្បីពង្រឹងជំនាញវិស្វករក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន លើការបណ្តុះបណ្តាលជំនាញ សាងសង់ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។​ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបមួយជាមួយ ឯកឧត្តម MIKAMI Massahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគោលបំណងនៃការបង្កើ...

អាន​បន្ថែម

កម្ពុជា-កូរ៉េឯកភាពគ្នាលើកម្ចីតម្លៃ ១,៥ប៊ីលានដុល្លារ សម្រាប់គម្រោងអាទិភាពឆ្នាំ ២០២២-២០២៦

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ បានសម្រេចឯកភាពលើគម្រោងវិស័យអាទិភាពក្នុងក្របខណ្ឌ​សហប្រតិបត្តិការហិរញ្ញប្បទាន សម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ឥណទានសម្បទានប្រមាណ​​ ១,៥ ប៊ីលានដុល្លារអាមេរិក ខណៈជំនួយឥតសំណងចំនួនប្រមាណ ៥០លានដុល្លារអាមេរិក សម្រាប់ផែន​ការឆ្នាំ​២០២២-២០២៤ ដើម្បីអភិវឌ្ឍលើ​វិស័យ​អាទិភាពធំៗរបស់កម្ពុជា​។ នេះបើតាមកិច្ចប្រជុំកម្រិតគោលនយោបាយលើកទី៤ រវាងរាជរដ្ឋាភិបាលកម្...

អាន​បន្ថែម

កម្ពុជាត្រូវការថវិកាជិត ៥០ពាន់លានដុល្លារ ដើម្បីអនុវត្ត ៣៣០គម្រោង នៅ១០ឆ្នាំខាងមុខ

កម្ពុជានឹងត្រូវការថវិកាប្រមាណ ជិត៥០ពាន់លានដុល្លារ អាមេរិក ដើម្បីអនុវត្តគម្រោងប្រព័ន្ធដឹកជញ្ជូនចំនួន ៣៣០គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ នេះបើតាមប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន CMA CGM (Cambodia) Co Ltd កាលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា កម្ពុជាត្រូវការទុនវិនិយោគប្រមាណជិត...

អាន​បន្ថែម

រដ្ឋបាលខេត្តស្វាយរៀង កសាងសួនច្បារច្រាំងទន្លេវៃគោ លើកសោភ័ណភាពទីក្រុង

រដ្ឋបាលខេត្តស្វាយរៀង បាននិងកំពុងកសាងសួនច្បារជុំវិញទន្លេវ៉ៃគោ ដើម្បីចូលរួមលើកសោភ័ណភាពទីក្រុងឱ្យមានភាពទាក់ទាញ និងសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត និងទេសចរណ៍ ដើរកម្សាន្ត។ មន្រ្តីរដ្ឋបាលខេត្ត បានឱ្យដឹងនៅថ្ងៃទី១៥ ខែមិថុនា នេះថា រដ្ឋបាលខេត្ត កំពុងសាងសង់គម្រោងសួនច្បារច្រាំងទន្លេវ៉ៃគោនេះស្ថិតក្នុងដំណាក់កាលទីពីរ ចំណែកសួនច្បារច្រាំងដំណាក់កាលទីមួយ ស្ថិតក្នុងភាគខាងលិច ទន្លេវ៉ៃគូ បានសាងសង់រួចរាល់ និងដាក់ឱ្យប្រើ...

អាន​បន្ថែម

ពិភពលោកនឹងចំណេញបានជិត ៧៨ទ្រីលានដុល្លារ ពីការប្តូរមកប្រើថាមពលកកើតឡើងវិញ សម្រាប់ ២០-២០ឆ្នាំខាងមុខ

ក្នុងរយៈពេលពីរបីទស្សវត្សខាងមុខនេះ ពិភពលោកនឹងអាចទទួលបានប្រាក់ចំណេញប្រមាណជា ៧៧,៨៩ ទ្រីលានដុល្លារ ដោយ​គ្រាន់​តែជំនួសថាមពលកាបូន (ធ្យូងថ្ម) ជាមួយនឹងថាមពលកកើតឡើងវិញ។ នេះ​បើ​តាម​​កា​រ​ចុះផ្សាយរបស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ តាមរយៈការចុះផ្សាយនេះ ទឹកប្រាក់បានពីការជំនួសថាមពលនេះ ស្មើប្រហែល១,២% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនាពេលបច្ចុប្បន្ន ដែលកើតមានជារៀង...

អាន​បន្ថែម

កម្ពុជាបានតំណែងជាម្ចាស់ផ្ទះ នៃវេទិកាដឹកជញ្ជូនអនុតំបន់មេគង្គលើកទី២៥

វេទិកាដឹកជញ្ជូនអនុតំបន់មេគង្គ ត្រូវបានធ្វើឡើងនៅខេត្តសៀមរាប ដែលតំណាងប្រទេសជាសមាជិកក្នុងអនុតំបន់មេគង្គ ពិភាក្សាលើការធ្វើចរាចរណ៍ទំនិញឆ្លងកាត់ព្រំដែន ការអភិវឌ្ឍផ្លូវដែក និងការកែលម្អវិស័យព័ស្តុភាកម្ម។ វេទិកានេះ​ ត្រូវបានរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម ត្រាក់ ថៃសៀង រដ្ឋលេខាធិការ និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍សរុបចំនួន ១២៨នាក់ មកពីបណ្ដាប្រទេសជាសមាជិកក្នុងអនុតំបន់មេគង្គ -កម្ពុ...

អាន​បន្ថែម

បារាំងបានជួយស្តារព្រែកចំនួន ១៥ នៅខេត្តកណ្តាល និងសង់ប្រព័ន្ធធារាសាស្ត្រធំៗជាច្រើន

តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ប្រចាំកម្ពុជា បារាំងបានជួយកែលម្អ និងជួសជុលស្តារឡើងវិញ​នូវ​ព្រែក​បានចប់ជាស្ថាពរ ចំនួន១៥ ក្នុងខេត្តកណ្តាល និងបានសាងសង់ប្រព័ន្ធធារាសាស្រ្តធំៗ​ក្នុងខេត្តមួយ​ចំនួន​ទៀត​ចាប់ពី​ឆ្នាំ២០១៩ មកទល់បច្ចុប្បន្ននេះ។ នេះបើតាមការលើកឡើងក្នុងជំនួបរវាង ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី Sandrine Boucher ​នាយិកា​ថ្មី​របស់ AFD កាលពីថ្ងៃទី១៣ ...

អាន​បន្ថែម

ហាងMcDonald ជាង៨០០កន្លែង ត្រូវបានប្តូរឈ្មោះថ្មីទាំងអស់ ដោយសារសម្ពាធទណ្ឌកម្ម

ហាង McDonald ជាង៨០០កន្លែង ត្រូវបានប្តូរយីហោ ក្រោយក្រុមហ៊ុនល្បីអាមេរិកមួយនេះ​សម្រេចចាកចេញពីរុស្ស៊ី ក្រោមសម្ពាធទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច មកលើប្រទេសកុម្មុយនីសរុស្ស៊ី ជុំវិញសំណុំរឿងសង្រ្គាមឈ្លានពានអ៊ុយក្រែន។​ McDonald សម្រេចចិត្តសេងហាងរបស់ខ្លួនទាំង ៨៥០ហាងនៅប្រទេសរុស្ស៊ី​ទៅឱ្យវិនិយោគិនក្នុងស្រុក Alexander Nikolaevich Govor ក្នុងតម្លៃ១.៤ប៊ីលានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅ...

អាន​បន្ថែម

កម្ពុជា-វៀតណាម ពិចារណាភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកកែប-កោះត្រល់

អាជ្ញាធរកម្ពុជា និងវៀតណាម កំពុងពិភាក្សាគ្នា លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រវាងខេត្តកែប និងកោះត្រល់ ប្រទេសវៀតណាមក្នុងគោលបំណងផ្តល់ជម្រើសបន្ថែមដល់ភ្ញៀវទេសចរ។​ យោងតាមការចុះផ្សាយរបស់ TTG ចុះផ្សាយថ្ងៃទី១៣ ខែមិថុនា មន្រ្តីពាក់ព័ន្ធនៃប្រទេសទាំងពីរ កំពុងរៀបចំការតភ្ជាប់ទិសដៅទេសចរណ៍ទាំងពីរតាមផ្លូវទឹក តាមរយៈប្រើប្រាស់ទូកល្បឿនលឿន ក្នុងគោលបំណង ដើម្បីជំរុញវិស័យទេសចរណ៍ នៅខេត្តកែប និងខេត្តកំពត។​ គម្...

អាន​បន្ថែម

រដ្ឋកែរបៀបចុះបញ្ជីអចលនវត្ថុរបស់អ្នកដែលមានប្តីឬប្រពន្ធស្លាប់ ទៅជាពាក្យ “មរតកជន”

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសឱ្យធ្វើការកែស​ម្រួលរូបមន្តក្នុងការចុះបញ្ជី​អចលនវត្ថុ​ជា​ប្រភេទ​ទ្រព្យ​សម្បត្តិដាច់ដោយឡែក​របស់​ស​ហព័ទ្ធណាម្នាក់ជាពោះម៉ាយ ឬមេម៉ាយ ដោយសារ​មរណភាព​​របស់​សហព័ទ្ធ​ម្ខាងទៀត។ នេះបើតាមលិខិតលេខ ២៣៩១ ដនស/អសដភ​ ចុះថ្ងៃទី០៦ ខែមិថុនា​ ឆ្នាំ​២០២២​។ ការកែប្រែនេះ គឺសំដៅលើការលុបពាក្យ “ខ្មោច” ទៅជាពាក្យ “មរតកជន” វិញ ដោយ​អនុលោម​តាមក្រមរដ្ឋប្បវេណីថ្មីវីញ នៅក្នុងការចុះបញ...

អាន​បន្ថែម

CDC អនុម័តគម្រោងវិនិយោគថ្មី តម្លៃសរុបជិត ២៤លានដុល្លារ នៅភ្នំពេញ និងក្រុងព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគធំៗចំនួន៤ មានទុនវិនិយោគសរុបប្រមាណ ២៣,៨លានដុល្លារ មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហុន។ តបតាមការស្នើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១. ក្រុមហ៊ុន GOLDEN SUN FASHION APPAREL CO., LTD បង្កើតរោងចក្រកាត់ដេរសម្ល...

អាន​បន្ថែម

រដ្ឋាភិបាល​ដកថវិកាជិត ១៧០លានដុល្លារ ប្រើសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្នុងត្រីមាសទី១

ក្នុងត្រីមាសទី១ រាជរដ្ឋាភិបាលកម្ពុជា បានដកសាច់ប្រាក់ ពីឥណទានសម្បទាន​ ដែលបានចុះកិច្ចព្រមព្រៀងកន្លងមក សរុបចំនួន ៥២៩,៧៩លានដុល្លារ សម្រាប់ប្រើប្រាស់ជាក់ស្តែងទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត។​ យោងតាមរបាយការណ៍ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី៩​ ខែមិថុនា ឥណទានសម្បទាន បានមកពីក្របខណ្ឌទ្វេភាគី មានប្រមាណ ៤៧ភាគរយ និងក្របខណ្ឌពហុភាគីមានប្រមាណ ៥៣ភាគរយ។​ រប...

អាន​បន្ថែម