វិទ្យាស្ថាន ITI និងក្រុមហ៊ុនជប៉ុន រួមគ្នាជំរុញការបណ្ដុះបណ្ដាលបច្ចេកទេសលើជំនាញមេកានិចរថយន្ត

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) និងក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) នឹងចាប់ដៃជាមួយគ្នាបង្កើនការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា លើជំនាញមេកានិចរថយន្តឱ្យឆ្លើយតបទៅនឹងស្ដង់ដារឧស្សាហកម្មទំនើប។

ការចាប់ដៃគ្នានេះ ធ្វើឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការភាពជាដៃគូសាធារណៈ និងឯកជន កាលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការចូលរួមពីលោក ជិន តារ៉ា នាយកវិទ្យាស្ថាន ITI និងឧកញ៉ា គង់ នួន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន តូយ៉ូតា។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកថា កិច្ចសហប្រតិបត្តិការនេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យយុវជនកម្ពុជាទទួលបានជំនាញបច្ចេកទេសពិតប្រាកដ និងឱកាសការងារល្អៗនៅក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្តដែលកំពុងមានសន្ទុះរីកចម្រើនខ្លាំង។

សូមជម្រាបថា កិច្ចសហការនេះ បានផ្ដោតសំខាន់លើការរៀបចំកម្មវិធីសិក្សាថ្មី ការអនុវត្តកម្មវិធីត្រឡប់ទៅឧស្សាហកម្មវិញ (RIS) និងការផ្ដល់ឱកាសដល់សិស្ស-និស្សិតចុះកម្មសិក្សា និងហាត់ការផ្ទាល់ និងឱកាសការងារនៅក្រុមហ៊ុន។ បន្ថែមពីនេះ ក្រុមហ៊ុននឹងបញ្ជូនអ្នកបច្ចេកទេសមកធ្វើជាគ្រូឧទ្ទេស (Guest Lecture) ដើម្បីចែករំលែកបទពិសោធន៍និងបច្ចេកវិទ្យាថ្មីៗដែលកំពុងមានវត្តមាននៅលើទីផ្សារ ព្រមទាំងការបណ្ដុះបណ្ដាលបំពាក់ជំនាញបន្ថែម (Upskilling) និងការផ្លាស់ប្តូរជំនាញ (Reskilling) ដល់បុគ្គលិក និងតម្រង់ទិសដល់សិស្សានុសិស្សជាដើម៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

គណៈប្រតិភូក្រសួងសាធារណការសិក្សាស្វែងយល់ពីបទពិសោធន៍អូស្ត្រាលីលើការគ្រប់គ្រងវិនិយោគ និងបំណុលរដ្ឋ

ក្នុងគោលបំណងពង្រឹងសមត្ថភាពស្ថាប័ន និងពង្រីកវិសាលភាពនៃកា […]

ក្រសួងការងារ និងក្រុមហ៊ុនជប៉ុន ចុះ MoU រួមគ្នាជំរុញការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី

ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ដែលជាក្រុមហ៊ុនធំមួយ […]

កម្ពុជា-សិង្ហបុរី នឹងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់កម្ពុជា

កម្ពុជា-សិង្ហបុរី បានចាប់ផ្តើមបើកទំព័រថ្មីនៃកិច្ចសហប្រត […]

Bentley ចេញ OpenFlows 2026 បែបថ្មីដើម្បីធ្វើទំនើបកម្មការគូរប្លង់ហេដ្ឋារចនាសម្ព័ន្ធទឹក

ក្រុមហ៊ុន Bentley Systems បានដាក់ឱ្យប្រើប្រាស់ជាផ្លូវកា […]