- នាទីស្វែងយល់
- នាទីស្វែងយល់
- ព័ត៌មានសំណង់
- ព័ត៌មានអចលនទ្រព្យ
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានសំណង់
- ព័ត៌មានសមាគម
- Uncategorized @km
- ព័ត៌មានជាវីដេអូ
- ព័ត៌មានសមាគម
- ព័ត៌មានប្រចាំសប្តាហ៍
- ព័ត៌មានអន្តរជាតិ
- បទយកការណ៍ខ្លី
- ការផ្តោតអារម្មណ៍របស់សមាគម
- នាទីស្វែងយល់
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានសំណង់
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានសមាគម
- ព័ត៌មានជាវីដេអូ
- ព័ត៌មានជាវីដេអូ
- បទយកការណ៍ខ្លី
- ព័ត៌មានប្រចាំសប្តាហ៍
- ព័ត៌មានប្រចាំសប្តាហ៍
- បទយកការណ៍ខ្លី
កម្ពុជា-ថៃពិភាក្សាលើកិច្ចសហប្រតិបត្តិការថាមពល
ប្រទេសកម្ពុជា និងប្រទេសថៃ បានបើកកិច្ចពិភាក្សាលើកិច្ចសហប្រតិបត្តិការថាមពល ខណៈពេលដែលប្រទេសថៃមានអតិរេកថាមពល ហើយប្រទេសកម្ពុជា កំពុងត្រូវការបង្កើតថាមពលប្រើប្រាស់។ យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ ក្រសួងរ៉ែ និងថាមពលដឹកនាំដោយ ឯកឧត្តម ស៊ុយ សែម របស់កម្ពុជា និងក្រសួងថាមពលប្រទេសថៃ បើកកិច្ចពិភាក្សានៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីថាមពលអាស៊ាន នៅក្នុងទីក្រុងបាងកក ចាប់ពីថ្ងៃទី២ ដល់ទី៦ ខែកញ្ញា។ ប្រភពដដែល បន្តថា សេដ...
អានបន្ថែមសាលាក្រុងចាប់ផ្តើមប្រជុំការអនុវត្តគម្រោងផ្លូវថ្មើរជើង Walk Street
រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ០៥ ខែកញ្ញា បានបើកកិច្ចប្រជុំគណៈកម្មការរៀបចំផ្លូវថ្មើរជើង Walk Street ដើម្បីរៀបចំត្រូវអនុវត្ត។ កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ គម្រោងនេះនឹងអនុវត្តតាមបណ្ដោយទន្លេចតុមុខចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងសង...
អានបន្ថែមទុន២០៧លានដុល្លារត្រៀមសម្រាប់គម្រោងវិនិយោគ«ទីក្រុងគួរឲ្យចង់រស់នៅ»នៅកម្ពុជា
រដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ឬ ហៅកាត់ថា ADB គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណជាង ២០០ លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍ «ទីក្រុងគួរឲ្យចង់រស់នៅ» ក្នុងខេត្តចំនួន ៤។ ទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តកំពតកាលពីថ្ងៃទី ០៣ ខែ កញ្ញា បានឱ្យដឹង ក្រោយពីបញ្ចប់កិច្ចប្រជុំថា ការប្រើប្រាស់ថវិកាប្រមាណជា ២០៧ លានដុល្លារអាមេរិកនេះ គឺជាថវិការួមរវាងកម្ចីពី ADB និងថវិកាបំរុងរបស់រដ្ឋាភិបាល។ ថវិកានេះនឹងប្រើប្រាស់...
អានបន្ថែមកម្ពុជា-ចិនព្រមព្រៀងគ្នាលើគម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យ
រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអង្គការពាណិជ្ជកម្មពិភពលោក (Hakka) ប្រទេសចិនបានឯកភាពគ្នា លើការសិក្សាលទ្ធភាពគម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យ សម្រាប់មន្រ្តីរាជការ និងប្រជាពលរដ្ឋក្រីក្រ ដោយធ្វើការបង់រំលស់ ក្នុងទឹកប្រាក់កម្រិតទាប។ គម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យនេះ ត្រូវបានប្រកាសឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី០៣ រវាងមន្រ្តីរដ្ឋបាលសាលារាជធានីភ្នំពេញ និងគណៈប្រតិភូសមាគមពាណិជ្ជកម្មពិភពលោក។ នៅក្នុងកិច...
អានបន្ថែមគម្រោងសាងសង់រថភ្លើងស្វ័យប្រវត្តិ AGT នៅភ្នំពេញមិនទាន់សម្រេចចុងក្រោយនៅឡើយទេ
គម្រោងសាងសង់រថភ្លើងស្វ័យប្រវត្តិ AGT នៅរាជធានីភ្នំពេញ ដែលសិក្សាដោយទីភ្នាក់ងាសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) គឺមិនទាន់សម្រេចចុងក្រោយនៅឡើយទេ បើទោះបីជាការសិក្សាត្រូវបានបញ្ចប់រួចហើយក្តី។ គម្រោងរថភ្លើងស្វ័យប្រវត្តិ AGT គឺជាដំណោះស្រាយលើការដឹកជញ្ជូនអ្នកដំណើរក្នុងក្រុងភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ហើយក៏ដើម្បីត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខនេះផងដែរ។ (អានបន្ថែម) ថ្លែ...
អានបន្ថែមសែនជ័យខុនដូនឹងបង្កើតជីវិតរស់នៅបែបថ្មីលើទឹកដីក្បែព្រលានយន្តហោះអន្តរជាតិភ្នំពេញ
គម្រោងខុនដូបានរីកដុះដាលដូចផ្សិតនៅទូទាំងរាជធានីភ្នំពេញ ហើយបានបង្កើតផលិតផលជាច្រើនប្រភេទសម្រាប់អតិថិជន។ ស្របពេលដែលវិស័យខុនដូនៅតែបន្តមានសក្កានុពលក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានឈានមុខគេមួយនៅកម្ពុជា ចំរើន សម្បត្តិ ខនស្រ្តាក់សិន ខូ អិលធីឌី បានឈានជើងមួយជំហានទៀតក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ ជាមួយនឹងការបង្កើតគម្រោងដ៏អស្ចារ្យរបស់ខ្លួនឈ្មោះថា សែនជ័យខុនដូ ដែលមានទីតាំងជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ អ្នកសារព័ត៌មានរ...
អានបន្ថែមរដ្ឋាភិបាលកំណត់ទិសដៅលុបបំបាត់ពលកម្មកុមារនៅតាមសិប្បកម្មផលិតឡឥដ្ឋត្រឹមឆ្នាំ២០២០
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់លុបបំបាត់ឲ្យអស់ ការប្រើប្រាស់កម្លាំងពលកម្មកុមារគ្រប់ទម្រង់នៅតាមសិប្បកម្មឡឥដ្ឋ នៅត្រឹមឆ្នាំ២០២០ខាងមុខ ខណៈការអង្គេតតាមដានធ្វើឡើងតាមបណ្តាសិប្បកម្មផលិតឥដ្ឋកន្លងមក បានរកឃើញថាមានវឌ្ឍនភាពគួរកត់សម្គាល់។ លោក វ៉េង ហៀង ប្រធាននាយកដ្ឋានការងារកុមារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់ទិសដៅលុបបំបាត់ពលកម្មកុមារនៅតាមសិប្បកម្មផលិតឥដ្ឋឱ្យបានត្រឹមឆ្នាំ២០២០ ហើយយុទ្ធនាការខាងល...
អានបន្ថែមសណ្ឋាគារអវកាសដំបូងបង្អស់លើពិភពលោកគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៥
មូលនិធិ The Gateway Foundation កាលពីថ្មីៗនេះ បានប្រកាសពីផែនការរបស់ខ្លួន ក្នុងការបើកឲ្យដំណើរការសណ្ឋាគារអវកាសដំបូងបំផុតនៅលើពិភពលោក នៅឆ្នាំ ២០២៥ ដែលសណ្ឋាគារនេះគឺនឹងអាចផ្ទុកអ្នកទេសចរបានដល់ទៅ ៤០០ នាក់ នៅដំណាក់កាលដំបូង។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន The Sun. យោងតាមប្រភពដដែល គម្រោងនេះគឺមានឈ្មោះថា Von Braun Space Station ដែលប្រើបច្ចេកវិទ្យាដូចគ្នាទៅនឹងបច្ចេកវិទ្យាដែលកំពុងប្រើនៅក្នុងស្ថានីយ៍អវកាសអន...
អានបន្ថែមគម្រោងតម្លៃជាង ១៧លានដុល្លារដែលបានអនុម័តនឹងត្រៀមខ្លួនបំរើឧស្សាហកម្មសំណង់
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ CDC កាលពីថ្ងៃទី ២ ខែ កញ្ញា បានអនុម័តគម្រោងរោងចក្រតម្លៃជាង ១៧ លានដុល្លារអាមេរិក ដែលគម្រោងទាំងនេះ នឹងត្រៀមខ្លួនដើម្បីបំរើដល់ឧស្សាហកម្មសំណង់ ស្របពេលដែលសន្ទុះនៃការវិនិយោគនៅតែបន្ត។ តាមការចុះផ្សាយនៅលើទំព័រហ្វ៊េសប៊ុករបស់ CDC គម្រោងវិនិយោគខាងលើ គឺមានចំនួន៥ ស្ថិតក្នុងខេត្តតាកែវ កំពង់ស្ពឺ កំពត ព្រះសីហនុ និងរាជធានីភ្នំពេញ ក្រោមទុនវិនិយោគសរុបចំនួន ១៧,៣ លានដុល្លារអាមេរិក។ ក...
អានបន្ថែមNCS Global Coatings នឹងរៀបចំសិក្ខាសាលាពិសេសស្តីពីស្រទាប់ថ្នាំលាបការពារពីបណ្តាប្រទេសល្បីៗលើពិភពលោក
អ្នកជំនាញក្នុងឧស្សាហកម្មស្រទាប់ថ្នាំលាបការពារ (Coating) មកពីក្រុមហ៊ុនឈានមុខគេជុំវិញពិភពលោកជាច្រើនរូប នឹងមកចែករំលែកចំណេះដឹង និងបទពិសោធន៍ជាច្រើនឆ្នាំរបស់ខ្លួន ក្នុងវេទិកាពិភាក្សាស្ដីពីផលិតផលស្រទាប់ថ្នាំលាបការពារ ដែលនឹងរៀបចំឡើងដោយក្រុមហ៊ុន NCS Global Coatings (Cambodia) Co., Ltd ក្នុងខែ កញ្ញា នេះ។ សិក្ខាសាលានេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨.០០ ព្រឹកដល់ម៉ោង ៤.៣០ រសៀលនៅ...
អានបន្ថែមក្រសួងសេដ្ឋកិច្ច៖ វិស័យសំណង់និងអចលនទ្រព្យនឹងធ្លាក់ចុះក្នុងរយៈពេល៤ឆ្នាំខាងមុខ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍ថា កំណើនវិស័យសំណង់ និងអចលនទ្រព្យ ដែលជាអនុវិស័យជំរុញកំណើនសេដ្ឋកិច្ចជាតិ គឺនឹងធ្លាក់ចុះនៅឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ក៏ប៉ុន្តែ វិស័យទាំងពីរនេះ នៅតែរក្សាភាពរឹងមាំដដែល។ របាយការណ៍ដែលចែកដល់អ្នកសារព័ត៌មានក្នុងកិច្ចប្រជុំពេញអង្គទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី ៣០ ខែសីហា បានបង្ហាញថា វិស័យសំណង់ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងល្បឿន ១៧,៣ ភាគរយ ក្នុងឆ្នាំ ២០១៩ ហើយនឹ...
អានបន្ថែម៥៣% នៃថវិកាជាតិជាង១៤ពាន់លានដុល្លារគឺសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ
ទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី ៣០ ខែសីហា បានអនុម័តលើផែនការថវិកាចំនួន ១៤,៤ ពាន់លានដុល្លារអាមេរិក សម្រាប់កម្មវិធីវិនិយោគសាធារណៈ ដោយវិស័យហេដ្ឋារចនាសម្ព័ន្ធ ទទួលបានចំណែកប្រមាណជាង ៥០ ភាគរយ សម្រាប់ការអនុវត្តរយៈពេល ៣ ឆ្នាំ។ ផែនការថវិកានេះ ដែលត្រូវបានស្នើដោយក្រសួងផែនការ គឺនឹងត្រូវគ្របដណ្តប់លើគម្រោងវិនិយោគសាធារណៈជាង ៦០៩ គម្រោង ទៅតាមវិស័យផ្សេងៗគ្នាសម្រាប់ ឆ្នាំ ២០២០-២០២២។ (អានបន្ថែម) ក្រោយបញ្ចប់កិ...
អានបន្ថែម