ស្ថានីយសូឡាអណ្តែតទឹកខ្នាតយក្សដំបូងបង្អស់នៅសិង្ហបូរីបើកដំណើរការជាផ្លូវការហើយ

បន្ទាប់ពីការសាងសង់អស់រយៈពេលជាង១ឆ្នាំ សិង្ហបុរីបានបើកដំណើរការស្ថានីយផលិតថាមពលពីពន្លឺព្រះអាទិត្យ (សូឡា) អណ្តែតទឹកខ្នាតធំដំបូងបង្អស់ ទំហំ ៤៥ហិកតា នៅឯអាងស្តុកទឹក Tengeh។ នេះបើយោងតាមសារព័ត៌មាន GCR កាលពីចុងខែកក្កដា។ រោងចក្រសូឡាអណ្តែតទឹកនេះ មានទំហំធំស្មើនឹងទីលានបាល់ទាត់ដល់ទៅ ៤៥ ដងឯណោះ ដែលមានបន្ទះសូឡាសរុបចំនួន ១២២ ០០០ បន្ទះ និងអានុភាពថាមពល ៦០មេហ្កាវ៉ាត់។ គម្រោងនេះចាត់ទុកថា ជាគម្រោងមួយក្នុងចំណោមរោងចក...

អាន​បន្ថែម

ដី ២ទីតាំង ទំហំជាង ៣០០ ហិកតា នៅខេត្តកំពង់ស្ពឺ ត្រូវបានដកហូតមកជាសម្បត្តិរដ្ឋវិញ

រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចដកហូតដីព្រៃចំនួន ២ទីតាំង ទំហំជាង ៣១៥,៥ ហិកតា នៅក្នុងស្រុកឱរ៉ាល់ មកធ្វើជាសម្បត្តិរដ្ឋវិញ។ នេះបើយោងតាមដីកាលេខ ៥០/២១ ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១។ ដីទីតាំងទី១ មានទំហំ ៣១៣ហិកតា ដែលស្ថិតនៅភូមិត្រពាំងធ្មៀ ឃុំតាសាល នៃស្រុកឱរ៉ាល់ ខណៈទីតាំងទី២ មានទំហំ ២.៥ហិកតា ដែលស្ថិតនៅភូមិពោធិមាស ឃុំត្រពាំងជោ នៃស្រុកឱរ៉ាល់ដូចគ្នា។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ទស្សន...

អាន​បន្ថែម

ក្រសួងកំពុងពន្លឿនការងារត្រៀមបើកការដ្ឋានផ្លូវភ្ជាប់ទីរួមខេត្តកំពតទៅទល់ដែនវៀតណាម

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានកំពុងពន្លឿនពិនិត្យ និងវាយតម្លៃបន្ថែមលើគម្រោងស្ដារផ្លូវជាតិលេខ៣៣ តភ្ជាប់ទីរួមខេត្តកំពតទៅទល់ដែនវៀតណាមព្រែកចាក ដើម្បីឈានទៅការបើកការដ្ឋានឆាប់ៗ។ នេះបើយោងតាមកិច្ចប្រជុំអន្តរស្ថាប័នកាលថ្ងៃទី២០ ខែសីហា កន្លងទៅ។ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉ាល់ ចន្ទតារា បានឲ្យដឹងថា ការពិនិត្យ និងវាយតម្លៃបន្ថែមនេះ គឺដើម្បីធានាថាផ្លូវនេះន...

អាន​បន្ថែម

ខេត្តទាំង៥នេះទទួលបានគម្រោងវិនិយោគថ្មីតម្លៃរហូតជាង៦០លានដុល្លារអាមេរិក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)កាលពីថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ៦៣,៥លានដុល្លារអាមេរិក បង្កើតស្ថានីយថាមពលអគ្គិសនី រោងចក្រសូឡា កសិដ្ឋានចិញ្ចឹមសត្វ និងរោងចក្រនានាចំនួន ៧កន្លែង ក្នុងភូមិសាស្រ្តខេត្តកណ្តាល កំពង់ធំ ព្រះសីហនុ តាកែវ និងកំពងស្ពឺ។ យោងតាមប្រកាសរបស់ CDC កាលពីថ្ងៃទី ២៣ សីហា កន្លងមកនេះ ក្រុមហ៊ុនដែលទទួលបានការអនុម័តទាំង ៧ រួមមាន៖ ១. ក្រុមហ៊ុន ETHAN METAL MANUFACTURE C...

អាន​បន្ថែម

កាលបរិច្ឆេទបើក 7-Eleven នៅភ្នំពេញ ពន្យារពេលទៅចុងឆ្នាំ

កាលបរិច្ឆេទបើក 7-Eleven ដំបូងបង្អស់នៅកម្ពុជាត្រូវបានពន្យារពេលទៅចុងឆ្នាំនេះ ដោយសារការកើនឡើងនៃការឆ្លងក្នុងសហគមន៍។ នេះបើយោងតាមការឱ្យដឹងពីលោក Kriengchai Boonpoapichart ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន CP All ប្រទេសថៃ ។ ក្រុមហ៊ុន CP All (Cambodia) Plc ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្សារនេះ ធ្លាប់បានបញ្ជាក់ថា សាខាដំបូងនៅកម្ពុជា នឹងបើកជាផ្លូវការនៅក្នុងអំឡុងខែមិថុនា ឬ កក្កដា ឆ្នាំ២០២១ នៅត្រង់ទីតាំងស្ថានីយប...

អាន​បន្ថែម

ផ្លូវជាតិលេខ ៤៨ នឹងបើកការដ្ឋាននៅខែវិច្ឆិកា រដ្ឋចុះហត្ថលេខាលើកិច្ចសន្យាសាងសង់រួចហើយ

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចំការហ្លួងស្រុកស្រែអំបិល ទៅដល់ក្រុងខេមរភូមិន្ទខេត្តកោះកុង គ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី ១ វិច្ឆិកា ខាងមុខនេះហើយ ខណៈកិច្ចសន្យាសាងសង់ត្រូវបានចុះហត្ថលេខារវាងភាគីពាក់ព័ន្ធរួចរាល់ហើយកាលពីព្រឹកថ្ងៃទី ២៣ សីហានេះ។ ពិធីចុះហត្ថលេខាធ្វើឡើងតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រ...

អាន​បន្ថែម

មហាសេដ្ឋីចិនចង់បោះទុនរាប់រយលានដុល្លារសហការលើគម្រោងធំៗ ៤ របស់ឧកញ៉ា ពុង ឃាវសែ

មហាសេដ្ឋីពីប្រទេសចិន កាលពីថ្មីៗនេះ ត្រៀមបោះទុនរាប់រយលានដុល្លារ ចង់សហការជាមួយ Canadia Group និង OCIC របស់អ្នកឧកញ្ញា ពុង ឃាវសែ លើគម្រោងធំៗ ចំនួន៤ រួមមាន គម្រោងព្រលានយន្តហោះភ្នំពេញថ្មី គម្រោងកោះនរា គម្រោងបឹង ៥០០ និងគម្រោងសួនឧស្សាហកម្ម ផ្លូវជាតិលេខ ៥១ នៅខេត្តកំពង់ស្ពឺ។ ផែនការចង់សហការនេះធ្វើឡើងដោយមានក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក LSCG ជាអ្នកជួយសម្របសម្រួល និងជាតំណាងចរចារ ខណៈក្រុមហ៊ុន LSCG មួយនេះ ក៏បា...

អាន​បន្ថែម

រដ្ឋគ្រោងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំ លើដីជាង ៥០ហិកតា នៅកំពង់ឆ្នាំង

អាជ្ញាធរក្រុងកំពង់ឆ្នាំង កំពុងរៀបចំបោះបង្គោលព្រំដី ៥០ហិកតា ក្នុងតំបន់បឹងធំ ដើម្បីត្រៀមសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់កម្រិតស្ដង់ដារមួយ ក្នុងក្រុងកំពង់ឆ្នាំង នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមកិច្ចប្រជុំភាគីពាក់ព័ន្ធ កាលពីថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២១។ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង មិនទាន់បញ្ជាក់ពីពេលវេលាសាងសង់ និងថវិកាសម្រាប់គម្រោងនេះនៅឡើយ ប៉ុន្តែលោកជំទាវ បានបញ្ជាក់បន្ថែមថាអាងប្រព្រឹត្...

អាន​បន្ថែម

តំបន់អង្គស្នួលកំពុងមានសក្ដានុពល ត្រឹម ៨ ខែដំបូង ទាក់ទាញរោងចក្រ១០គម្រោង តម្លៃជាង ៣៦លានដុល្លារ

ត្រឹមរយៈពេល៨ ខែដំបូង នៃឆ្នាំ២០២១ ស្រុកអង្គស្នួលនៃខេត្តកណ្ដាល បានទាក់ទាញគម្រោងវិនិយោគដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សរុបយ៉ាងហោច ១០ គម្រោង តម្លៃសរុបជាង ៣៦,៥ លានដុល្លារ។ គម្រោងថ្មីចុងក្រោយ ត្រូវបានអនុម័តកាលពីថ្ងៃទី ២០ ខែសីហា នេះ ដែលជាគម្រោងរោងចក្ររោងចក្រកាត់ដេរសម្លៀកបំពាក់ ១កន្លែង តម្លៃសរុប ២,៤ លានដុល្លារអាមេរិក ដែលវិនិយោគដោយក្រុមហ៊ុន AUSPICIOUS BAG & SHOES ACCESSORIES CO., LT...

អាន​បន្ថែម

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (២១ សីហា ២០២១)

<div class="youtube"> https://www.youtube.com/watch?v=PUdEhpGcnik&t=97s </div> មាតិកាប្រចាំសប្តាហ៍ ២១ សីហា ២០២១៖ #1 កម្ពុជាបាននាំយករ៉ែមាសជាលើកដំបូងទៅបន្សុទ្ធនៅក្រៅប្រទេសហើយ [អានបន្ថែម] #2 ក្រសួងដែនដីបង្កើតក្រុមការងារពិសេសមួយមករៀបចំដីធ្លីខេត្តព្រះសីហនុឡើងវិញ [អានបន្ថែម] #3 ក្រសួងសេដ្ឋកិច្ច៖ កម្ពុជានឹងមានកំណើន ៤,៨% នៅឆ្នាំ២០២២ [អានបន្ថែម] #4 រដ្ឋអនុម័តបញ្ចេញកញ្ចប់ថវិកា ១...

អាន​បន្ថែម

ធនាគារពិភពលោកផ្ដល់កម្ចីជួយសាងសង់ទីលានចាក់សំរាមស្ដង់ដាថ្មីមួយនៅខេត្តកណ្ដាល

រដ្ឋបាលខេត្តកណ្ដាលសម្រេចជ្រើសរើសតំបន់មេទឹកព្រែករាំង ស្ថិតក្នុងភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ដើម្បីបង្កើតទៅជាទីលានចាក់សំរាមស្ដង់ដារថ្មី ទិសដៅធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅទូទាំងខេត្ត។ នេះបើតាមកិច្ចចុះពិនិត្យទីតាំងផ្ទាល់របស់ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កាលថ្ងៃទី២០ ខែសីហា។ ឯកឧត្តម ប...

អាន​បន្ថែម

រដ្ឋនឹងសង់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីក្នុងភូមិដាច់ស្រយាលមួយចំនួននៅកំពតឱ្យបានត្រឹមឆ្នាំ ២០២២

រដ្ឋបាលខេត្តកំពត និងសេវាករអគ្គិសនី ប្តេជ្ញានឹងពន្លឿនសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់អគ្គិសនី ឱ្យដល់ប្រជាពលរដ្ឋជាង ២០០ គ្រួសារ នៅឃុំស្រយាល ៣ នៅខេត្តកំពត ឱ្យបានត្រឹមដើមឆ្នាំ ២០២២។ នេះជាការលើកឡើងពី ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ក្នុងឱកាសចុះជួប និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តម ជាវ តាយ បានឱ្យដឹងថា៖ « បច្ចុប្បន្ន ពលរដ្ឋ២០០គ្រួសារ នៅភូមិចំនួន៥ ក្នុងឃុំចំនួន៣ ...

អាន​បន្ថែម