ផ្លូវជាតិលេខ ៥ គ្រោងបញ្ចប់ទាំងស្រុង ១០០% រលោងស្រិលពីភ្នំពេញដល់ប៉ោយប៉ែតឆ្នាំ ២០២៤

គម្រោងស្ដារផ្លូវជាតិលេខ ៥ កំណាត់បាត់ដំបង-សិរីសោភ័ណសាងសង់រួចរាល់១០០% ហើយ ខណៈ ៣ កំណាត់ទៀតគ្រោងនឹងបញ្ចប់ឆ្នាំ ២០២២ ២០២៣ ២០២៤ បន្តៗគ្នា។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកម្មវិធី MPWT Live Show ដែលពីថ្ងៃទី ៣០ សីហា។ «ការលើកកម្ពស់គុណភាពផ្លូវជាតិលេខ៥នេះ គឺសាងសង់បែងចែកជាកំណាត់ៗ។ កំណាត់បាត់ដំបង-សិរីសោភ័ណឌសាងសង់រួចហើយ ខណៈឯកំណាត់ពីព្រែកក្តាម-ពោធិ៍សាត់ និងពោធ...

អាន​បន្ថែម

គម្រោងសាងសង់ផ្លូវ ៣៨ខ្សែ នៅសៀមរាប សម្រេចបាន ៧០% គ្រោងបញ្ចប់ចុងឆ្នាំនេះ

ការស្ថាបនាផ្លូវចំនួន ៣៨ខ្សែ នៅទីក្រុងសៀមរាប បញ្ចប់បាន ៧០% ហើយ ដោយគ្រោងរួចរាល់ជាស្ថាពរនៅចុងឆ្នាំ២០២១ តាមផែនការ ទោះដំណើរការសាងសង់រងការរំខានពីវិបត្តិកូវីដ១៩ តិចតួចក្ដី។ នេះបើយោងតាមឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកម្មវិធី MPWT LIVE SHOW ធ្វើឡើងថ្ងៃ៣០ សីហា កន្លងទៅ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ការដ្ឋានមួយចំនួនបានរងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែក...

អាន​បន្ថែម

ផ្សារ 7-Eleven ដំបូងបង្អស់នៅកម្ពុជា សាខាជ្រោយចង្វារបើកដំណើរការហើយ

នៅទីបំផុត ផ្សារ 7-Eleven ដំបូងបង្អស់នៅកម្ពុជា បើកដំណើរការហើយ ចាប់ពីថ្ងៃទី ៣០ សីហា នេះ តទៅ ដោយសាខាដំបូងមានទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៦ ក្នុងតំបន់ជ្រោយចង្វារ។ នេះបើយោងតាមទំព័រ Facebook ផ្លូវការរបស់ 7-Eleven កម្ពុជា។ ក្រៅពីសាខានេះ កុ្រមហ៊ុន CPAll Cambodia ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្សារនេះ ក៏មានផែនការបើកនៅច្រើនកន្លែងទៀត រួមមានសាខាប្រេង PTT ព្រែកព្នៅ ជាដើម។ គួរបញ្ជាក់ថា ការប្រកាសចង់មកបើកផ្សារ...

អាន​បន្ថែម

ចិនបន្ដនាំមុខគេលើការផ្ដល់កម្ចីឱ្យកម្ពុជាសាងសង់ស្ពានថ្នល់ បច្ចុប្បន្នសរុបជិត៣ពាន់លានដុល្លារ

ចិននៅតែបន្តនាំមុខគេ លើការផ្ដល់កម្ចីឱ្យកម្ពុជាសាងសង់ស្ពានថ្នល់នានា ដោយមកទល់បច្ចុប្បន្នមានសរុបជិត ៣ពាន់លានដុល្លារ ខណៈឯកឧត្តម ស៊ុន ចាន់ថុល ប្រកាសថានឹងបន្តទទួលកម្ចី ឬជំនួយបន្ថែមទៀត ដោយមិនរើសថាពីប្រទេសណានោះទេ ឱ្យតែជួយអភិវឌ្ឍជាតិ ក្រសួងនឹងទទួលយកទាំងអស់។ ថ្លែងក្នុងកម្មវិធី MPWT LIVE SHOW ធ្វើឡើងថ្ងៃ ៣០ សីហា ២០២១ នេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ប្រទេសជប៉ុន...

អាន​បន្ថែម

គម្រោងសាងសង់ផ្លូវខេត្តសៀមរាប-បាត់ដំបង អាចបើកការដ្ឋាននៅមុនឆ្នាំ២០២៥

គម្រោងកសាងផ្លូវតភ្ជាប់រវាងខេត្តសៀមរាប និងបាត់ដំបង ត្រូវបានក្រសួងដាក់ចូលក្នុងផែនការ ៥ ឆ្នាំរំកិលនៃគម្រោងអាទិភាពក្រោមជំនួយរបស់មិត្តចិនហើយ ដោយការដ្ឋានរំពឹងថាអាចនឹងចាប់ផ្ដើមមុនឆ្នាំ២០២៥។ ថ្លែងនៅក្នុងកម្មវិធី MPWT LIVE SHOW នាថ្ងៃ៣០ សីហា ២០២១ នេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ក្រសួងកំពុងសិក្សាពីផលប៉ះពាល់បរិស្ថាន ជាពិសេសប៉ះពាល់ដល់បឹងទន្លេសាប ជុំវិញគម្រោងកស...

អាន​បន្ថែម

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (២៨ សីហា ២០២១)

<div class="youtube"> https://www.youtube.com/watch?v=a-cEyuuXdR0&t=2s </div> មាតិកាប្រចាំសប្តាហ៍ ២៨ សីហា ២០២១៖ #1 មហាសេដ្ឋីចិនចង់បោះទុនរាប់រយលានដុល្លារសហការលើគម្រោងធំៗ ៤ របស់ឧកញ្ញា ពុង ឃាវសែ [អានបន្ថែម] #2 ២០២៣ កម្ពុជានឹងប្រើប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនៅព្រលានថ្មី ទីក្រុងរណប និងតាមផ្លូវជាតិនានា [អានបន្ថែម] #3 ក្រសួងស្នើឱ្យអ្នកអភិវឌ្ឍបញ្ចូលហេដ្ឋារចនាសម័ន្ធសម្រួលដល់ជនពិការក្នុងគម...

អាន​បន្ថែម

ក្រសួងឧស្សាហកម្មចេញគោលការណ៍ថ្មី ៧ ចំណុច រឹតបន្ដឹងសុវត្ថិភាពវិស័យសំណង់ និងអគ្គិសនី

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ បានសម្រេចយកស្តង់ដារ ISO, IEC និងស្តង់ដារ UNECE Regulation ចំនួន ២០ចំណុចបន្ថែម មកប្រើប្រាស់នៅកម្ពុជា ក្នុងនោះ ៧ចំណុច គឺដើម្បីរឹតបន្តឹងគុណភាព និងសុវត្ថិភាពក្នុងវិស័យសំណង់ និងការប្រើប្រាស់អគ្គិសនីក្នុងផ្ទះ និងអគារ។ នេះបើតាមកិច្ចប្រជុំលើកទី២៤ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ តាមប្រព័ន្ធ Video Conference (Zoom) ក្រោមអធិបតីភាពរបស់ឯកឧត្ដមកិត្តិសេ...

អាន​បន្ថែម

បើកម្ពុជាចង់មានកំណើនសេដ្ឋកិច្ចរយៈពេលវែង ADB ណែនាំឱ្យអនុវត្តគោលនយោបាយ៤

អត្ថបទវិភាគរបស់ ADB បានណែនាំថា បើកម្ពុជាចង់មានកំណើនសេដ្ឋកិច្ចដែលស្ថិរភាព និងចីរភាព ក្នុងរយៈពេលវែង រដ្ឋាភិបាលគួរជំរុញឱ្យមានការវិនិយោគបៃតង និងការផលិតថាមពលស្អាតក្នុងស្រុកឱ្យបានច្រើនជាងមុន។ អត្ថបទវិភាគនេះ សរសរឡើងដោយនាយកប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា អ្នកស្រី Sunniya Durrani-Jamal និង សេដ្ឋវិទូផ្នែកថាមពល Darren Byers ដោយចេញផ្សាយកាលពីថ្ងៃទី ២៥ សីហា កន្លងទៅនេះ។ អត្ថបទនេះបានរំលេចនូវវ...

អាន​បន្ថែម

អ្នកជំនាញអន្តរជាតិធំៗ៣ រួមគ្នាជួយបង្វឹករោងចក្រនៅកម្ពុជានូវបច្ចេកវិទ្យាគ្រប់គ្រងថាមពលថ្មី

រោងចក្រនានានៅកម្ពុជា កំពុងត្រៀមខ្លួនងាកមកប្រើប្រាស់បច្ចេកវិទ្យា និងគោលនយោបាយគ្រប់គ្រងថាមពលបែបថ្មី ដែលនឹងជួយសន្សំសំចៃថាមពល បង្កើនប្រសិទ្ធភាពផលិតកម្ម និងពិសេសឆ្លើយតបទៅនឹងនិន្នាការពិភពលោកដែលចង់កាត់បន្ថយផលប៉ះពាល់បរិស្ថាន ក្នុងសង្វាក់ផលិតកម្មសំលៀកបំពាក់។ ការងារនេះ ត្រូវបានដឹកនាំដោយភ្នាក់ងារជំនាញធំៗ៣ គឺភ្នាក់ងារ Switch Garment វិទ្យាស្ថានថាមពលនិងធនធាន (TERI) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយក្រុម...

អាន​បន្ថែម

កម្ពុជាបន្តស៊ើបករណីប្រាសាទស្រដៀងអង្គរវត្តនៅថៃ គ្រោងបញ្ជូនបុរាណវិទ្យាទៅពិនិត្យឆាប់ៗ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅតែបន្តស៊េីបអង្កេតករណីរឿងប្រាសាទស្រដៀងអង្គរវត្តនៅប្រទេសថៃ ដោយគ្រោងនឹងបញ្ជូនមន្រ្តីជំនាញផ្នែកបុរាណវិទ្យាទៅពិនិត្យ និងវាយតម្លៃលើទីតាំងជាក់ស្ដែងឆាប់ៗ ក្រោយកូវីដស្ងប់ស្ងាត់។ នេះបើយោងតាមសារព័ត៌មានខ្មែរថាមស៍កាលពីថ្ងៃទី ២៥ សីហា ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ក្រសួងនឹងបញ្ជូនមន្ត្រីទៅឆាប់ៗ តែការធ្វើដំណើរនេះពេលជួបការលំបាកព្រោះវិបត្...

អាន​បន្ថែម

ទីលានចាក់សំរាមស្ដង់ដាថ្មីមួយទំហំ ១០ ហិកតា គ្រោងសាងសង់នៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម នឹងមានទីលានសម្រាប់ចាក់សំរាមស្ដង់ដារដ៏ធំមួយ លើផ្ទៃដីទំហំប្រមាណជា ១០ហិកតា ខណៈបច្ចុប្បន្នអាជ្ញាធរខេត្តកំពុងចុះសិក្សាកំណត់យកទីតាំងក្នុងស្រុកកំពង់សៀម ដើម្បីត្រៀមសាងសង់។ នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងពេលចុះពិនិត្យទីតាំងផ្ទាល់ ស្ថិតនៅភូមិកោះរកាក្នុង ឃុំកោះរការ ស្រុកកំពង់សៀម កាលថ្ងៃទី២៥ ខែសីហា កន្លងទៅ។ ឯកឧត្តម អ៊ុន ចាន់ដា បានឱ្យដឹងថា តាមរយៈការពិនិត្យ ន...

អាន​បន្ថែម

តើត្រូវសង់សំណង់ចំងាយប៉ុន្មានពីមាត់ច្រាំង ឬឆ្នេរ ទើបស្របច្បាប់?

ដីជាប់មាត់ច្រាំង ឬឆ្នេរ ជាទីតាំងមានសក្តានុពលមួយក្នុងការសាងសង់អគារ ឬប្រកបអាជីវកម្មផ្សេងៗ។ ប៉ុន្តែ ការកាន់កាប់ដីនៅតំបន់ទាំងនោះ សង្កេតឃើញថាមានវិវាទជាញឹកញាប់ ពីព្រោះពេលខ្លះ ជាដីចំណីរបស់រដ្ឋ។ តើត្រូវសង់សំណង់ចំងាយប៉ុន្មានពីមាត់ច្រាំង ឬឆ្នេរ ទើបស្របច្បាប់? តាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈច...

អាន​បន្ថែម