បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤៤ ដែលកំពុងជួយជំរុញប្រតិបត្តិការ​នាំចេញ​ផលិតផលក្នុងស្រុកបានរហូតដល់ ២៣ភាគរយ ទៅ ២៥​ភាគរយ នៃការនាំចេញ​សរុប​របស់​កម្ពុជាទៅកាន់ទីផ្សារពិភព​លោកចាប់​ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។

នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគ​កម្ពុជា នាពេលថ្មីៗនេះ ក្នុងសិក្ខាសាលាស្តីពីការជំរុញការវិនិយោគបៃតងក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។

ចំណែកលោក សួន សុផល អគ្គលេខាដ្ឋានរងនៃគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានឱ្យ​ដឹងទៀតថា ចាប់​ឆ្នាំ២០១១ ដល់ខែតុលា ឆ្នាំ២០២៤ ទំនិញដែលផលិតនៅក្នុងតំបន់​សេដ្ឋកិច្ចពិសេសបានរួម​ចំណែក​ក្នុងការ​នាំចេញរបស់កម្ពុជាបានរហូតដល់ ៣២,៦ពាន់លានដុល្លារ។

គួររំលឹកថា គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ទៅ ៤៤តំបន់ កំពុងជួយផ្តល់កម្លាំងពលកម្មបានប្រមាណ ១៨៧.០០០កន្លែង និងបានចូលរួមជំរុញការធ្វើពិពិធកម្មខុស្សាហកម្ម សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនផងដែរ។ (អានបន្ថែម)

យ៉ាងណាមិញ បើយោងតាមអគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឱ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​នាំ​ចេញ-នាំ​ចូល​សរុប​របស់​កម្ពុជា បាន​ឈាន​ដល់ជាង ៥៥ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ ២០២៤ ខណៈត្រឹមរយៈពេល៥ខែ គិតពីខែមករា ដល់ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ មានទំហំជាង ២៥ពាន់លានដុល្លារ។ (អានបន្ថែម និងបន្ថែម)

នៅពេលដែលប្រទេសកម្ពុជាពង្រីកជំហានសេដ្ឋកិច្ចរបស់ខ្លួននៅលើឆាកពិភពលោក កំណើននៃតំបន់សេដ្ឋកិច្ចពិសេសពិតជានឹងដើរតួយ៉ាងសំខាន់ក្នុងផ្លូវឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការអនុវត្តការនាំចេញដ៏រឹងមាំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន GGEAR Group នាំយកឧបករណ៍ចម្អិនអាហារអគ្គិសនីទំនើបម៉ាក MODENA រចនាបថអ៊ីតាលី មកកាន់ទីផ្សារកម្ពុជាជាផ្លូវការ

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ – ក្រុមហ៊ុន […]

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]