ព័ត៌មានសំណង់
ចិនជួយកម្ពុជាសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
ប្រទេសចិន នឹងជួយភាគីកម្ពុជាក្នុងការសាងសង់អគារវេជ្ជសាស្ត្រថ្មីមួយនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈការបំពាក់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់ សំដៅឈានទៅលើកកម្ពស់សុខភាពសាធារណៈ កាន់តែប្រសើរ។ នេះបើតាមហ្វេសប៊ុករបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានបញ្ជាក់ថា លោកមានក្តីរីករាយណាស់ដែលបានចូលរួមក្នុងពិធីចុះហត្ថលេ...
អានបន្ថែមកម្មវិធី Bentley MicroStation ជួយតភ្ជាប់តំបន់ដាច់ស្រយាលបំផុតនៃប្រទេសកូឡុំប៊ី
ក្រុមហ៊ុនអាកាសចរណ៍រដ្ឋរបស់ប្រទេសកូឡុំប៊ី SATENA កំពុងប្រើប្រាស់កម្មវិធីវិស្វកម្មទំនើបថ្មីមួយដែលហៅថា "ផ្លូវដែលមើលមិនឃើញនៅលើមេឃ" ដើម្បីធ្វើឱ្យការហោះហើរទៅតំបន់ភ្នំ និងព្រៃដែលដាច់ស្រយាលបំផុត បានងាយស្រួលជាងមុន។ ជាទូទៅ នៅក្នុងតំបន់ភ្នំដ៏ខ្ពស់ និងព្រៃក្រាស់នៃប្រទេសកូឡុំប៊ី គឺពិបាកចូលទៅដលណាស់ ពោលគឺគ្មានផ្លូវនោះ។ សម្រាប់អ្នករស់នៅតំបន់នោះវិញ ដើម្បីទៅជួបគ្រូពេទ្យ ទៅសាលារៀន ឬទៅផ្សារ គឺត្រូវធ្វើដំណើរយ៉ាងលំប...
អានបន្ថែមស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ្ឌ សមត្ថភាពចម្រោះ ៣៥០០ម៉ែត្រគូបក្នុង១ថ្ងៃ ជិតបញ្ចប់ជាស្ថាពរ
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ្ឌ ដែលមានសមត្ថភាពចម្រោះ ៣៥០០ម៉ែត្រ ក្នុង១ថ្ងៃ បច្ចុប្បន្នសម្រេចការសងសង់បាន ៩០% ហើយ។ នេះបើយោងតាមដំណើរចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៃការគ្រប់គ្រង ប្រតិបត្តិការ និងថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់ នៅខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម គួច ប៊ុនលាត រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីខែកុម្ភៈ ឆ្នាំ២០២៦។ ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងសិរ...
អានបន្ថែមមកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley
លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន Bentley Systems មានទស្សនៈវិស័យមួយដ៏សាមញ្ញគឺ ការបំបាត់រាល់ឧបសគ្គនៃការចូលប្រើប្រាស់ និងការធ្វើឱ្យអ្វីៗគ្រប់យ៉ាងមានតម្លាភាព។ ខុសពីថ្នាក់ដឹកនាំដទៃ លោកមិនអង្គុយក្នុងបន្ទប់ធ្វើការដាច់ដោយឡែកនោះទេ ប៉ុន្តែលោកអង្គុយនៅកណ្តាលការិយាល័យរួមជាមួយបុគ្គលិកដទៃទៀត ដើម្បីឱ្យគ្រប់គ្នាអាចចូលមកពិភាក្សា និងសួរដេញដោលជាមួយលោកបានគ្រប់ពេលវេលា។ ចំណូលចិត្តក្នុងការស្វ...
អានបន្ថែមប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ
ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ មានប្រវែង ២០ ៧៣៣,៩១គ.ម. ដែលមានការកើនឡើងប្រមាណជា ៤២៦,៣២គ.ម. បើធៀបទៅនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ របាយការណ៍ខាងលើ បានឱ្យដឹងថា ...
អានបន្ថែមទីក្រុងឌុប្លាំងប្រើ បច្ចេកវិទ្យាឌីជីថលជំនាន់ថ្មីដើម្បីកសាងអនាគតដ៏ឆ្លាតវៃ និងមានសុវត្ថិភាព
ទីក្រុងឌុប្លាំងកំពុងប្រែក្លាយខ្លួនទៅជាទីក្រុងឆ្លាតវៃ តាមរយៈការប្រើបច្ចេកវិទ្យា "Digital Twins" ដើម្បីការពារប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ និងគ្រោះអគ្គិភ័យ។ គម្រោងនេះគឺជាកិច្ចសហការរវាងមន្ត្រីក្រុងឌុប្លាំង និងក្រុមហ៊ុនបច្ចេកវិទ្យា Bentley System។ ជំនួសឱ្យការគ្រាន់តែទិញកម្មវិធីកុំព្យូទ័រដែលមានស្រាប់ ទីក្រុងនេះបានធ្វើការផ្ទាល់ជាមួយវិស្វករ និងប្រជាពលរដ្ឋ ដើម្បីបង្កើតឧបករណ៍បច្ចេកវិទ្យាដែលឆ្លើយតបទៅនឹង...
អានបន្ថែមអគារពិនិត្យនិងពិគ្រោះជំងឺនៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ តម្លៃជាង៣០ម៉ឺនដុល្លារ ដាក់ឱ្យដំណើរការ
អគារពិនិត្យនិងពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ នៅក្នុងខេត្តបន្ទាយមានេជ័យ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ឯកឧត្តម ឈាង រ៉ា ចាត់ទុកថា សមិទ្ធផលថ្មីដែលសម្ពោធបន្ថែម នៅក្នុងមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះនាថ្ងៃនេះ នឹងចូលរួមចំណែកធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធនៃមន្ទីរពេទ្យទាំងមូលកាន់តែមា...
អានបន្ថែមតើការប្រើប្រព័ន្ធឌីជីថលបង្កើនប្រសិទ្ធភាពសំណង់រថភ្លើងខ្នាតយក្សនៅអង់គ្លេសដូចម្ដេច?
Arcadis ដែលជាក្រុមហ៊ុនដឹកនាំលំដាប់ពិភពលោកក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ថ្មីៗបានបង្ហើបថាអាថ៌កំបាំងនៃភាពជោគជ័យក្នុងការសាងសងផ្លូវរថភ្លើងខ្នាតយក្សនៅប្រទេសអង់គ្លេសគឺមិនមែនដោយសារតែការប្រើគ្រឿងចក្រទំនើបៗនោះ ប៉ុន្តែគន្លឹះសំខាន់បំផុតគឺជាប្រព័ន្ធឌីជីថល និងបុគ្គលិកដែលស្ទាត់ជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលទាំងនោះ។ លោក Andrew Germain នាយករងបច្ចេកទេសនៅក្រុមហ៊ុន Arcadis ថ្មីៗនេះបានចែករំលែកអំពីរបៀបក្រុ...
អានបន្ថែមចិននឹងប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតឆ្លាតវៃ និងបណ្តុះបណ្តាលផ្នែករ៉ូបូតក្នុងតំបន់
កិច្ចព្រមព្រៀងពេលប្រាំឆ្នាំ ដើម្បីបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញបច្ចេកវិទ្យារហូតដល់ឆ្នាំ ២០៣០ លើវិស័យផលិតកម្មឆ្លាតវៃ និងរ៉ូបូត ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន JIANGSU HUIBO ROBOTICS TECHNOLOGY CO., LTD. បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីរួមគ្នាប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតឆ្លាតវៃ និងការបណ្តុះបណ្តាលផ្នែករ៉ូបូតក្នុងតំបន់។ ការចុះ MoU នេះបានធ្វើឡើងដោយឯ...
អានបន្ថែមអគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប ស្តង់ដាទំនើប តម្លៃជាង ២លានដុល្លារ ដាក់ឱ្យដំណើរការហើយ
អគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប និងការបំពាក់ឧបករណ៍វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដា ដែលចំណាយទឹកប្រាក់ជាង ២លានដល្លារអាមេរិក បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ឯកឧត្តម ឈាង រ៉ា បានលើកឡើងថា មជ្ឈមណ្ឌលបេះដូង ដែលកំពុងសម្ពោធនាពេលនេះ គឺជាការចូលរួមដ៏សំខាន់ក្នុងការឆ្លើយតប និងចូលរួមដោះស្រាយបញ្ហាជម...
អានបន្ថែម