៥ឆ្នាំចុងក្រោយនេះ មានរោងចក្រចំនួន ១៩៤៧ និងសហគ្រាសធុនតូច-មធ្យមជាង ៤៣ម៉ឺន បានចុះបញ្ជីថ្មី

គិតត្រឹមរយៈពេល ៥ឆ្នាំចុងក្រោយ មកទល់នឹងខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និង​​នវានុវត្តន៍ បានចុះបញ្ជីរោងចក្របានចំនួន ១៩៤៧ ទីតាំង ដែលបង្កើតការងារបានចំនួន១ ០៤៤ ២២៦ កន្លែង​។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ​របស់​ក្រសួង​ឧស្សាហកម្ម ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

ជាមួយគ្នានេះផងដែរ បច្ចុប្បន្ននេះ កម្ពុជាមានសួនឧស្សាហកម្មចំនួន ១៣កន្លែង មានរោងចក្រចំនួន ៨៥ទីតាំង បង្កើតការងារបានចំនួន ៦២៦២៦ នាក់ ដែលទុនវិនិយោគសរុប ៤០៣​ លានដុល្លារអាមេរិក។

ខណៈនេះផងដែរ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ចំនួនសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកម្មន្តសាល ចុះបញ្ជីបានចំនួន ៤៣៨១៣មូលដ្ឋន បង្កើតការងារបាន ៤៤២៨៣៨នាក់ ដែលមានការកើនឡើងចំនួន ៤៤២៣ មូល​ដ្ឋាន បើធៀបនឹង ៥ឆ្នាំមុន ស្មើនឹង១១,២២ %។

ដោយឡែក គិតត្រឹម៧ខែដំបូង ដើមឆ្នាំ២០២២ នេះ ចំនួនសហគ្រាសធុនតូច និងមធ្យម បានចុះបញ្ជីបង្កើតថ្មីបាន១០៣ មូលដ្ឋាន និងបង្កើតការងារបានចំនួន ១៤១២នាក់។

ក្នុងឆ្នាំ២០២៥ វិស័យឧស្សាហកម្ម ត្រូវបានរំពឹងទុកថានឹងរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ​ចំនួន ៣០% ហើយក្នុងឆ្នាំ២០២២ នេះ តាមការប៉ាន់ស្មាន វិស័យនេះអាចមានកំណើនដល់ ៣៩,៩០% ដែលចូលរួម​ចំណែក​ក្នុង​ ផ.ស.ស។

គួរបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ បានបញ្ចប់នូវ​សេចក្តីព្រាង​អនុក្រឹត្យស្តីពី​បណ្តុំ​​​សហគ្រាសធុនតូច និងមធ្យម រួចរាល់ហើយ ដែលអនុក្រឹត្យនេះ សំដៅលើកកម្ពស់​វិស័យ​សហគ្រាសធុ​ន​តូច និងមធ្យម ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]