ក្រុមហ៊ុនដឹកជញ្ចូន Yang Ming នឹងបើកដំណើរការផ្លូវទឹកដំបូងគេពីចិនទៅវៀតណាម និងកម្ពុជា

សាជីវកម្មដឹកជញ្ជូនមហាសមុទ្ររបស់ក្រុមហ៊ុនយ៉ាងម៉ិញ ឫ Yang Ming Marine Transportation Corporation ដែលជាក្រុមហ៊ុនដឹកជញ្ជូនតៃវ៉ាន់ បានប្រកាសថាខ្លួននឹងមានសេវាដឹកជញ្ជូនផ្លូវដោយផ្ទាល់ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងប្រទេសកម្ពុជាដែលមានឈ្មោះថាសេវាកម្ម CVK ។ តាមរយៈសេចក្តីប្រកាសព័ត៌មានបានសរសេរថា៖ «ក្រុមហ៊ុនដឹកជញ្ចូនYang Ming មានសេចក្តីរីករាយសូមប្រកាសបើកដំណើរការសេវាកម្ម CVK ចាប់ពីថ្ងៃទី ២១ ខែតុលានេះតទៅ» ។ ...

អាន​បន្ថែម

ការបិទល្បែង Onlineធ្វើឲ្យធ្លាក់ចុះសកម្មភាពអចលនទ្រព្យក្នុងខេត្តព្រះសីហនុប៉ុន្តែឱកាសថ្មីនឹងកើតឡើង

ការបិទល្បែង Onlineកាលពីពេលថ្មីៗនេះ បានបណ្តាលឱ្យជនជាតិចិនជាច្រើនបានចាកចេញពីខេត្តព្រះសីហនុដែលធ្លាប់តែមានភាពមមាញឹក ខណៈសកម្មភាពអចលនទ្រព្យក៏បានរងផលប៉ះពាល់ផងដែរ ក៏ប៉ុន្តែ ក្រុមអ្នកជំនាញនៅតែមានសុទិដ្ឋិនិយម ថាការផ្លាស់ប្តូរនេះ នឹងបង្កើតឱកាសថ្មីសម្រាប់ឧស្សាហកម្មមួយនេះ។ ថ្លែងក្នុងកម្មវិធីស្តីពីការប្រែប្រួលទីផ្សារអចលនទ្រព្យដែលធ្វើឡើងនៅថ្ងៃទី ១១ ខែតុលា លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានមានប្រស...

អាន​បន្ថែម

ខេត្តកំពង់ស្ពឺកំពុងរៀបចំដីជាច្រើនហិកតាសាងសង់ស្តាតថ្មីត្រៀមសម្រាប់ SEA Games

ខេត្តកំពុងស្ពឺបាននិងកំពុងរៀបចំដីជាច្រើនហិកតាដើម្បីសាងសង់ស្តាតថ្មីត្រៀមសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី ៣២ ក្នុងឆ្នាំ ២០២៣ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តផ្ទាល់។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ០៩ ខែ តុលា បានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំ តាមសារអេឡិចត្រូនិចតេឡេក្រាមថា ខេត្តកំពង់ស្ពឺកំពុងមានគម្រោងសាងសង់ស្តាតនៅលើផ្ទៃដីទំហំប្រមាណជា...

អាន​បន្ថែម

រដ្ឋាភិបាលអនុម័តគម្រោងឧទ្យានវប្បធម៌កម្ពុជា-ចិនក្នុងខេត្តសៀមរាប

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ ហៅកាត់ថា CDC បានផ្តល់ភ្លើងខៀវដល់គម្រោងអភិវឌ្ឍន៍ជាច្រើនរួមមានគម្រោងបង្កើតឧទ្យានវប្បធម៌កម្ពុជា-ចិនដែលមានទីតាំងស្ថិតក្នុងខេត្តសៀមរាប។ តាមការចុះផ្សាយរបស់ CDC កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុន Angkor International Culture Investment & Development (Cambodia) Co.,Ltd នឹងបោះទុនវិនិយោគចំនួន ២៧,៥ លានដុល្លារអាមេរិក សម្រាប់គម្រោងរបស់ខ្លួននៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិទ្...

អាន​បន្ថែម

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (១២ តុលា ២០១៩)

<div class="youtube"> https://www.youtube.com/watch?v=cU74DgY-HRM&t=57s </div> មាតិកាប្រចាំសប្តាហ៍ ១២ តុលា ២០១៩៖ #1. បំណងដ៏ធំមួយរបស់សម្តេចហ៊ុនសែនគឺកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់កម្ពុជា-ថៃ [អានបន្ថែម] #2. វៀតណាម៖ បច្ចេកវិទ្យាថ្មីនៃការផ្លុំបំបែកខ្សាច់សមុទ្រទៅជាខ្សាច់សម្រាប់សាងសង់ [អានបន្ថែម] #3. កិច្ចសន្យាសាងសង់ផ្លូវចំនួន៣៤ខ្សែក្នុងខេត្តព្រះសីហនុនឹងចាប់ផ្តើមក្នុងខែវិ...

អាន​បន្ថែម

របាយកាណ៍៖ ការផ្គត់ផ្គង់វិស័យលក់រាយធ្លាក់ចុះជិត១៧% ប៉ុន្តែគម្រោងចំនួន៥ត្រូវបានប្រកាស

របាយការណ៍ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញដែលចងក្រងដោយទីភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានបង្ហាញថា ការផ្គត់ផ្គង់ក្នុងវិស័យលក់រាយសរុបនៅត្រីមាសទី ៣ ឆ្នាំ ២០១៩ បានធ្លាក់ចុះ ១៦,៩ ភាគរយ ក៏ប៉ុន្តែមានគម្រោងជាច្រើនទៀតត្រូវបានប្រកាស។ បង្ហាញនៅក្នុងកម្មវិធីដែលធ្វើឡើងនៅសណ្ឋាគារ Rosewood Hotel នៅថ្ងៃទី ១០ ខែតុលា ការធ្លាក់ចុះនេះ គឺដោយសារតែមានការបិទផ្សារទំនើបសុវណ្ណាបណ្តោះអាសន្ន សម្រាប់ជួសជុលកែលម្អ...

អាន​បន្ថែម

ការកែច្នៃសំរាមប្លាស្ទិកក្លាយជាគ្រឿងសំណង់និងគ្រឿងសង្ហារឹមជាផ្នែកមួយនៃអាជីវកម្មបៃតង

គម្រោងកែច្នៃសំណល់ប្លាស្ទិកត្រូវលើកឡើងជាផ្នែកមួយនៃអាជីវកម្មបៃតងក្នុងវេទិកាអាជីវកម្មបៃតងនៃ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។ ថ្មីៗនេះនៅថ្ងៃទី ១០ ខែតុលា សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានរៀបចំកម្មវិធីវេទិកាធុរកិច្ចបៃតងឆ្នាំ ២០១៩ លើកទី ៥ ឫ ហៅថា the 5th edition of our landmark Green Business Forum 2019 ប្រធានបទជាច្រើនកំពុងត្រូវបានពិភាក្សា ប៉ុន្តែកត្តាដែលព្រួយបារម្ភបំផុតដែលត្រូវបាននិយាយ និងជំរុញឲ្យដោះស្រា...

អាន​បន្ថែម

ថាមពលព្រះអាទិត្យ និងថាមពលខ្យល់អាចជាថាមពលប្រើប្រាស់នាពេលអនាគត

ថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ បានក្លាយជាប្រធានបទដ៏សំខាន់មួយដែលត្រូវបានគេលើកមកពិភាក្សានៅក្នុងវេទិកាធុរកិច្ចបៃតង ២០១៩ ឬហៅថា the 5th edition of our landmark Green Business Forum 2019 ដែលត្រូវបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជាឬ EuroCham។ ដោយសារគម្រោងថាមពលពន្លឺព្រះអាទិត្យមួយចំនួនត្រូវបានអនុម័តនៅកម្ពុជា លើផ្នែកបច្ចេកទេស និងការគ្រប់គ្រងនឹងត្រូវបានបង្ហាញនាពេលឆាប់ៗនេះ។ ក្នុងកិច្ចពិភាក្ស...

អាន​បន្ថែម

គម្រោងហេដ្ឋារចនាសម្ពន្ធ័នៅសិង្ហបុរីត្រូវបានជ្រើសរើសជាគម្រោងប្រកួតផ្តាច់ព្រ័ត្រក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០១៩ របស់ក្រុមហ៊ុន Bentley Systems

ក្រុមហ៊ុន Bentley Systems Incorporated ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ដំណោះស្រាយ software ដ៏ទូលំទូលាយ និង សេវាកម្មផ្ទុកទិន្នន័យឌីជីថល cloud ក្នុងការជំរុញការរចនា ការសាងសង់ និង ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសគម្រោងជាច្រើននៅប្រទេសសិង្ហបុរីថាជាគម្រោងប្រកួតផ្តាច់ព្រ័ត្រក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០១៩។ កម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ គឺផ្តល់កិត្តិយសដល់ការងារដ៏អស្ចារ...

អាន​បន្ថែម

ផ្សារទំនើបថ្មីរបស់ថៃ Big C ដែលបើកនៅកម្ពុជានឹងផ្តល់ឱកាសការងារដល់ប្រជាជនក្នុងតំបន់

ផ្សារទំនើប Big C ត្រូវបានគេជឿជាក់ថានឹងផ្តល់ឱកាសការងារបន្ថែមទៀតដល់ប្រជាជនក្នុងតំបន់ បន្ទាប់ពីបានបើកដំណើរការជិតមួយសប្តាហ៍នៃការបើកសាខាដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ នៅមុនថ្ងៃបើកសម្ពោធផ្សារទំនើបរបស់ខ្លួន ផ្សារទំនើប Big C បានបញ្ជាក់ថា គម្រោងរបស់ខ្លួននឹងជួយផ្តល់ចំនួនការងាររហូតដល់ ១២០០ កន្លែងនៅក្នុងតំបន់ យោងតាមសំណើដាក់ពាក្យនៃគម្រោងនេះជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ផ្សារទំនើបនេះនាពេលបច្ចុប...

អាន​បន្ថែម

ក្រសួងសាធារណការនឹងចាប់ផ្តើមសាងសង់ផ្លូវនិងស្ពានសំខាន់ៗជាច្រើនក្នុងពេលឆាប់ៗ

ក្រសួងសាធារណការ និងដឹកជញ្ជូននឹងធ្វើការបើកការដ្ឋានសាងសង់ផ្លូវ និងស្ពានសំខាន់ៗជាច្រើនក្នុងពេលឆាប់ៗខាងមុខ នេះបើយោងតាមការបញ្ជាក់ផ្ទាល់ដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីនៃក្រសួងសាធារណការណ៍ និង ដឹកជញ្ជូន។ ថ្លែងអំពីវឌ្ឍនភាពការងាររបស់ក្រសួងក្នុងកម្មវិធីផ្សព្វផ្សាយកម្មវិធីទូរសព្ទដៃ ROAD CARE កាលពីពេលថ្មីៗ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវសំខាន់ៗចំនួន ៥ ខ្សែ និងស្ពានចំនួន០១ខ្សែ គ...

អាន​បន្ថែម

ការរៀបចំប្រព័ន្ធដឹកជញ្ជូន និងលំនៅដ្ឋានដែលមានតំលៃសមរម្យនឹងជួយដល់កំណើនសេដ្ឋកិច្ច

ការពង្រឹងបណ្តាញដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងលំនៅដ្ឋានមានតម្លៃសមរម្យគឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជានៅក្នុងបណ្តាប្រទេសអាស៊ី។ អ្នកជំនាញកិច្ចការអន្តរជាតិ និងជាសាស្ត្រាចារ្យកិច្ចការពិភពលោក នៃមហាវិទ្យាល័យ Occidental College នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោកអៀ សុផលបានមានប្រសាសន៍ថា ការជាប់គាំងចរាចរណ៍គឺមិនមែនជាក្តីប្រាថ្នាសម្រាប់អ្នករាល់គ្នា។ លោក អៀ សុផល មានប្...

អាន​បន្ថែម