ព័ត៌មានក្នុងស្រុក
រដ្ឋ និងវិស័យឯកជនរួមគ្នាប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតកម្មយានយន្តដែលមានសមត្ថភាពខ្ពស់
រាជរដ្ឋាភិបាល និងវិស័យឯកជន ប្តេជ្ញារួមគ្នាប្រែក្លាយកម្ពុជា ឱ្យទៅជាមជ្ឈមណ្ឌលផលិតកម្ម និងដំឡើងយានយន្តដ៏មានសមត្ថភាព និងភាពប្រកួតប្រជែងមួយនៅក្នុងតំបន់។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាការងារស្តីពី វឌ្ឍនភាពនៃការវិនិយោគលើវិស័យផ្គុំដំឡើងរថយន្តនៅកម្ពុជា កាលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និ...
អានបន្ថែមរោងចក្រផលិតស៊ីម៉ងត៍មួយនៅខេត្តកំពត មានសមត្ថភាពផលិតរហូត ២លានតោនក្នុងមួយឆ្នាំ
រោងចក្រផលិតស៊ីម៉ងត៍ Kampot Cement ដែលជាទីតាំងផលិតកម្មស៊ីម៉ងត៍ធំជាងគេ និងដំបូងគេនៅកម្ពុជា ហើយមានវត្តមានលើទីដីខេត្តកំពត អាចមានសមត្ថភាពផលិតបានប្រមាណ ២លានតោនក្នុងមួយឆ្នាំ។ នេះបើយោងតាមដំណើរទស្សនកិច្ចផ្ទាល់នៅរោងចក្រ កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ទស្សនកិច្ចនេះ ដើម្បីចុះពិនិត្យផ...
អានបន្ថែមវិទ្យាស្ថាន GGGI ប្តេជ្ញាអភិរក្សជីវៈចម្រុះ ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០
កិច្ចព្រមព្រៀងសហប្រតិបត្តិការដែលទើបចុះហត្ថលេខាថ្មីសម្រាប់ឆ្នាំ ២០២៦ ដល់ ២០២៨ ផ្តោតលើភាពធន់នឹងអាកាសធាតុ ការស្តារព្រៃឈើ និងការអភិវឌ្ឍទីផ្សារកាបូនមាត្រា ៦ នៅទូទាំងប្រទេសកម្ពុជា វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ សំដៅជំរុញធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ តាមការលើកឡើងក្នុងកិច្ចព្រមព្រៀ...
អានបន្ថែមកម្ពុជា-វៀតណាម រំពឹងពាណិជ្ជកម្មទ្វេភាគី នឹងកើនឡើងជាង ១២ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៦
កិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងហាណូយពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចឆ្លងដែន ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្ររួមគ្នាសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅលើមាគ៌ាឆ្ពោះទៅរកពាណិជ្ជកម្មទំហំ ២០ ប៊ីលានដុល្លារ វៀតណាម ជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ខណៈកម្ពុជា-វៀតណាម បានបង្ហាញក្តីរំពឹងថា ទំហំពាណិជ្ជកម្មទ្វេភាគី នឹងកើនឡើងជាង ១២ ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៦នេះផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវ...
អានបន្ថែមការចែកប័ណ្ណកម្មសិទ្ធដីធ្លីសរុបនៅកម្ពុជាបានជិត៩ លានបណ្ណ គ្រោងបញ្ចប់នៅឆ្នាំ២០២៧
សម្តេចតេជោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពក្នុងការចែកចាយវិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធិជាង ២៣,០០០ សន្លឹក នៅខេត្តកណ្តាល ខណៈដែលប័ណ្ណកម្មសិទ្ធិសរុបដែលបានចែកចាយឈានជិត ៩ លានសន្លឹកទូទាំងប្រទេស គិតមកដល់ពេលបច្ចុប្បន្ននេះ ការចែកវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុដីធ្លីនៅកម្ពុជា បានសរុបជិត ៩ លានបណ្ណ ស្មើនឹង ៨៦% នៃក្បាលដីដែលបានបិទផ្សាយរួច ដោយគ្រោងនឹង បញ្ចប់នៅឆ្នាំ២០២៧ ខាងមុខនេះ។ នេះបើយោ...
អានបន្ថែមក្រុមហ៊ុនជប៉ុនធំមួយមានផែនការវិនិយោគប្រមាណ ៧០០លានដុល្លារបន្ថែមទៀត នៅខេត្តពោធិ៍សាត់
ក្រុមហ៊ុន MinebeaMitsumi Inc. ដែលជាក្រុមហ៊ុនឈានមុខគេមួយមកពីប្រទេសជប៉ុន មានផែនការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ខណៈក្រុមហ៊ុននេះ បានបង្ហើបផែនការវិនិយោគប្រមាណ ៧០០ លានដុល្លារ បន្ថែមទៀតនៅខេត្តពោធិ៍សាត់ផងដែរ។ ថ្លែងក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៦ លោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. បានលើកឡើងពីគម្រោងសម្ពោ...
អានបន្ថែមបច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាកើនដល់៦៥ តំបន់ និងត្រូវការកម្លាំងពលកម្មជាង ៣៥ពាន់នាក់
បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានកើនដល់ចំនួន ៦៥ តំបន់ និងកំពុងមានតម្រូវការកម្លាំងពលកម្មបន្ថែមរហូតជាង ៣៥ពាន់នាក់ផងដែរ។ នេះបើយោងតាមដំណើរបំពេញទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសស៊ីន បាវិត និងតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គារបស់គណៈប្រតិភូ ដឹកនាំដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅខេត្តស្វាយរៀង ក...
អានបន្ថែមរោងចក្រផ្គុំដំឡើងរថយន្ត តម្លៃ ២៨លានដុល្លារ បើកការដ្ឋានសាងសង់នៅស្រុកខ្សាច់កណ្តាល
ក្រុមហ៊ុន KNN Automotive ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ KNN Group បានបើកការដ្ឋានសាងសង់រោងចក្រផ្គុំដំឡើងរថយន្តនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តម្លៃ ២៨លានដុល្លារអាម៉េរិក ជាផ្លូវការហើយ ក្រោមវត្តមានឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម ជា វុទ្ធី បានឱ្យដឹងថា ការប្រកាសបើកការដ្ឋានសាងសង់រ...
អានបន្ថែមអ្នកធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ប្ដេជ្ញាពង្រីក និងស្វែងរកនូវឱកាសវិនិយោគថ្មីៗនៅកម្ពុជា
គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (USABC) ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញាថា នឹងបន្តពង្រីក និងស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗនៅកម្ពុជាបន្ថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោកឯកអគ្គរដ្ឋទូត (ចូលនិវត្តន៍) Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សា (USABC) កាលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។ នាឱកាសនោះ គ...
អានបន្ថែមឆមាសទី១ ឆ្នាំ២០២៦ ការចុះបញ្ជីយានយន្តអគ្គិសនីនៅកម្ពុជា កើនឡើងប្រមាណ ១៣៦%
ក្នុងឆមាសទី១ ពោលគិតចាប់ពីខែមករា រហូតដល់ត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ ការចុះបញ្ជីយានយន្តអគ្គិសនីនៅទូទាំងប្រទេសសរុបមានចំនួន ២០៦០០គ្រឿង ពោលគឺកើនឡើងប្រមាណ ១៣៦%។ នេះបើយោងតាមរបាយការណ៍ ដែលបង្ហាញឡើងក្នុងកិច្ចពិភាក្សារវាងរដ្ឋ និងវិស័យឯកជន ស្តីពីការជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា កាលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមាន ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរ...
អានបន្ថែម