ព័ត៌មានសំណង់
កម្ពុជាសម្រេចយកផ្លូវ ២ខ្សែនៅភ្នំពេញ ដាក់ឈ្មោះថ្នាក់ដឹកនាំឥណ្ឌូនេស៊ី
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកផ្លូវចំនួន ០២ខ្សែនៅក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ឈ្មោះថ្នាក់ដឹកនាំឥណ្ឌូនេស៊ី។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលាពីសំណាក់ឯកឧត្ដម ស៊ូឌីម៉ាន ហាសេង ( Sudirman Haseng ) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ ផ្លូវ២ខ្សែសម្រាប់ត្រៀមដាក់ឈ្មោះថ្នាក់ដឹកនាំឥណ្ឌូនេស៊ីនេះ គឺជាផ្លូវតភ្ជ...
អានបន្ថែមKOICA បានអនុម័តគម្រោង ៣លានដុល្លារ ដើម្បីអភិរក្សសារមន្ទីរទួលស្លែងជំហានទី២
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានសម្រេចបង្កើតគម្រោងថ្មីតម្លៃ ៣លានដុល្លារអាមេរិក ដើម្បីធ្វើការអភិរក្សសារមន្ទីរទួលស្លែងជំហានទី២ រយៈពេល ៥ឆ្នាំ ដែលចាប់អនុវត្តពីឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមកិច្ចប្រជុំបូកសរុបរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ក្រសូងវប្បធម៌ និងវិចិត្រសិល្បៈ KOICA និង UNESCO។ គម្រោងជំហានទី២ នេះ នឹងផ្ដោតបន្តលើការអភិរក្សបណ្ណសារសារមន...
អានបន្ថែមរ៉ូយ៉ាល់ គ្រុប នឹងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី តម្លៃ ៣០០លានដុល្លារ នៅលើកោះរ៉ុង
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខេមភីនី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិនៅលើកោះរ៉ុង ខេត្តព្រះសីហុន ដោយចំណាយពេលសាងសង់៥ឆ្នាំ។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុន បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្រោមវ...
អានបន្ថែមអគារការពារបេតិកភណ្ឌប្រចាំតំបន់អង្គរតម្លៃជិត ២លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ហើយ
អគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរនៅខេត្តសៀមរាប មានតម្លៃជាង ១,៧ លានដុល្លារអាមេរិក ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ អគារថ្មីនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីដោះស្រាយគោលនយោបាយរួមរបស់អាជ្ញាធរជាតិអប្សរា ដែលមានផ្ទៃក្រឡាសរុប១៩ ៩៤៧ម៉ែត្រការ៉េ មានតម្លៃស...
អានបន្ថែមកម្ពុជា មានរោងចក្រឧស្សាហកម្មជិត២០០០ មានទុនវិនិយោគសរុប ជិត ១៧ពាន់លានដុល្លារ
គិតត្រឹមឆ្នាំ២០២២ កម្ពុជា មានចំនួនរោងចក្រ សហគ្រាកំពុងបើកដំណើរការ ចំនួន ១៩៨២ រោងចក្រ និងមានទុនវិនិយោគសរុប ១៦ ៦៩០ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍។ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ ក្រសួងឧស្សាហកម្ម ចុះបញ្ជីរោងចក្រសហគ្រាសថ្មី ចំនួន ១៨៦ រោងចក្រ ខណៈរោងចក្របើកថ្មីក្នុងឆ្នាំ២០២១ មានតែ ១៦៨រោងចក្រ។ ចំណែករោងចក្របិទទ្វារ មានចំនួន ៨៣រោងចក្រ...
អានបន្ថែមក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំរបស់ Apple បោះទុន ៤០០លានដុល្លារ សង់រោងចក្រធំ ២ នៅវៀតណាម
ក្រុមហ៊ុនផលិតអេក្រង់របស់ចិន BOE Technology Group Co Ltd ដែលជាអ្នកផ្គត់ផ្គង់ធំ សម្រាប់ក្រុមហ៊ុន Apple Inc និងក្រុមហ៊ុន Samsung Electronics Co Ltd គ្រោងនឹងបោះទុនប្រមាណ៤០០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន២ នៅក្នុងប្រទេសវៀតណាម។ បើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃពុធ ទី១១ ខែមករា បានឱ្យដឹងថា ពេលនេះ ក្រុមហ៊ុន BOE កំពុងចរចារជួលដីរាប់សិបហិកតា នៅភាគខាងជើងនៃប្រទេសវៀតណាម ដើម្បីសាងសង់រោងចក...
អានបន្ថែមកម្ពុជានឹងដាក់ឈ្មោះផ្លូវ១ខ្សែជាប់មាត់សមុទ្រថា «ផ្លូវមិត្តភាពកម្ពុជា- ម៉ាល់ឌីវ»
ប្រទេសកម្ពុជានឹងជ្រើសរើសផ្លូវមួយខ្សែ នៅក្នុងខេត្តជាប់សមុទ្រមួយនៃប្រទេសកម្ពុជា ដោយដាក់ឈ្មោះថា «ផ្លូវមិត្តភាពកម្ពុជា- ម៉ាល់ឌីវ» ដើម្បីបង្ហាញអំពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងសាធារណរដ្ឋម៉ាល់ឌីវ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះថា សម្តេចនឹងធ្វើការជ្រើសរើសផ្លូវមួយខ្សែនោះ នៅតំបន់មាត់សមុទ្រ នៅពេលដែលសម្តេចត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ ការដាក់ឈ្មោះផ្ល...
អានបន្ថែមស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបតម្លៃ ៣៥លានដុល្លារ សម្រេចបាន ៩៣% ហើយ
គម្រោងសង់ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបតម្លៃ ៣៥លានដុល្លារ បានឈានដល់ការតភ្ជាប់មុខគ្នា និងសម្រេចការសាងសង់បាន ៩៣ភាគរយហើយ គិតត្រឹមថ្ងៃ១៦ មករា ២០២៣។ នេះបើយោងតាមពិធីភ្ជាប់ស្ពាននៅថ្ងៃទី១៦ មករា ២០២៣ ដែលមានការអញ្ជើញចូលរួមដោយឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង អ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC។ គួរបញ្ជាក់ថា ស្ពានបេតុងថ្មីឆ្លងទន្លេសាបនេះ មានទទឹង ២០.៥ម៉ែត្រ...
អានបន្ថែមកម្ពុជា-ជប៉ុន រួមគ្នាបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានិវត្តន៍ សហការជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នឹងរៀបចំបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន។ នេះបើតាមពិធីចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចពិភាក្សាគម្រោងសហប្រតិបត្តិការសម្រាប់គម្រោងបង្កើតផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ គម្រោងនេះ នឹងចាប់ផ្តើមអនុវត្តនៅពាក់កណ្តាលឆ្នាំ២០២៣ ខ...
អានបន្ថែមឆ្នាំ២០២២ កម្ពុជាទទួលបានលំហូរវិនិយោគពីបរទេសសរុបជាង ៤ពាន់លានដុល្លារ
កម្ពុជា បានទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេសដែលមានទ្រព្យសកម្មសរុបក្នុងទំហំជាទឹកប្រាក់ចំនួន ៤៦៨៥ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដែលកើន ៧.៥% បើធៀបនឹងឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងនោះ លំហូរវិនិយោគផ្ទាល់ពីបរទេសពីបរទេសក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៧% ខណៈវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣%។ ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២២ អ្នកវិនិយោគក្នុងស្រុកមានទំហំ...
អានបន្ថែម