សរុបលទ្ធផលការងារធំៗទាំង ៨ ផ្នែក នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ

គិតត្រឹមថ្ងៃខែ ធ្នូ ឆ្នាំ ២០២១ នេះ គម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី ដែលទើបទទួលបានឈ្មោះថ្មីថា «អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ» សម្រេចបានប្រមាណ ២៧% ហើយ ដោយនឹងបញ្ចប់តាមផែនការនៅឆ្នាំ ២០២៣។ នេះបើយោងតាមកិច្ចចុះពិនិត្យការដ្ឋានរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី ៩ ធ្នូ នេះ។ ក្នុងឱកាសនេះ ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CIAC) និងក្រុមហ៊ុន OCIC ...

អាន​បន្ថែម

យកស្លឹកត្នោតខ្ចប់ស្ករត្នោត៖ សម្ដេចថាគម្រោងធំៗក្នុងស្រុក គួរប្រើលុយពីអ្នកមានក្នុងស្រុកមកធ្វើ

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកនានា ត្រូវជួយវិនិយោគលើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ តាមរយៈមូលបត្របំណុលដែលក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) កំពុងលក់ ក្នុងតម្លៃសរុបប្រមាណ ៣០០លានដុល្លារ។ ការគៀងគរទុនវិនិយោគពីប្រភពក្នុងស្រុកសម្ដេចនេះ គឺស្របនឹងពាក្យស្លោក «ខ្មែរអាចធ្វើបាន» ពោលគឺចង់ឱ្យគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ...

អាន​បន្ថែម

ខេត្តសៀមរាប និង JICA ចុះហត្ថលេខាពន្លឿនការងារ៤ធំៗក្នុងគម្រោងទីក្រុងឆ្លាតវៃ

រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅកម្ពុជា កាលពីថ្ងៃទី ៨ ខែ ធ្នូ នេះ បានជួបពិភាក្សាគ្នាលើសេចក្តីព្រាងផែនការមេនៃគម្រោងទីក្រុងឆ្លាតវៃនៅក្រុងសៀមរាប ទិសដៅពន្លឿនការអនុវត្ត។ ការពិភាក្សានេះ ផ្តោតសំខាន់លើការងារបច្ចេកទេស ដោយដឹកនាំដោយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារ JICA ប្រចាំប្រទេសកម្ពុជា។ ក្នុងកិច្ចពិភាក្សា ភាគីទាំង ២ ប...

អាន​បន្ថែម

ADB ផ្តល់ហិរញ្ញប្បទាន ៣៣២លានដុល្លារ សម្រាប់ស្តារសេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ១៩

ធនាគារអភិវឌ្ឍនអាស៊ី (ADB) សម្រេចផ្តល់ហិរញ្ញប្បទាន ៣៣២,0៥ លានដុល្លារ ដើម្បីជួយអភិវឌ្ឍវិស័យហិរញ្ញវត្ថុ កសាងហេដ្ឋារចនាសម្ព័ន្ធ ទីក្រុង និង ជួយកែលម្អបណ្តាញផ្លូវនៅកម្ពុជា ទិសដៅគាំទ្រដល់ការងើបឡើងវិញពីវិបត្តិកូវីដ បានដោយមាននិរន្តរភាព។ កញ្ចប់ហិរញ្ញប្បទាននេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនាយកស្តីទី ADB ប្រចាំប្រទេសកម្ពុជា លោក Anthony Gill...

អាន​បន្ថែម

EU ទំលាក់ថវិកា ៣០០ ពាន់លានអឺរ៉ូ ជួយប្រទេសក្រីក្រសង់ហេដ្ឋារចនាសម្ព័ន្ធ ទប់នឹងអំណាចចិន

សហភាពអឺរ៉ុប ឬ EU កាលពីពេលថ្មីៗនេះ បានដាក់ចេញនូវកម្មវិធីមូលនិធិហេដ្ឋារចនាសម្ព័ន្ធសកលថ្មីមួយឈ្មោះថា Global Gateway ដែលនឹងជាជំនួយ និងកម្ចីសរុប ៣០០ពាន់លានអឺរ៉ូ ដល់ប្រទេសដែលមានចំណូលទាប និងមធ្យម ក្នុងការស្ដារសេដ្ឋកិច្ច និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ទិសដៅទប់ទល់នឹងគំនិតផ្តួចផ្តើមផ្លូវ នឹងខ្សែក្រវាត់របស់ចិន។ គម្រោងនេះ ប្រកាសជាផ្លូវការនៅថ្ងៃទី ១ ខែធ្នូ កន្លងមកនេះ ដោយហិរញ្ញប្បទាននឹងផ្តោតលើគម្រោង វិស័យជាច្រើ...

អាន​បន្ថែម

អគារមន្ទីរពេទ្យខេត្តសៀមរាបតម្លៃ ១៩លានដុល្លារ ក្រោមជំនួយជប៉ុន បើកការដ្ឋានសាងសង់

អគារថ្មីក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តម្លៃប្រមាណ ១៩ លានដុល្លារ ក្រោមជំនួយឥតសំណងរបស់ជប៉ុន បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣ ខាងមុខនេះ។ ពិធីបើកការដ្ឋានសាងសង់នេះ ធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមានរបស់ លោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យ JICA ប្រចាំនៅកម្ពុជា លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធ។ ...

អាន​បន្ថែម

អន្តរក្រសួងសម្រេចមោឃៈ និងបដិសេធរាល់ប្លង់ដី និងការផ្ទេរសិទ្ធដីក្នុងដែនព្រៃលិចទឹកទាំងអស់

អន្តរក្រសួង បានសម្រេចបដិសេធរាល់លិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធកាន់កាប់ដីក្នុងដែនព្រៃលិចទឹកដែលបានចេញពីមុនទាំងអស់ បន្ទាប់ពីដឹកនាំការស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ ក្នុងសេចក្តីប្រកាសព័ត៌មានចុះផ្សាយកាលពីថ្ងៃទី៥ ខែធ្នូ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម ...

អាន​បន្ថែម

ហេតុអ្វីម្ចាស់ផ្សារទំនើបនីមួយៗ បន្ដពង្រីកអាជីវកម្ម និងសង់ផ្សារបន្ថែមក្នុងអំឡុងវិបត្តិកូវីដនេះ?

សរសរដោយអ្នកវិភាគអលចនទ្រព្យឯករាជ្យលោក Eric Wong Chon Lap សកម្មភាពអាជីវកម្មផ្សារទំនើបនៅកម្ពុជា រំពឹងថានឹងងើបឡើងនៅប៉ុន្មានខែខាងមុខនេះ ព្រោះតម្រូវការរបស់អ្នកជួលតូបនៅតែមានភាពរឹងមាំ ខណៈគម្រោងផ្សារទំនើបថ្មីៗជាច្រើនគ្រោងនឹងបញ្ចប់ការសាងសង់ឆាប់ៗនេះផងដែរ។ ទាំងនេះជាសញ្ញាវិជ្ជមានរបស់អាជីវកម្មផ្សារទំនើប ស្របពេលដែលរដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញកាលពីដើមខែវិច្ឆិកា កន្លងទៅនេះ។ ប៉ុន្តែការងើបឡើងវិញនេះ បង្កប់នូ...

អាន​បន្ថែម

គម្រោងផ្លូវ ៣៨ខ្សែ នៅសៀមរាបសម្រេចបានជាង ៩២% គ្រោងបញ្ចប់តាមផែនការចុងខែធ្នូនេះ

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ សម្រេចបាន ៩២,៧២% ខណៈក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញការកែលម្អចំណុចខ្វះខាតមួយចំនួន ដោយគ្រោងនឹងបិទបញ្ចប់ការស្ថាបនាទាំងមូលមុនដំណាច់ឆ្នាំ២០២១ នេះ។ នេះបើយោងតាមកិច្ច ចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោង ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៧ ខែធ្នូ នេះ។ ក្នុងដំណើរចុះពិនិត្យនេះ...

អាន​បន្ថែម

រដ្ឋចេញវិធានការក្ដៅបង្រ្កាបការតភ្ជាប់សេវាទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ តាមខេត្តព្រំដែន

រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងថ្មីមួយ ដើម្បីបង្ការ និងបង្រា្កបការសាងសង់ ឬតភ្ជាប់ប្រព័ន្ធទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ ក្រោយរកឃើញថាមានសកម្មភាពនេះកើតឡើងជាបន្តបន្ទាប់នៅតាមខេត្តជាប់តាមព្រំដែន។ បើតាមសេចក្តីសម្រេច ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារនេះ មានសមាជិកសរុបចំនួន២៩ រូប ដែលមានរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាប្រធាន និងមានសមាជិកភាគច្រើនជាអភិបាលរងខេត្តដែលស្ថិតនៅតាម...

អាន​បន្ថែម

អគារមន្ទីរពេទ្យស្ដង់ដាជប៉ុនថ្មីមួយនៅខេត្តក្រចេះ បើកសម្ពោធជាផ្លូវការ

ក្រសួងសុខាភិបាល កាលពីថ្ងៃទី ៦ ខែធ្នូ នេះ បានបើកសម្ពោធឱ្យប្រើប្រាស់អគារវះកាត់ និងសម្ភពថ្មី នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលបានសាងសង់ដោយស្ដង់ដា និងក្រោមជំនួយឥតសំណងរបស់ជប៉ុន មានតម្លៃជាង ៩០ម៉ឺនដុល្លារ។ ពិធីបើកសម្ពោធនេះធ្វើឡើងនៅក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្...

អាន​បន្ថែម

ភ្នំពេញនឹងមានមន្ទីរពេទ្យស្ដង់ដាថ្មីមួយ ដើម្បីកាត់បន្ថយការចេញទៅរកពេទ្យក្រៅប្រទេស

មន្ទីរពេទ្យពហុជំនាញភ្នំពេញ ដែលជាមន្ទីរពេទ្យស្ដង់ដាទំនើបថ្មី កម្ពស់២៦ជាន់ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ មន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ គឺជាសមិទ្ធផលមន្ទីរពេទ្យឯកជនថ្មីមួយ ដែលផ្ដល់សេវាសុខភាពប្រកបដោយគុណភាពដល់ប្រជាជន ទិសដៅកាត់បន្ថយការចេញទៅទទួលយកសេវានៅក្រៅប្រទេស។ ឯកឧត្ដម ឃួង ស្រេង បានឱ្យដឹងក្នុងពិធីបើកការដ្ឋានថា៖...

អាន​បន្ថែម