សហព័ន្ធសេដ្ឋកិច្ចឧស្សាហកម្មចិន សម្រេចបោះទុនវិនិយោគបង្កើតរោងចក្រលើផ្នែកសំខាន់ចំនួន៣ នៅកម្ពុជា

គណៈប្រតិភូសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរ ក្វាងតុង-ហុងកុង-ម៉ាកាវ (Guangdong-Hong Kong-Macao Greater Bay Area Economic and Industrial Research Association) បានសម្រេចចិត្តបោះទុនវិនិយោគបង្កើតរោងចក្រនៅកម្ពុជា ដោយផ្តោតលើផ្នែកសំខាន់ៗចំនួន៣។

នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក លាំង សុងស៊ូ (Liang Songshou) ប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ចឧស្សាហកម្មតំបន់ឆ្នេរក្វាងតុង-ហុងកុង-ម៉ាកាវ កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។

នាឱកាសនោះ លោក លាំង សុងស៊ូ បានឱ្យដឹងថា ជំនួបពិភាក្សានេះ ធ្វើឡើងដើម្បីជម្រាបពីបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ លោកបានបន្ថែមថាក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ សហព័ន្ធបានដឹកនាំក្រុមហ៊ុនជាច្រើនមកធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់ពីបរិស្ថានវិនិយោគនៅកម្ពុជា។ លោកថា នាពេលនេះ ក្រុមហ៊ុនដែលជាសមាជិកសហព័ន្ធ បានសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើផ្នែកសំខាន៣ ដោយផ្តោតលើការបង្កើតរោងចក្រផលិតក្រដាសអនាម័យ សម្ភារៈការិយាល័យ និងថាមពលកកើតឡើងវិញ។

ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍ចំពោះគម្រោងវិនិយោគដែលបានស្នើលើវិធានការការពារបរិស្ថាន។ លោកបានផ្តល់អនុសាសន៍ណែនាំឱ្យលោក លាំង សុងស៊ូ ធ្វើការគិតគូរបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលផ្តោតលើការផលិតក្រដាស និងសម្ភារៈការិយាល័យនៅទីតាំងជាក់លាក់ណាមួយ ហើយក្រុមហ៊ុនអាចផលិតថាមពលកកើតឡើងវិញដើម្បីផ្គត់ផ្គង់ដល់ផលិតកម្មក្នុងតំបន់នោះ។

តាមរយៈជំនួបនោះដែរ គណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានស្នើឱ្យក្រុមហ៊ុនរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីវិនិយោគនៅគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីឆាប់ទទួលបានផលពីកាលានុវត្តភាពនៅកម្ពុជាផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនជប៉ុនធំមួយមានផែនការវិនិយោគប្រមាណ ៧០០លានដុល្លារបន្ថែមទៀត នៅខេត្តពោធិ៍សាត់

ក្រុមហ៊ុន MinebeaMitsumi Inc. ដែលជាក្រុមហ៊ុនឈានមុខគេមួយ […]

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាកើនដល់៦៥ តំបន់ និងត្រូវការកម្លាំងពលកម្មជាង ៣៥ពាន់នាក់

បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសមានការរីកចម្រើនគួរឱ្ […]

រោងចក្រផ្គុំដំឡើងរថយន្ត តម្លៃ ២៨លានដុល្លារ បើកការដ្ឋានសាងសង់នៅស្រុកខ្សាច់កណ្តាល

ក្រុមហ៊ុន KNN Automotive ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស […]

អ្នកធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន ប្ដេជ្ញា​ពង្រីក និង​ស្វែងរកនូវឱកាសវិនិយោគថ្មីៗនៅកម្ពុជា

គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (U […]

កម្ពុជា-បាំរាំង កំពុងជំរុញគម្រោងមន្ទីរពេទ្យ និងគម្រោងបំលែងសំណល់ទៅជាថាមពល

កម្ពុជា-ជប៉ុន បានបើកពិភាក្សា ដើម្បីជំរុញគម្រោងអាទិភាពចំ […]

ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនិយោគរោងចក្រផលិតស៊ីម៉ងត៍ និងថាមពលកកើតឡើងវិញនៅកម្ពុជា

ក្រុមហ៊ុនយក្សមួយរបស់ចិន China Energy International បានប […]