PropertyGuru Group បើកសន្និសីទសារព័ត៌មានប្រកាសពីការប្រកួត Cambodia Property Awards ឆ្នាំ ២០២០

កាលពីថ្ងៃទី ៣០ មករា កន្លងមកនេះ ក្រុមហ៊ុន PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យល្បីល្បាញមួយនៅក្នុងតំបន់អាស៊ី បានធ្វើសន្និសីទសារព័ត៌មានស្ដីពី កាលវិភាគ និងដំណើរការនៃកម្មវិធីប្រកួត PropertyGuru Cambodia Property Awards សម្រាប់ឆ្នាំ ២០២០ ក្រោយទទួលបានជោគជ័យកាលពីឆ្នាំ ២០១៩ កន្លងមកនេះ។

បើយោងតាមសេចក្ដីប្រកាសព័ត៌មាន កម្មវិធីប្រកួត PropertyGuru Property Awards Cambodia ឆ្នាំ ២០២០ គឺបានចាប់ផ្ដើមបើកទទួលពាក្យចាប់ពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៩ ហើយនឹងបិទទទួលពាក្យនៅថ្ងែទី ២៧ មីនា ឆ្នាំ២០២០មុខនេះ។

ដោយឡែកចំពោះលទ្ធផលចុងក្រោយ នឹងត្រូវប្រកាសក្នុងកម្មវិធី Gala Dinner and Awards Ceremony ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី ៥ ខែមិថុនា នៅឯសណ្ឋាគារ Sofitel Phokeethra ដោយអ្នកអភិវឌ្ឍដែលឈ្នះ នឹងត្រូវជ្រើសរើសទៅប្រកួតបន្តក្នុងកម្មវិធី PropertyGuru Asia Property Awards នៅទីក្រុងបាងកក ប្រទេសថៃ។

សន្និសីទសារព័ត៌មាននេះ ក៏មានការចូលរួមផងដែរពីសំណាក់គណៈកម្មការវាយតម្លៃទាំងក្នុងនិងក្រៅស្រុកជាច្រើនរួបរួមមាន លោក Jules Kay នាយកគ្រប់គ្រង PropertyGuru Asia Property Awards and Real Estate Summit លោក សន សៀប នាយកប្រតិបត្តិក្រុមហ៊ុន Key Real Estate Co., Ltd. និងអ្នកនាង អាន ធីតា នាយិកាភ្នាក់ងារអចលនទ្រព្យ CBRE Cambodia។

គួរបញ្ជាក់ផងដែរថា ឆ្នាំ២០២០នេះគឺជាលើកទី៥ហើយ ដែល PropertyGuru Group បានរៀបចំកម្មវិធីនេះឡើងនៅប្រទេសកម្ពុជា ដែលពីមួយឆ្នាំកម្មវិធី គឺមានការកើនឡើងជាបន្តបន្ទាប់នូវចំនួនអ្នកអភិវឌ្ឍដែលចូលរួម។

លោក Jules Kay បានមានប្រសាសន៏ថា៖ «យើងឃើញថាពីមួយឆ្នាំទៅមួយឆ្នាំ គឺមានអ្នកចូលរួមច្រើនជាងមុន ចំពោះឆ្នាំ២០១៩ ចំនួនអ្នកចូលរួមគឺកើនទ្វេដង ហើយយើងសង្ឃឹមថាសម្រាប់ឆ្នាំ២០២០នេះ នឹងមានអ្នកអភិវឌ្ឍន៍ចូលរួមច្រើនជានេះទៅទៀត»។

លោក បានបន្តទៀតថា ៖ «កម្ពុជាគឺជាប្រទេសដែលមានសក្តានុពលខ្លាំងបំផុតក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ក្នុងវិស័យអចលនទ្រព្យ ហើយការដែលកម្ពុជាបានចូលរួមក្នុងកម្មវិធី PropertyGuru Property Awards នេះគឺជួយជម្រុញឲ្យអ្នកអភិវឌ្ឍនៅប្រទេសកម្ពុជា ត្រូវបានគេទទួលស្គាល់ជាងមុន ដោយឆ្នាំមុននេះ គឺមាន Urban Village ដែលជាអ្នកអភិវឌ្ឍន៍ពីប្រទេសកម្ពុជាដំបូងគេ ដែលបានឈ្នះ PropertyGuru Asia Property Awards ពីប្រទេសថៃ»។

សម្រាប់រូបភាពបន្ថែម 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Automated Calibration ជាអ្វី? ជួយសម្រួលដល់ការធ្វើផែនការដឹកជញ្ជូនដូចម្ដេច?

ការកែតម្រូវម៉ូដែលដោយស្វ័យប្រវត្តិ ឬ Automated Calibrati […]

រដ្ឋបង្កើតលេខាធិការដ្ឋាន តាមដានត្រួតពិនិត្យ នៃអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យបង្កើត លេខាធ […]

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

ក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់

ពោធិ៍សាត់៖ ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងថែទាំប […]

កម្ពុជាបន្តនាំចេញអង្ករ២ម៉ឺនតោន ក្នុងតម្លៃជាង១០លានដុល្លារបន្ថែមទៀត ទៅកាន់ទីផ្សារហ្វីលីពីន

អង្ករកម្ពុជាចំនួន២ម៉ឺនតោនបន្ថែមទៀត ក្នុងតម្លៃជាង ១០លានដ […]