សម្ដេចហ៊ុន សែន៖ ស្ពានក្រចេះ-កំពង់ធំ នឹងបើកការដ្ឋានឆ្នាំ២០២៣ ព្រមសង់ផ្លូវថ្មីដល់កំពង់ថ្ម

គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ រវាងខេត្តក្រចេះ និងខេត្តកំពង់ធំ គ្រោងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣ នៅក្រោមកម្ចីសម្បទានរបស់ប្រទេសចិន ព្រមនឹងផ្លូវថ្មី១ ខ្សែកាត់ដល់កំពង់ថ្ម។ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីកាលបរិច្ឆេទបើកការដ្ឋានស្ពាននេះ នៅក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ។ សម្តេចថា៖ «ឆ្នាំ២០២៣នេះ គឺនឹងសម្ពោធបើកការដ្ឋានសាងសង់ស្ពានឆ...

អាន​បន្ថែម

ត្រឹមដើមខែកុម្ភៈ ក្រុមហ៊ុន Renaissance ចម្រាញ់មាសបានជាង ១ ៧០០គីឡូ

ក្រុមហ៊ុន Renaissance Minerals Cambodia ចម្រាញ់មាសបាន ១ ៧៥១ គីឡូក្រាម គិតត្រឹមដើមខែកុម្ភៈនេះ បន្ទាប់ពីដំណើរការចម្រាញ់រ៉ែមាស អស់រយៈពេល ៨ ខែ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ខេត្តក្រចេះ នៅថ្ងៃទី៧ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា មាសដែលកម្ពុជាផលិតបាននៅខេត្តមណ្ឌលគិរីក្នុងរយៈពេល៦ខែមកនេះបានចំនួន ១ ៧៥១គីឡូហើយ ខណៈបច្ចុប្បន្ន ១ ថ្ងៃអាចផល...

អាន​បន្ថែម

កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៩៣គម ពីខ្លាស្ទុះទៅរមាត ខេត្តក្រចេះ បើកសម្ពោធជាផ្លូវការ

រដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទទី៧ កុម្ភៈ នេះ បានសម្ភោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជាង ៩៣ គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ ជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ធ្វើឡើងនៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ កំណាត់ផ្លូវនេះ ចាប់ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដែលមានប្រវែ...

អាន​បន្ថែម

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (០៥ កុម្ភៈ ២០២២)

<div class="youtube"> https://youtu.be/-k7hBbeCfdo </div> មាតិកាប្រចាំសប្តាហ៍ (០៥ កុម្ភៈ ២០២២) ៖ #១ ក្រសួងជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូនម្ហូបដូចជា Food Panda និង NHAM24 ប្រើប្រាស់ម៉ូតូអគ្គិសនី [អានបន្ថែម] #២ ក្រសួងដែនដីចេញប្រកាសថ្មី រឹតបន្ដឹងការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់ [អានបន្ថែម] #៣ ក្រុមហ៊ុនជប៉ុន នឹងសិក្សាលទ្ធភាពបង្កើតសេដ្ឋកិច្ចពិសេស និងទីក្រុងឆ្លាតវៃនៅបាត់ដំបង [អានប...

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងវិនិយោគធំៗ ៤ កន្លែង តម្លៃជាង ១៨លានដុល្លារ នៅខេត្តក្រុង ៣ សំខាន់ៗ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ១៨.៦លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ៤ កន្លែង នៅរាជធានីភ្នំពេញ កំពង់ឆ្នាំង និងកំពង់ស្ពឺ ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុនទាំង ៤ រួមមាន៖ ១- GLOBAL XILIN GARMENT ACCESSORY CO., LTD បោះទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិកបង្កើតរោងចក្រខារអំបោះ នៅសួនឧស្សាហកម...

អាន​បន្ថែម

រដ្ឋគ្រោងសង់ស្ថានីយទឹកស្អាតមួយទៀត នៅខណ្ឌពោធិ៍សែនជ័យ សមត្ថភាព៥ ០០០ ម៉ែត្រគូប/ថ្ងៃ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងសាងសង់រោងចក្រទឹកស្អាតថ្មីមួយ នៅភាគខាងលិចនៃរាជធានីភ្នំពេញ ដើម្បីបង្កើនការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពល ខណៈតម្រូវការទឹកស្អាតបាន និងកំពុងកើនឡើង។ យោងតាមឯកសាររបស់រដ្ឋាករទឹកក្រុងភ្នំពេញ ចេញផ្សាយថ្មីៗនេះ រោងចក្រទឹកស្អាតថ្មីនេះ មានឈ្មោះថា រោងចក្រទឹកស្អាតបឹងធំ ដែលមានអនុភាពផលិតទឹកស្អាតបាន ៥ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងថ្មីនេះ មានទីតាំងស្ថិតនៅជាប់នឹងស្ទឹងព្រែកត្នោត...

អាន​បន្ថែម

សាលាក្រុងស្នើឱ្យជប៉ុនជួយលើកកម្ពស់ប្រព័ន្ធពន្លត់អគ្គិភ័យសម្រាប់អគារខ្ពស់នៅភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានស្នើឱ្យជប៉ុនពិចារណាវិនិយោគបន្ថែមលើច្រើនវិស័យនៅទីក្រុងភ្នំពេញ ពិសេសលើសេវាកម្មពន្លត់អគ្គិភ័យសម្រាប់អគារខ្ពស់ៗ។ ឯកឧត្តម បានឱ្យដឹងដូច្នេះ ក្នុងជំនួបជាមួយក្រុមអ្នកវិនិយោគទុនជប៉ុន កាលពីថ្ងៃទី ០៣ ខែ កុម្ភៈ កន្លងទៅ។ ឯកឧត្តម ថា៖ «បញ្ហាអគ្គិភ័យសម្រាប់អគារខ្ពស់ៗ គឺរឿងសំខាន់មួយដែលត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់គ្រប់ពេល ទាំងបច្ចេកទេស ឧបករណ៍ រថយន្តពន្លត់អគ្គីភ័យ និ...

អាន​បន្ថែម

ល្បាយថាមពលឆ្នាំ២០២១៖ ធ្យូងថ្ម ៤១% វារីអគ្គិសនី៤៤% ប្រេងកាត ៧,៦% និងសូឡា៦,៤%

ការផ្គត់ផ្គង់ថាមពលសរុបក្នុងឆ្នាំ២០២១ មានដល់ ១១ ៨១៦ GWh ដែលកើនឡើង ៤,៥% បើធៀបនឹង ឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពលចេញផ្សាយកាលពីពេលថ្មីៗនេះ។ ក្នុងចំណោមការប្រើប្រាស់ទាំងអស់ ប្រជាពលរដ្ឋទូទៅរួមចំណែក ៣៥,៨% វិស័យអាជីវកម្ម សេវាកម្មនិងឧស្សាហកម្មខ្នាតតូច ២៨,០៣% ខណៈ ឧស្សាហកម្ម និងពាណិជ្ជកម្មខ្នាតមធ្យម រួមចំណែក ៣% និង៣២,៨៩% រៀងៗគ្នា។ ដោយឡែក ទាក់ទិននឹងល្បាយប្រភពថាមពេលវិញ កម្ពុជាប្រើថាម...

អាន​បន្ថែម

ការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៦៦% គ្រោងសម្រេចតាមផែនការ ខែកញ្ញា

ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៦៦% ហើយ បើគិតត្រឹមចុងខែមករា ឆ្នាំ ២០២២ ដោយគ្រោងនឹងបញ្ចប់ការសាងសង់តាមផែនការនៅអំឡុងខែកញ្ញា ឆ្នាំ ២០២២។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងពីវឌ្ឍនភាពការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៣ ក្នុងពិធីបិទសន្និបាទក្រសួង កាលពីសប្ដាហ៍មុន។ បើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០១៩ ផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវក្រវាត់ក្រុងមួយខ្ស...

អាន​បន្ថែម

ក្រុមហ៊ុនក្នុងស្រុកដំបូងគេ ប្រកាសពង្រីកសេវាអចលនទ្រព្យទៅកាន់ទីផ្សារពិភពលោក

ZPLAT INTERNATIONAL ដែលជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគអចលនទ្រព្យសកលថ្មីមួយ នឹងក្លាយជាក្រុមហ៊ុនក្នុងស្រុកដំបូងគេនៅកម្ពុជា ដែលពង្រីកខ្លួនទៅកាន់ទីផ្សារអចលនទ្រព្យពិភពលោក ចាប់យកចំណែកទីផ្សារឱ្យកាន់តែធំ ស្របពេលដែលសេវាកម្មអចលនទ្រព្យសកលកំពុងបង្ហាញពីកំណើនតម្រូវការគួរឱ្យកត់សម្គាល់។ ZPLAT INTERNATIONAL នឹងបើកដំណើរការឆាប់ៗនេះ ដែលស្ថិតក្រោមគ្រប់គ្រងដោយក្រុមហ៊ុន Zillennium Co., Ltd. (Z1 Group) ដែលជាក្រុមហ៊ុនអចលទ...

អាន​បន្ថែម

ផ្លូវលេខ៤៨ គ្រោងនឹងសម្រេចឱ្យបាន ១៥% នៅចុងខែឧសភានេះ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់ឱ្យក្រុមហ៊ុនសាងសង់ ពន្លឿនការដ្ឋានសាងសង់ផ្លូវជាតិលេខ៤៨ ទិសដៅសម្រេចឱ្យបាន១៥% ត្រឹមចុងខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីទិសដៅការងារនេះក្នុងកិច្ចប្រជុំមន្ដ្រីពាក់ព័ន្ធនឹងគម្រោង កាលថ្ងៃទី៣ ខែកុម្ភៈ។ កិច្ចប្រជុំក៏ពិភាក្សាពីវឌ្ឍនភាពការងារ ការគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារគ្រឿងចក្រ កម្លាំងពលកម...

អាន​បន្ថែម

កម្ពុជាប្ដេជ្ញាថានឹងប្រើរថយន្តអគ្គិសនីឱ្យបាន ៤០% និងម៉ូតូអគ្គិសនី ៣០% ត្រឹមឆ្នាំ ២០៥០

កម្ពុជាបានប្ដេជ្ញាជាមួយUN ថាប្រើរថយន្តអគ្គិសនីឱ្យបាន៤០% និងម៉ូតូអគ្គិសនីឱ្យបាន៣០% ត្រឹមឆ្នាំ២០៥០ ទិសដៅដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដីឱ្យនៅកម្រិតសូន្យ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដូច្នេះ ក្នុងកិច្ចប្រជុំ ជាមួយតំណាងស្ថានីយប្រេងឥន្ធនៈធំៗ ចំនួន ៥ កាលថ្ងៃទី៣ ខែកុម្ភៈ កន្លងទៅ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីរិះរកវិធី និងរបៀបរបបបំពេញការង...

អាន​បន្ថែម