ឥណ្ឌូនេស៊ីនឹងបោះបង់ផែនការហេដ្ឋារចនាសម្ព័ន្ធធំៗ

រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងនឹងទម្លាក់ចោលនូវគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន ១៤ ដែលមានតម្លៃប្រមាណ ១៩ ប៊ីលានដុល្លារ ប្រសិនបើគម្រោងទាំងនោះមិនអាចឆ្លងផុតការធ្វើ Stress Test មួយចំនួននៅត្រឹមចុងអាណត្តិរបស់លោកប្រធានាធិបតីវីដូដូ។

គម្រោងមួយចំនួនរួមទាំងគម្រោងផ្លូវដែកនៅកាលីម៉ាន់តាន់ និងកោះស៊ូម៉ាត្រាខាងត្បូង ព្រមទាំងគម្រោងព្រលានយន្តហោះមួយចំនួន និងគម្រោងកំពង់ផែសមុទ្រនៅ Java ត្រូវបានផ្អាកដោយសារកង្វះវឌ្ឍនភាពនៃគម្រោង។

សារព័ត៌មាន រយទ័រ បានរាយការណ៍សម្តីរបស់លោក ប៊ុឌី ការីយ៉ាសូម៉ាឌីវ៉ាស៍ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថា គម្រោងដែលគ្រោងនឹងទម្លាក់ចោលទាំងនោះមានបញ្ហាដីធ្លី (ការទិញ) បញ្ហាអ្នកវិនិយោគ និងបញ្ហាទាក់ទិននឹងលទ្ធភាពសាងសង់នៃគម្រោង។

ទោះបីមានគម្រោងចំនួន ២២២ នៅសល់ក្នុងបញ្ជី “គម្រោងយុទ្ធសាស្ត្រ” របស់រដ្ឋាភិបាល ក៏ដោយ ក៏ប្រទេសនេះកំពុងតែខិតខំប្រឹងប្រែងអនុវត្តកម្មវិធីហេដ្ឋារចនាសម្ព័ន្ធដែលប្រកបដោយមហិច្ឆតាខ្ពស់របស់ខ្លួន។ សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានការផ្អាកគម្រោងដឹកជញ្ជូនធំៗមួយចំនួន និងបន្ទាប់ពីមានឧប្បត្តិហេតុមួយចំនួន ព្រមទាំងរបាយការណ៍មួយដែលបានរកឃើញថា ៨០ភាគរយ នៃគម្រោងសាងសង់នៅហ្សាកាតាមិនមានសុវត្ថិភាព។

ក្រៅពីនេះក៏មានការរាយការណ៍ផងដែរថាមានបញ្ហាពាក់ព័ន្ធនឹងការផ្តល់ប្រាក់កម្ចីពីប្រទេសចិនសម្រាប់គម្រោងដែលពួកគេបានសន្យាផ្តល់ក្នុងផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]