ក្រុមហ៊ុនជប៉ុន នឹងសិក្សាលទ្ធភាពបង្កើតសេដ្ឋកិច្ចពិសេស និងទីក្រុងឆ្លាតវៃនៅបាត់ដំបង

អ្នកវិនិយោគជប៉ុននឹងមកធ្វើទស្សនកិច្ចនៅខេត្តបាត់ដំបង នៅខែមេសា ខាងមុខនេះ ដើម្បី សិក្សាលទ្ធភាពវិនិយោគបង្កើតរោងចក្រ តំបន់សេដ្ឋកិច្ចពិសេសនិងទីក្រុងឆ្លាតវៃ នៅក្នុងខេត្តមួយនេះ។ នេះបើយោងតាមជំនួបរវាង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជាមួយ លោក តាមឺរ៉ាក់ សឺតុមឺ (TAMURA Tsutomu )នាយកសមាគមជប៉ុន-កម្ពុជា កាលពីថ្ងៃទី ២ខែកុម្ភៈ កន្លងទៅ។ ឯកឧត្តម សុខ លូ បានប្រាប់ ទៅកាន់ភាគីជប៉ុនថា បាត់ដំបងជាខេត្តដែលមានសក្ដានុ...

អាន​បន្ថែម

ក្នុង១ ខែដើមឆ្នាំ CDC អនុម័តគម្រោងវិនិយោគសរុប ២៥ គម្រោងតម្លៃជាង ២,៥ពាន់លានដុល្លារ

នៅក្នុងរយៈពេល១ខែដំបូងដើមឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបយ៉ាងហោច ២៥ គម្រោង ឬស្មើនឹងទំហំទឹកប្រាក់ជាង ២,៥ ពាន់លានដុល្លារ ក្នុងនោះគម្រោងពាក់ព័ន្ធក្នុងវិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យមានដល់ទៅ ១,៤ ពាន់លានដុល្លារ។ គម្រោងធំជាងគេ គឺគម្រោងបង្កើតអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ក្រុងបូកគោ ខេត្តកំពត តម្លៃ ១,៣ ពាន់លានដុល្លារ របស់ក្រុមហ៊ុន KAMPOT LOGI...

អាន​បន្ថែម

រដ្ឋគ្រោងបំពាក់ប្រព័ន្ធអគ្គិសនីសូឡាខ្នាតតូច ១០ ០០០ គ្រឿង ក្នុងភូមិដាច់ស្រយាល ៣៥០ កន្លែង

ក្រសួងរ៉ែ និងថាមពល សហការជាមួយអគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា កំពុងស្វែងរកលទ្ធភាពក្នុងការរៀបចំប្រព័ន្ធបណ្តាញថាមពលសូឡាខ្នាតតូច (Solar Mini System) និងខ្នាតគ្រួសារ (Solar Home) នៅតាមភូមិដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ជាង ៣៥០ ភូមិ។ បច្ចុប្បន្ននេះ មានភូមិចំនួន ១៣ ៨១៨ ស្មើនឹង៩៧,៥៣% នៃភូមិសរុបទូទាំងប្រទេស ដែលបានភ្ជាប់ជាមួយបណ្តាញអគ្គិសនីប្រើប្រាស់ ខណៈ ៣៥០ ភូមិផ្សេងទៀត (ស្មើនឹង២,៤៧%) មិនទាន់ប...

អាន​បន្ថែម

ក្រសួងដែនដីចេញប្រកាសថ្មី រឹតបន្ដឹងការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ០១ ខែកុម្ភៈ កន្លងទៅ បានដាក់ចេញប្រកាសថ្មី រឹតបន្ដឹងការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់ ទូទាំងប្រទេស ទិសដៅដើម្បីធានាសុវត្ថិភាពដល់សាធារណជន និងសំណង់ជិតខាង។ ប្រកាសនេះ ផ្ដោលលើ៣ចំណុចសំខាន់ៗគឺ កម្រិតសភាពគ្រោះថ្នាក់នៃសំណង់ វិធានការបញ្ចៀសគ្រោះថ្នាក់ និងនីតិវិធីនៃការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់។ បើយោងតាមប្រកាស សំណង់ដែលមានសភាពគ្រោះថ្នាក់ គឺសំណ...

អាន​បន្ថែម

ជប៉ុននឹងបង្កើតសួនមិត្តភាពកម្ពុជា-ជប៉ុនថ្មីមួយកន្លែង នៅភ្នំពេញ

ប្រទេសជប៉ុន មានបំណងចង់បង្កើតសួនមិត្តភាពកម្ពុជា-ជប៉ុន ថ្មីមួយកន្លែង នៅរាជធានីភ្នំពេញ ដើម្បីរំលឹកអនុស្សាវរីយ៍ រវាងកម្ពុជា និងជប៉ុន។ គម្រោងសាងសង់សួនមិត្តភាពនេះ ត្រូវបានលើកឡើង ដោយលោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ។ ក្នុងជំនួប លោក Takahashi Fumaiki ថា ភាគីជប៉ុននឹងផ្ដល់ជូនដីមួយកន្លែងក្នុងរាជធានីភ្នំពេញ ដល់...

អាន​បន្ថែម

កីឡដ្ឋានខេត្តកំពង់ស្ពឺតម្លៃជាង ២ លានដុល្លារ សម្រេចការសាងសង់ ៧០%

កីឡាដ្ឋានខេត្តកំពង់ស្ពឹ តម្លៃ ២លានដុល្លារ សម្រេចការសាងសង់៧០% ហើយ បើគិតត្រឹមខែមករា ឆ្នាំ២០២២ ខណៈបច្ចុប្បន្ន ក្រុមការងារសាងសង់កំពុងដំឡើងបង្គោលភ្លើងធំៗជុំវិញទីលានបាល់ទាត់។ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តខេត្តកំពង់ស្ពឹ បានលើកឡើងនៅថ្ងៃទី ២៩ ខែមករាថា ក្រុមការងារកំពុងត្រៀមដំឡើងបង្គោលភ្លើងធំៗចំនួន ៤បង្គោល នៅជុំវិញទីលានបាល់ទាត់ ជាមួយសកម្មភាពសាងសង់ផ្សេងៗទៀតយ៉ាងសកម្ម ស្របតាមប្រព័ន្ធបច្ចេកទេសកម្រិតស្តង់ដារ...

អាន​បន្ថែម

ខេត្តព្រះសីហនុនឹងបើកការដ្ឋានសាងសង់អគារសាលាខេត្តថ្មី នៅខែមីនាខាងមុខ

អគាររដ្ឋបាលថ្មីរបស់ខេត្តព្រះសីហនុ ដែលនឹងសាងសង់ឡើងតាមរចនាបទសំបូរព្រៃគុក នឹងត្រូវបើការដ្ឋានជាផ្លូវការនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។ បើតាមកិច្ចប្រជុំកាលពីថ្ងៃទី ៣០ ខែមករា ការសាងសង់នេះ ធ្វើឡើងដោយរុះរើអគារសាលាខេត្តព្រះសីហនុសព្វថ្ងៃ ដើម្បីសាងសង់អគាររដ្ឋបាលថ្មី ក្រោមការឯកភាពពីសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ អគារសាលាខេត្តថ្មីនេះ នឹ...

អាន​បន្ថែម

ជប៉ុនស្នើជួយរកដំណោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត នៅភាគខាងត្បូងរាជធានីភ្នំពេញ

ប្រទេសជប៉ុនបានស្នើចង់សិក្សាជួយរកដំណោះស្រាយបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោត ដែលជាបញ្ហាចោទដ៏សំខាន់ និងបានគំរាមកំហែងដល់ការរស់នៅរបស់ពលរដ្ឋរាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះជាការលើកឡើងរបស់លោក Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបជាមួយ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី ១កុម្ភៈ ឆ្នាំ២០២២ នាវិមានសន្តិភាព។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ថ្ល...

អាន​បន្ថែម

សម្ដេចហ៊ុន សែន បើកការដ្ឋានផ្លូវអាកាសថ្មីមួយទៀត លើបណ្ដាយផ្លូវជាតិលេខ ៥ នៅខណ្ឌឬស្សីកែវ

គម្រោងស្ពានអាកាសឫស្សីកែវ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅព្រឹកថ្ងៃទី ៣១ មករា នេះ ដើម្បីសម្រួល និងរំដោះការកកស្ទះចរាចរណ៍ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស។ ពិធីបើកការដ្ឋានស្ពានអាកាសថ្មីនេះ ធ្វើឡើងនៅក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ស្ពានអាកាសថ្មីនេះ ស្ថិតត្រង់ចំណុចប្រសព្វរវាងផ្លូវជាតិលេខ៥ និងស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ ដែលតភ្ជាប់រវាងផ្លូវជា...

អាន​បន្ថែម

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ ( ២៩ មករា ២០២២)

<div class="youtube"> https://youtu.be/phqxD4dRZLA </div> មាតិកាប្រចាំសប្តាហ៍ (២៩ មករា ២០២២) ៖ #១ ការដ្ឋានព្រលានយន្តហោះសៀមរាបថ្មី គ្រោងសម្រេចឱ្យបាន ៧០% នៅក្នុងឆ្នាំ២០២២ នេះ [អានបន្ថែម] #២ ឧកញ៉ា២រូប នឹងសង់ផ្លូវថ្មី ១ ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅភ្នំបូកគោ ឆាប់ៗនេះ [អានបន្ថែម] #៣ CBRE ថានិន្នាការ ៤ ធំៗ នឹងកើតឡើងក្នុងទីផ្សារអចលនទ្រព្យប្រភេទលំនៅឋានឆ្នាំ២០២២ [អានបន្ថែម] ...

អាន​បន្ថែម

ការដេញថ្លៃគម្រោងជួសជុលពង្រីកផ្លូវលេខ ៤ គ្រោងបញ្ចប់ខែមីនា ខណៈការដ្ឋាននឹងបើកឆ្នាំនេះ

នីតិវិធីដេញថ្លៃសម្រាប់គម្រោងជួសជុល ពង្រីក និងកែលម្អផ្លូវជាតិលេខ ៤ គ្រោងនឹងបញ្ចប់នៅខែមីនាខាងមុខ ខណៈការដ្ឋានសាងសង់រំពឹងថានឹងចាប់ផ្តើមនៅឆ្នាំនេះ។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ កាលពីថ្ងៃទី ២៧ មករា កន្លងមកនេះ។ ជាក់ស្ដែង គម្រោងលើកកម្ពស់ផ្លូវជាតិលេខ ៤ នេះ ត្រូវបានចុះកិច្ចសន្យាជាមួយធន...

អាន​បន្ថែម

ក្រសួងរ៉ែជំរុញឱ្យជប៉ុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថាមពលកាបូនទាប នៅកម្ពុជា

ក្រសួងរ៉ែ និងថាមពល ជំរុញឱ្យវិនិយោគិនជប៉ុនពិចារណាលើគម្រោងវិនិយោគថាមពលស្អាត ឬថាមពលបច្ចេកកាបូនទាប ក៏ដូចជាគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅកម្ពុជា ឱ្យច្រើនបន្ថែមទៀត។ នេះជាការលើកឡើង របស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ក្នុងជំនួបជាមួយនឹង ឯកឧត្តម មិ Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ២៧ មករា កន្លងមកនេះ ។ ក្នុងជំនួប ឯកឧត្តម បានបញ្ជាក់ពីជំហរនៃការបង្កើនការប្រ...

អាន​បន្ថែម