កម្ពុជាត្រៀមរៀបចំបទបញ្ញត្តិថ្មីគ្រប់គ្រងនិងរឹតបន្ដឹងការប្រើសម្ភារសំណង់ដែលមានធាតុអាសបេស្តុស

អង្គការពលកម្មអន្តរជាតិ ILO និងក្រសួងការងារ បានក្រើនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់លើការប្រើសម្ភារសំណង់ដែលមានធាតុអាសបេស្តុស ព្រោះវាជាឃាតករលាក់មុខគ្រោះថ្នាក់ខ្លាំងដល់សួត ខណៈកំពុងត្រៀមចេញបទបញ្ញត្តិថ្មីគ្រប់គ្រង និងរឹតបន្ដឹងសម្ភារៈសំណង់ប្រភេទនេះ។ ថ្លែងក្នុងកិច្ចប្រជុំ រវាងភាគីពាក់ព័ន្ធ កាលថ្ងៃទី៣១ ខែសីហា កន្លងទៅ។ ឯកឧត្តម អិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កន្លងមក...

អាន​បន្ថែម

ផ្លូវជាតិធំៗ ១០ខ្សែ និងស្ពាន ៦ បានដាក់សម្ពោធឱ្យប្រើប្រាស់ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ

ផ្លូវជាតិធំៗ ចំនួន១០ខ្សែ និងស្ពានចំនួន៦ ត្រូវបានដាក់ឱ្យប្រើប្រាស់ នៅក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ហើយគិតត្រឹមខែសីហា ឆ្នាំ២០២១ គម្រោងកសាងផ្លូវ និងស្ពានជាច្រើនទៀត កំពុងស្ថិតក្នុងការសាងសង់។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញវឌ្ឍនភាពនៃវិស័យសាធារណការរបស់ខ្លួន នៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់តាមរយៈហ្វេសប៊ុក កាលថ្ងៃទី ៣០ សីហា កន្លងទៅ ដោយមាន ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជ...

អាន​បន្ថែម

CDC អនុម័តគម្រោងវិនិយោគជប៉ុនជាង ២១០គម្រោង តម្លៃ ៣ពាន់លាន ត្រឹមខែកក្កដា ឆ្នាំ២០២១

គិតត្រឹមខែកក្កដា ឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានសម្រេចអនុម័តឱ្យក្រុមហ៊ុនជប៉ុនវិនិយោគលើគម្រោងសរុបចំនួនប្រមាណ ២១១ គម្រោង ក្នុងទំហំទឹកប្រាក់សរុបប្រមាណជាង ៣ ពាន់លានដុល្លារអាមេរិក ដែលភាគច្រើនជាគម្រោងវិនិយោគក្នុងវិស័យកម្មន្តសាល មិនមែនវាយនភ័ណ្ឌ។ នេះបើយោងតាមកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១។ ក្នុងនោះ គម្រោងវិនិយោគជប៉...

អាន​បន្ថែម

ក្រសួងនឹងពង្រីកផ្នែកខ្លះនៃផ្លូវលេខ៨ ទៅជា ៤ គន្លង គ្រោងបើកការដ្ឋានឆ្នាំ ២០២៤ ក្រោមកម្ចីពីចិន

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងចាក់កៅស៊ូមួយស្រទាប់បន្ថែមទៀត និងពង្រីកផ្នែកខ្លះនៃផ្លូវជាតិលេខ ៨ ជា ៤គន្លង ដោយការដ្ឋានរំពឹងថានឹងចាប់ផ្ដើមនៅឆ្នាំ ២០២៤ ខាងមុខ ខណៈគម្រោងត្រូវបានបញ្ចូលក្នុងផែនការ ៥ ឆ្នាំរំកិល ត្រៀមសុំកម្ចីពីចិន រួចរាល់ហើយ។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងវេទិកាផ្សាយបន្តផ្ទាល់កាលពីថ្ងៃចន្ទកន្លងទៅ។ ឯកឧត្តម មានប្រសាសន៍ថា៖ «គម្រោងកែល...

អាន​បន្ថែម

ក្រោយជោគជ័យលើគម្រោង៣ ធំៗ Urban Hub Cambodia បន្តគ្រងទីផ្សារ ទោះក្នុងវិបត្តិកូវីដក្ដី

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យហុងកុងធំជាងគេនៅកម្ពុជា និងជាអ្នកអភិវឌ្ឍន៍ដែលទទួលបានពានរង្វាន់ច្រើនជាងគេសរុបជាង ២០រង្វាន់ មកពីទូទាំងពិភពលោក Urban Hub Cambodia នៅតែបន្តដឹកនាំវិស័យអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា បើទោះបីជាវិបត្តិកូវីដកំពុងក្ដៅគគុកក្ដី។ ភាពជោគជ័យនេះ សឱ្យឃើញតាមរយៈអត្រាការលក់ ដោយមកទល់បច្ចុប្បន្ន គម្រោងទី៤ របស់ខ្លួន Urban Village Phase 2 បានលក់ដាច់អស់ជាង ១៣០០ យូនីត ក្នុងរយៈពេលតិចជាង ២ឆ្នាំ។ ក្រ...

អាន​បន្ថែម

ក្រសួងដែនដីជប៉ុន និង JICA សម្រេចចាប់ផ្ដើមអនុវត្តគម្រោង ៤ ធំៗ ជំរុញសៀមរាបជាក្រុងឆ្លាតវៃ

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ក៏ដូចជាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សម្រេចព្រមព្រៀងចាប់ផ្ដើមអនុវត្តគម្រោងធំៗ ៤ នៅក្នុងក្រុងសៀមរាប ទិសដៅជំរុញប្រែក្លាយក្រុងនេះជាក្រុងឆ្លាតវៃឆាប់ៗ។ នេះបើយោងតាមកិច្ចប្រជុំ និងការចុះហត្ថលេខាលើកំណត់ហេតុប្រជុំ រវាងភាគីទាំងពីរខាងលើ ជាមួយនឹងរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី ៣០ ខែសីហា កន្លងទៅ។ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត...

អាន​បន្ថែម

កម្ពុជា វៀតណាម ព្រមព្រៀងគ្នាលើចំណុចតភ្ជាប់ផ្លូវល្បឿនលឿនហើយ ខណៈការសិក្សានឹងបញ្ចប់ចុងឆ្នាំ

កម្ពុជា និងវៀតណាមបានចុះហត្ថលេខាព្រមព្រៀងគ្នារួចរាល់ហើយ លើចំណុចតភ្ជាប់ និងលើកិច្ចសហការ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ម៉ុកបៃ សម្រាប់ប៉ែកកម្ពុជា និងហូជីមិញ-ម៉ុកបៃ-បាវិត សម្រាប់ប៉ែកវៀតណាម។ បើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៣០ សីហា រដ្ឋាភិបាលនៃប្រទេសទាំង ២ ក៏បាននិងកំពុងពន្លឿនការងាររៀងៗខ្លួនដើម្បីឱ្យគម្រោងនេះក្លាយជាការពិតឆាប់ៗ។ ឯកឧត្តម ថ្លែង...

អាន​បន្ថែម

Bentley និង Microsoft នឹងរៀបចំសិក្ខាសាលាអនឡាញស្ដីពីនិន្នាការឌីជីថលនៅក្នុងវិស័យសំណង់

អ្នកជំនាញជាច្រើនរូបមកពីក្រុមហ៊ុនលំដាប់កំពូលទាំងពីរ នឹងមកចែករំលែកចំណេះដឹង និន្នការថ្មី តួនាទី ក៏ដូចជាសារៈសំខាន់នៃប្រព័ន្ធឌីជីថល នៅក្នុងវិស័យវិស្វកម្ម សំណង់ ការដឹកជញ្ជូន ការផ្គត់ផ្គត់ទឹក ថាមពល និងអចលនទ្រព្យ។ តើកម្មវិធីនេះគឺជាអ្វី? កម្មវិធីនេះមានឈ្មោះថា Bentley Infraweek Asia-Pacific ដែលនឹងរៀបចំតាមប្រព័ន្ធអនឡាញ ក្រោមការសហការរវាងក្រុមហ៊ុនឈានមុខគេផ្នែកសំណង់ឌីជីថល Bentley Systems និងក្រុមហ៊ុន Micros...

អាន​បន្ថែម

ស្នងការនគរបាលជាតិបង្កើតក្រុមការងារថ្មីទប់ស្កាត់ជម្លោះដីធ្លី និងការកាន់កាប់ដីរដ្ឋខុសច្បាប់

អគ្គស្នងការនគរបាលជាតិ បានបង្កើតក្រុមការងារពិសេសមួយ សម្រាប់ការប្រមូលព័ត៌មាន ស្រាវជា្រវស៊ើបអង្កេត លើករណីជម្លោះដីធ្លី និងបង្ការទប់ស្កាត់ ព្រមទាំងបង្ក្រាបការទន្ទ្រានការកាន់កាប់ដីរដ្ឋខុសច្បាប់ទូទាំងប្រទេស។ នេះបើតាមសេចក្តីសម្រេចលេខ ៤៣៨ សសរ ចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១។ ក្រុមការងារនេះ មានសមាជិកសរុបចំនួន ២១រូប ដែលមាន ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិជាប្រធាន។ ក្រុមការងារនេះ អាចប្រើប្រ...

អាន​បន្ថែម

រដ្ឋគ្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី ៣ ត្រើយខាងកើត ភ្ជាប់នឹងកំណាត់ដែលកំពុងសាងសង់បច្ចុប្បន្ន

រដ្ឋាភិបាលមានផែនការចង់សាងសង់ផ្លូវក្រវាត់ក្រុងទី៣ ប៉ែកខាងកើត តភ្ជាប់កំណាត់ដែលកំពុងសាងសង់បច្ចុប្បន្ន ទៅស្រុកល្វាឯមនៃខេត្តកណ្តាល ដើម្បីធ្វើឱ្យផ្លូវក្រវាត់ក្រុងទី៣ នេះ ក្លាយជាក្រវាត់ក្រុងពេញរង្វង់។ ខណៈ គម្រោងសាងសង់ក្រវាត់ក្រុងទី ៤ នឹងធ្វើឡើងជាអាទិភាពបន្ទាប់។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកម្មវិធី MPWT Live Show ធ្វើឡើងថ្ងៃ៣០ សីហា កន្លងទៅនេះ។ ...

អាន​បន្ថែម

សេដ្ឋីចិននិងលោកលី សុខឆាយបានអនុម័តថវិកា២០០លានដុល្លារ សហការលើគម្រោងព្រលានភ្នំពេញថ្មី

ក្រុមហ៊ុនមហាសេដ្ឋីពីប្រទេសចិន និងក្រុមហ៊ុនក្នុងស្រុក LSCG កាលពីថ្មីៗនេះ រួមគ្នាអនុម័តថវិកា ២០០ លានដុល្លារ សម្រាប់សហការវិនិយោគជាមួយអ្នកឧកញ្ញា ពុង ឃាវសែ លើគម្រោងព្រលានយន្តហោះភ្នំពេញថ្មី។ បើយោងតាមអគ្គនាយកក្រុមហ៊ុន LSCG លោកលី សុខឆាយ ដែលជាតំណាងចរចាលើកិច្ចសហការនេះ ក្រុមហ៊ុនចិន និងក្រុមហ៊ុនរបស់លោក បានត្រៀមខ្លួនរួចរាល់ ទាំងថវិកា បច្ចេកទេស និងធនធានមនុស្ស សម្រាប់រួមអនុវត្តគម្រោងព្រលានថ្មីនេះ ដោយបច្ចុប្បន...

អាន​បន្ថែម

គម្រោងបង្កើតរោងចក្រថ្មីតម្លៃជិត១៥លានដុល្លារ នឹងលេចរូបរាងក្នុងខេត្តចំនួន៣ ឆាប់ៗនេះ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ទើបតែបានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ១៤,៨លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន៣កន្លែង នៅខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៨ សីហា កន្លងមកនេះ ក្រុមហ៊ុនដែលទទួលបានការអនុម័តទាំង ៣ រួមមាន៖ ១. ក្រុមហ៊ុន SHINING FASHION INDUSTRIAL CO., LTD. វិនិយោគប្រមាណ ៣,៤ លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម...

អាន​បន្ថែម