- នាទីស្វែងយល់
- នាទីស្វែងយល់
- ព័ត៌មានសំណង់
- ព័ត៌មានអចលនទ្រព្យ
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានសំណង់
- ព័ត៌មានសមាគម
- Uncategorized @km
- ព័ត៌មានជាវីដេអូ
- ព័ត៌មានសមាគម
- ព័ត៌មានប្រចាំសប្តាហ៍
- ព័ត៌មានអន្តរជាតិ
- បទយកការណ៍ខ្លី
- ការផ្តោតអារម្មណ៍របស់សមាគម
- នាទីស្វែងយល់
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានសំណង់
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានសមាគម
- ព័ត៌មានជាវីដេអូ
- ព័ត៌មានជាវីដេអូ
- បទយកការណ៍ខ្លី
- ព័ត៌មានប្រចាំសប្តាហ៍
- ព័ត៌មានប្រចាំសប្តាហ៍
- បទយកការណ៍ខ្លី
បច្ចុប្បន្ននៅកម្ពុជាមានកំពង់ផែសរុបចំនួន១០៣ ដែលក្រសួងកំពុងផ្តោតលើការពង្រឹងសមត្ថភាពគ្រប់គ្រងរដ្ឋបាល
បច្ចុប្បន្ននៅកម្ពុជាមានកំពង់ផែសរុបចំនួន ១០៣ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងរៀបចំឯកសារដែលមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយសម្រាប់កំណត់តំបន់កំពង់ផែ តាមរយៈ“គម្រោងពង្រឹងសមត្ថភាពសម្រាប់ការគ្រប់គ្រងរដ្ឋបាលកំពង់ផែ”។ នេះបើតាមសិក្ខាសាលាពិគ្រោះយោបល់ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក NAGASE Kensuke ភារធារី និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ត...
អានបន្ថែមក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាជំរុញការតភ្ជាប់ផ្លូវហោះហើរត្រង់ជាមួយកម្ពុជាបន្ថែមទៀត
ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម បានប្តេជ្ញាជួយជំរុញការតភ្ជាប់ផ្លូវហោះហើរជាមួយកម្ពុជាបន្ថែមទៀត ដើម្បីជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន។ ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងចំពេលដែលយន្តហោះលើកដំបូងរបស់ក្រុមហ៊ុននេះ បានមកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិក...
អានបន្ថែមព្រះមហាក្សត្រខ្មែរ ជំរុញភាគីពាក់ព័ន្ធរួមកម្លំាងគ្នាគ្រប់គ្រងសំណល់ប្លាស្ទិក ដើម្បីការពារបរិស្ថាន
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាគ្រប់គ្រងសំរាមប្លាស្ទិក ដើម្បីការពារភពផែនដីឱ្យមានភាពស្អាត និងបៃតង។ នេះបើយោងតាមពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ៖ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) »។ នាឱកាសនោះ ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ប្រធានបទ “ប្រយុទ្ធប្រឆាំង...
អានបន្ថែមត្រឹមខែឧសភានេះ រដ្ឋសម្រេចការវាស់ដីធ្លីទូទាំងប្រទេសកម្ពុជាបានជាង ១៣លានក្បាលដី, សល់តែជាង៣១ម៉ឺនទៀតប៉ុណ្ណោះ!
បើគិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេសកម្ពុជា សម្រេចបានជាង ១៣លានក្បាលដី លើក្បាលដីប៉ាន់ស្មានសរុបទូទាំងប្រទេសចំនួន ១៣.៦៥១.៩៦៣ក្បាលដី ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៥។ ក្រសួងរៀបចំដែនដី បានឱ្យដឹងថា ការវាស់វែងចុះបញ្ជីដីរដ្ឋ ដីឯកជន និងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ តាមរយៈការចុះបញ្ជីដីធ្...
អានបន្ថែមក្រុមហ៊ុនចិនប្រកាសបោះទុនជាង ៦០លានដុល្លារ សង់សណ្ឋាគារផ្កាយ៥ នៅក្រុងបាវិត
នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចក្នុងស្រុក ក្រុមហ៊ុន YUNYA Hotel Co., Ltd. ដែលជាក្រុមហ៊ុនចិនបានប្រកាសពីការវិនិយោគដ៏ធំមួយក្រោមទុនវិនិយោគជាង ៦០លានដុល្លារ ដើម្បីសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ដ៏ប្រណិត ដែលមានទីតាំងស្ថិតនៅភូមិថាញ់ញ៉ាន ឃុំបាទី ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ បច្ចុប្បននេះ អាជ្ញាធរខេត្តបានចុះពិនិត្យទីតាំងគម្រោងនេះរួចរាល់ហើយ នេះជាសញ្ញានៃការចាប់ផ្តើមការប...
អានបន្ថែមរដ្ឋស្នើ ៥ចំណុច ដើម្បីបង្កើនសុវត្ថិភាព និងសោភ័ណភាពផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
គណៈកម្មាធិការគ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ បានបើកកិច្ចពិភាក្សាលើសំណើសំខាន់ចំនួន៥ ដើម្បីលើកកម្ពស់សោភណ័ភាព និងពង្រឹងសុវត្ថិភាពចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ កិច្ចពិភាក្សានេះ បានធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហប្រធានគណៈកម្មាធិការគ្រប់គ្រងកិ...
អានបន្ថែមធនាគារពិភពលោក ប្រកាសទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម ៤% ក្នុងឆ្នាំ២០២៥
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយទាក់ទងនឹងទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ធនាគារពិភពលោក (World Bank_WB) បានធ្វើការព្យាករណ៍សារជាថ្មីនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៥ ត្រូវបានកែសម្រួល ដោយការកាត់ទម្លាក់អត្រាព្យាករពី ៥,៥% មកនៅត្រឹម ៤%ប៉ុណ្ណោះ។ ការកែសម្រួលនេះធ្វើឡើងបន្ទាប់ពីមានការប្រកាសស្រដៀងគ្នាដោយរដ្ឋាភិបាលកម្ពុជា និងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្...
អានបន្ថែមបារាំង និងអឺរ៉ុប ប្តេជ្ញាជួយពង្រឹងវិស័យទឹកស្អាតនៅកម្ពុជា, ខណៈបារាំងគ្រោងផ្តល់ហិរញ្ញប្បទាន ២៧៥លានអឺរ៉ូ
ប្រទេសបារាំង និងសហភាពអឺរ៉ុបបានអះអាងជាថ្មីពីការយកចិត្តទុកដាក់ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យទឹកនៅកម្ពុជា ដោយប្រទេសបារាំងគ្រោងនឹងហិរញ្ញប្បទានប្រមាណ ២៧៥លានអឺរ៉ូ សម្រាប់ឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៧។ ការប្តេជ្ញាចិត្តនេះត្រូវបានប្រកាសដោយលោកស្រី Sandrine Boucher នាយកប្រចាំប្រទេសនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ក្នុងជំនួបជាមួយហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ...
អានបន្ថែមត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មនៅកម្ពុជាបានរួមចំណែកជិត១៧% នៃGDP បើគិតជាទឹកប្រាក់ $៧,៨២ពាន់លាន
គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មនៅកម្ពុជាបានរួមចំណែកប្រមាណ ១៦,៧%ក្នុងផលិតផលសរុបក្នុងស្រុក ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម (Gross Value Added in Agriculture) នឹងបន្តកើនឡើងក្នុងទំហំទឹកប្រាក់ ៧,៨២ពាន់លានដុល្លារ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា លើវិស័យកសិកម្ម នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥។ សេចក្តីប្រកាសដដែលបានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មបានរួ...
អានបន្ថែមគម្រោងពង្រីកផ្លូវជាតិលេខ៧(ពីរង្វង់មូលស្គន់ ដល់ គល់ស្ពានគីហ្សូណា) សម្រេចបាន ៥៦%
គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ទៅជា៤គន្លង (ពីរង្វង់មូលស្គន់-គល់ស្ពានគីហ្សូណា) សម្រេចបាន ៥៦% ហើយ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តមអភិបាល បានបញ្ជាក់ថា ជាការវាយតម្លៃជារួមសម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ៧ គិតចាប់ពី រង្វង់មូលស្គន់ ស្រុកជើងព្រៃ រហូតដល់រង្វង់មូលគល់ស្ពានគ...
អានបន្ថែមអាជ្ញាធរខេត្តហឺណានរបស់ចិន ចង់វិនិយោគលើវិស័យកសិ-ឧស្សាហកម្មកែច្នៃនៅកម្ពុជា
អាជ្ញាធរខេត្តដ៏ធំមួយរបស់ប្រទេសចិន គឺខេត្តហឺណាន ដែលមានប្រជាជនរហូតដល់ជាង ១០០លាននាក់ និងមានសក្តានុពលទីផ្សារពាណិជ្ជកម្មខ្លាំង បានបង្ហាញពីចេតនាចង់វិនិយោគលើវិស័យកសិ-ឧស្សាហកម្មកែច្នៃនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក SUN Shougang អភិបាលរងខេត្តហឺណាន ប្រទេសចិន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាទៅលើការពង្...
អានបន្ថែមក្រសួងការងារកម្ពុជា និងមូលនិធិការងារអន្តរជាតិជប៉ុន រួមគ្នាពង្រឹងគាំទ្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា រួមជាមួយមូលនិធិការងារអន្តរជាតិជប៉ុន (JILAF) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្រោមគម្រោងគាំទ្រសកម្មភាពថ្នាក់មូលដ្ឋាន តាមរយៈបណ្ដាញនិយោជក និងកម្មករនិយោជិតអន្ដរជាតិ។ អនុស្សរណៈនេះ ត្រូវបានចុះនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងគោលបំណងជំរុញការងារសមរម្យ និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវជីវ...
អានបន្ថែម