- នាទីស្វែងយល់
- នាទីស្វែងយល់
- ព័ត៌មានសំណង់
- ព័ត៌មានអចលនទ្រព្យ
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានសំណង់
- ព័ត៌មានសមាគម
- Uncategorized @km
- ព័ត៌មានជាវីដេអូ
- ព័ត៌មានសមាគម
- ព័ត៌មានប្រចាំសប្តាហ៍
- ព័ត៌មានអន្តរជាតិ
- បទយកការណ៍ខ្លី
- ការផ្តោតអារម្មណ៍របស់សមាគម
- នាទីស្វែងយល់
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានសំណង់
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានសមាគម
- ព័ត៌មានជាវីដេអូ
- ព័ត៌មានជាវីដេអូ
- បទយកការណ៍ខ្លី
- ព័ត៌មានប្រចាំសប្តាហ៍
- ព័ត៌មានប្រចាំសប្តាហ៍
- បទយកការណ៍ខ្លី
សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (០៥ មិនា ២០២២)
<div class="youtube"> https://youtu.be/YGgg9xB9AnU </div> មាតិកាប្រចាំសប្តាហ៍ (០៥ មិនា ២០២២) ៖ #១ រដ្ឋរើសទីតាំងសង់ស្ពានអរិយក្សត្រហើយ ភ្ជាប់ចំណុចផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ [អានបន្ថែម] #២ ក្រុមហ៊ុនចិនចាក់ទុន ២៦៨លានដុល្លារបន្ថែម បង្កើតរោងចក្រផលិតកង់រថយន្តមួយទៀតនៅកម្ពុជា [អានបន្ថែម] #៣ គម្រោងពង្រីក និងជួសជុលផ្លូវជាតិលេខ ៤ ចាប់ផ្ដើមហើយ! គ្រោងបញ្ចប់ឆ្នាំ ២០២៦ [អានបន្ថែម] ...
អានបន្ថែមជប៉ុនផ្តល់ជំនួយឥតសំណងជិត៣០ម៉ឺនដុល្លារ ជួយសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន
រដ្ឋាភិបាលនៃប្រទេសជប៉ុន បានសម្រេចផ្តល់ថវិកាសរុបជិត៣០ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត តាមរយៈគម្រោង KUSANONE ដើម្បីសាងសង់ស្ថានីយផលិតទឹកស្អាតខ្នាតតូច ផ្តល់ឧបករណ៍ផ្គត់ផ្គង់ទឹកស្អាត និងជួយដំឡើងឧបករណ៍សិប្បនិម្មិតព្យាបាលដោយចលនាផងដែរ។ ភាគីជប៉ុន និងកម្ពុជាបានចុះហត្ថលេខាសម្រាប់ជំនួយនេះ កាលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។ គម្រោងដំឡើងឧបករណ៍សិប្បនិម្មិត រណប និងព្យាបាលដោយចលនា នឹងធ្វើឡើងនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មក...
អានបន្ថែមធនាគារហត្ថាវិនិយោគ ១៥ លានដុល្លារ លើគម្រោងព្រលានថ្មី តាមរយៈមូលបត្របំណុល
ធនាគារ ហត្ថា ម.ក បានទិញបណ្ណបំណុល ១៥លានដុល្លារអាមេរិក របស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដើម្បីចូលរួមក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី ៤ មីនា រវាងអគ្គនាយករង CAIC លោកឆារស៍ វ៉ាន់ និង ប្រធានអគ្គនាយកធនាគារហត្ថាលោកឧកញ៉ា ហួត អៀងតុង ក្រោមអធិបតីភាពអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC។ អត្រាក...
អានបន្ថែមអាជ្ញាធរមណ្ឌលគិរីចុះបង្រ្កាប និងទប់ស្ដាត់ការពុះដីឡូតិ៍អនាធិបតេយ្យ ដែលបន្ដកើនឡើង
អាជ្ញាធរខេត្តមណ្ឌលគិរី បានព្រមានផាកពិន័យ និងចាត់វិធានតាមផ្លូវច្បាប់ធ្ងន់ធ្ងន់ចំពោះអាជីវកម្មពុះដីឡូតិ៍ណាដែលមិនបានសុំច្បាប់អនុញ្ញាត ខណៈបច្ចុប្បន្នកំពុងបន្ដចុះបង្រ្កាប និងទប់ស្ដាត់ការពុះដីឡូតិ៍អនាធិបតេយ្យទាំងនេះ។ ការព្រមាននេះ ធ្វើឡើងក្រោយពេលអាជ្ញាធរខេត្តរកឃើញថា មានការអភិវឌ្ឍដី និងការសាងសង់ក្នុងខេត្តយ៉ាងអនាធិបតេយ្យ ដោយគ្មានសុំច្បាប់អនុញ្ញាតជាមុន ជាពិសេសមិនផ្ទេរកម្មសិទ្ធិ និងបំបែកក្បាលដីឱ្យអ្នកទិញ ព...
អានបន្ថែមក្រសួងប្រកាសឱ្យក្រុមហ៊ុននាវា ចូលរួមវគ្គបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងនាវាថ្មី Port EDI
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឱ្យក្រុមហ៊ុននាវា ម្ចាស់នាវា និងក្រុមហ៊ុនភ្នាក់ងារនាវាទាំងអស់ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីរបៀបប្រើប្រាស់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែថ្មី (Port EDI)។ បើយោងតាតាមសេចក្តីជូនរបស់ក្រសួងកាលពីថ្ងៃទី៤ ខែមីនា វគ្គបណ្ដុះបណ្ដាល នឹងធ្វើឡើងដោយក្រុមអ្នកជំនាញ ទិសដៅដើម្បីឱ្យភាគីឯកជនពាកព័ន្ធសម្របខ្លួន និងចេះប្រើប្រាស់បែបបទគ្រប់គ្រងនាវាបែបថ្មី និងទំនើបជាងមុ...
អានបន្ថែមជប៉ុនជួយកម្ពុជារៀបចំផែនការមេអភិវឌ្ឍទឹកស្អាត ២០២០-២០៣០ បច្ចុបន្នការសិក្សាបានបញ្ចប់ហើយ
ភាគីជប៉ុនបានសិក្សាផែនការមេអភិវឌ្ឍន៍ទឹកស្អាតទី៣ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ ចប់ហើយ ដោយនឹងឈានទៅរកការអនុវត្តឆាប់ៗ។ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យកាលថ្ងៃទី១ ខែមីនា ជប៉ុនបានជួយសិក្សាគម្រោងផែនការមេអភិវឌ្ឍន៍ទឹកស្អាតដល់រដ្ឋាករទឹកភ្នំពេញ ចំនួន៣គម្រោង រួមមាន៖ គម្រោងទី១-ចាប់ពីឆ្នាំ១៩៩១-២០០០, គម្រោងទី២-ឆ្នាំ២០០០-២០១០ និងគម្រោងទី៣ -ឆ្នាំ២០២០-២០៣០។ «សម្រាប់គម្រោងទី ៣ ការសិក...
អានបន្ថែមអាជ្ញាធរជាតិអប្សរា ពង្រឹងច្បាប់ និងបទបញ្ញតិរៀបចំដីធ្លី និងសំណង់ក្នុងតំបន់អង្គរ
អាជ្ញាធរជាតិអប្សរា កាលពីដើមខែមីនា កន្លងមក បានបើកវគ្គបណ្តុះបណ្តាលពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញតិពាក់ព័ន្ធនឹងការរៀបចំដីធ្លី និងសំណង់ក្នុងតំបន់អង្គរ ដល់សិក្ខាកាមជាមន្ត្រី និងនិស្សិតចំនួន ១០០នាក់។ ការបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងអប់រំផ្សព្វផ្សាយ ពិនិត្យវាយតម្លៃអំពីសំណង់ និងការស្វែងយល់ស៊ីជម្រៅពីបទដ្ឋានច្បាប់នៃការគ្រប់គ្រងសំណង់ក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ...
អានបន្ថែមក្រសួងសាធារណការ និង TOTAL ពិភាក្សាត្រៀមសង់កន្លែងសាករថយន្តអគ្គិសនីតាមស្ថានីយប្រេង
ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន TOTAL Energies (CAMBODIA) Co., LTD បានពិភាក្សាត្រៀមសង់កន្លែងសាករថយន្តអគ្គិសនីតាមស្ថានីយប្រេងនានារបស់ TOTAL ទិសដៅគាំទ្រដល់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ ការពិភាក្សានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣ ខែមីនា រវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Jean LESCURE ដឹកនាំគណៈប្រតិភូក្រុមហ៊ុន TOTAL។ ក្នុងជំនួបពិភាក...
អានបន្ថែមផ្លូវជាតិចំនួន ៣ ខ្សែ គ្រោងបើកដ្ឋានពង្រីក និងពង្រឹងគុណភាពក្នុងឆ្នាំនេះ ក្រោមជំនួយរបស់ចិន
ស្ថានទូតចិនប្រចាំប្រទេសកម្ពូជា បានបញ្ជាក់ថា រដ្ឋាភិបាលចិននឹងជួយជំរុញឱ្យគម្រោងពង្រឹងគុណភាព និងពង្រីកផ្លូវជាតិចំនួន ៣ ខ្សែ ឱ្យបានបើកការដ្ឋានក្នុងឆ្នាំនេះ។ ថ្លែងក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត កាលពីថ្ងៃទី២ ខែមីនា ឯកឧត្តម Wang Wentian អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ចិននឹងផ្តល់ជំនួយដល់កម្ពុជាក្នុងសមត្ថភាពរបស់ខ្លួនដែលអាចធ្វើបានដើម្បីកែលម្អបណ្តាញផ្លូវទូទាំងប្រទេសកម្ពុជា។ ...
អានបន្ថែមបុរី ហ្គោលដេន ផាក បញ្ចុះតម្លៃរហូតដល់ ១៥% ព្រមនឹងលក្ខខណ្ឌបង់ប្រាក់ងាយស្រួល
ដើម្បីជាការអបអរសាទរគម្រប់ខួប ១ ឆ្នាំនៃការបើកលក់គម្រោង ដឹណេតឆឺរ៉ល បុរីហ្គោលដេន ផាក នឹងផ្តល់ជូនអតិថិជននូវការបញ្ចុះតម្លៃដ៏ពិសេសដល់ទៅ ១៥% ជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួល ត្រឹម ២០% គ្មានប្រាក់កក់ និងគ្មានការប្រាក់រយៈពេល ៣០ខែ។ នេះជាឱកាសសម្រាប់លោកអ្នកចង់បានផ្ទះដែលហ៊ុំព័ទ្ធដោយធម្មជាតិបៃតង ប្រៀបបាននឹងតំបន់រីសត ដែលលោកអ្នកមិនត្រឹមតែហៅថាផ្ទះ តែក៏ជាទីកន្លែងដែលបង្កើតការចង់ចាំល្អៗជាមួយក្រុមគ្រួសារ និងមិត្តភក្ត...
អានបន្ថែមរោងចក្រផលិតទឹកស្អាតបាក់ខែង សាងសង់បាន៦០%ហើយ គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៣
គិតមកដល់បច្ចុប្បន្ននេះ ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ សម្រេចលទ្ធផលបានប្រមាណ ៦០% ហើយ ដោយគ្រោងនឹងបញ្ចប់តាមផែនការនៅឆ្នាំ ២០២៣។ នេះបើតាម ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលថ្ងៃទី១ ខែមីនា។ ឯកឧត្តម ថា «បច្ចុប្បន្ន ក្រុមសាងសង់កំពុងដាក់ទុយោបំពង់មុខកាត់២ម៉ែត្រ ក្រោមបាត់ទន្លេសាប ដែលជាសំណង់ប្រវត្តិសាស្រ្ត ដែលយើងនឹងចាប់ផ្តើមសាងសង់នៅដើមខែ៤ ខែ៥ ឆ្នាំ២០២២ នេះ...
អានបន្ថែមនាទីស្វែងយល់ ភាគទី១១៥៖ ចង់អភិវឌ្ឍដី ឬអចលនទ្រព្យ តើត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេស និងផ្លូវច្បាប់អ្វីខ្លះ?
<div class="youtube"> https://youtu.be/OT9NpGgxJn0 </div> បើតាមប្រកាស ស្តីពីការអភិវឌ្ឍដី អ្នកអភិវឌ្ឍទាំងអស់ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន មុននឹងអភិវឌ្ឍដីមួយកន្លែង។ ប៉ុន្តែ ការសុំការអនុញ្ញាត តែមួយមុខ គឺមិនគ្រប់គ្រាន់ទេ ម្ចាស់អ្នកអភិវឌ្ឍដី ក៏ត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេស និងផ្លូវច្បាប់ផ្សេងៗទៀតផង។ តើអ្នកអភិវឌ្ឍទាំងអស់ ត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេស? មកស្វែងយល់ទា...
អានបន្ថែម