ចិនចំណាយ ១០ពាន់លានដុល្លារជីកព្រែកប្រវែង ១៣៤គ.ម ភ្ជាប់មកប្រទេសអាស៊ាន

ដោយយល់ច្បាស់ថា កំពង់ផែភាគខាងកើតដែលការដឹកទំនិញត្រូវឆ្លងកាត់ច្រកក្បែរកោះតៃវ៉ាន់ មើលទៅមិនទាន់សភាពការណ៍ និងជាតំបន់ស្ថិតក្រោមការឃ្លាំមើលរបស់អាមេរិក ប្រទេសចិនបានសម្រេចចិត្តវិនិយោគទឹកប្រាក់ចំនួន ១០,៣ ពាន់លានដុល្លារ (ស្មើនឹង ៧២,៧ ពាន់លានយន់) ដើម្បីជីកព្រែកជីកថ្មីនៅតំបន់ពីងលូ Pinglu ដ៏ធំសម្បើមមួយ។ លាតសន្ធឹងលើចម្ងាយជាង ១៣៤ គីឡូម៉ែត្រ ផ្លូវទឹកដ៏មហិមានេះភ្ជាប់អាងស្តុកទឹក Xijin នៅជិតរដ្ឋធានីដ៏រស់រវើករបស់ទីក្រុងក្វាងស៊ី ខេត្តណាននីង ទៅកាន់កំពង់ផែដ៏អ៊ូអរនៃតំបន់ Qinzhou នៅភាគខាងត្បូងឆៀងខាងកើតប្រទេស ក្បែរព្រំប្រទល់វៀតណាម នេះបើតាមសេចក្តីរាយការណ៍ដោយ asia.nikkei នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣។

ទើបតែបានបើកដំណើរការកាលពីមួយឆ្នាំមុន គម្រោងនេះគឺជាផ្នែកមួយនៃគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ និងបានត្រៀមខ្លួនជាស្រេចក្នុងការជំរុញការតភ្ជាប់ដែនសមុទ្រ និងផ្លាស់ប្តូរសក្ដានុពលពាណិជ្ជកម្ម ជាពិសេសជាមួយបណ្តាប្រទេសអាស៊ាន។

លោក Yang Jiang អ្នកជំនាញនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសចិននៅវិទ្យាស្ថានដាណឺម៉ាកបានលើកឡើងថា សម្រាប់ការសិក្សាអន្តរជាតិបានហៅគម្រោងនេះថា “ជាគំនិតច្នៃប្រតិដ្ឋថ្មីដែលមិនធ្លាប់មាន ” ដោយគូសបញ្ជាក់ពីវិធីសាស្រ្តប្រកបដោយភាពច្នៃប្រតិដ្ឋជាពិសេសសម្រាប់យុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយដែលកើតចេញពីគម្រោងនេះ។ ព្រែកជីកនេះត្រូវបានបង្កើតគំនិតដំបូងនៅក្នុងផែនការឆ្នាំ ២០១៩ ក្នុងគោលបំណងជំរុញឱ្យប្រទេសចិនក្លាយជាមហាអំណាចដឹកជញ្ជូន ដោយបន្ថែមពីលើការផ្តោតសំខាន់លើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក។

បើនិយាយពីវិមាត្រនិងទំហំវិញ គម្រោងព្រែកជីក Pinglu ត្រូវការការជីកយកដី និងថ្មប្រមាណ ៣៤០លានម៉ែត្រគូប – គឺច្រើនជាងបីដងនៃបរិមាណដែលបានជីកសម្រាប់ការសាងសង់ទំនប់ Three Gorges Dam ដែលជានិមិត្តរូបរបស់ប្រទេសចិន និងជារោងចក្រវារីអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក។

លោក Li Xiaoxiang មន្ត្រីនៅការដ្ឋានសំណង់បានប្រាប់ឱ្យដឹងថា ការងារនេះកំពុងដំណើរការយ៉ាងសកម្ម(២៤ម៉ោង លើ២៤ម៉ោង) ដើម្បីបំពេញឱ្យបានតាមកាលកំណត់ ដែលគ្រោងនឹងបញ្ចប់ដោយជោគជ័យនៅ ឆ្នាំ ២០២៦។ នៅពេលជីករួច គម្រោងនេះនឹងជួយកាត់បន្ថយចម្ងាយដឹកជញ្ជូនពីប្រព័ន្ធទន្លេក្នុងទឹកទៅកាន់សមុទ្របានដល់ទៅ ៥៦០ គីឡូម៉ែត្រ បើធៀបនឹងផ្លូវឆ្លងកាត់ Guangzhou ដែលអាចសន្សំថវិកាបានរហូតដល់ ៥,២ ពាន់លានយន់ក្នុងមួយឆ្នាំ។

ផ្លូវទឹកប្រកបដោយមហិច្ឆតាមួយនេះមិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្មជាយុទ្ធសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាកាតាលីករសម្រាប់កំណើនសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ តាមរយៈការបង្កើតច្រកផ្លូវថ្មីនៅជិតអាស៊ីអាគ្នេយ៍ ព្រែកជីក Pinglu ត្រូវបានបង្កើតឡើងដើម្បីជំរុញឧស្សាហកម្មនៅក្នុងខេត្ត Guangxi និងតំបន់ដែលមិនទាន់មានការអភិវឌ្ឍន៍ផ្សេងទៀតនៅភាគខាងលិចប្រទេសចិន។

អ្វីដែលរឹតតែគួរឱ្យចាប់អារម្មណ៍នោះគឺ កត្តាភូមិសាស្ត្រនយោបាយហាក់ដូចជាកំពុងដើរតួនាទីក្នុងការពន្លឿនកិច្ចខិតខំប្រឹងប្រែងនេះ។ ព្រែកជីក Pinglu មានទីតាំងជាយុទ្ធសាស្ត្រដើម្បីជំរុញ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មដែលកំពុងរីកចម្រើនជាមួយសមាជិកទាំង ១០ នៃប្រទេសអាស៊ាន។ គួរ​ឲ្យ​កត់​សម្គាល់​ថា អាស៊ាន និង​ចិន​បាន​លេច​ចេញ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​គ្នា​ទៅ​វិញ​ទៅ​មក​រួច​ហើយ។ ពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាស៊ាន បានកើនឡើងគួរឱ្យភ្ញាក់ផ្អើល គឺ ៥២% ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ ពោលគឺច្រើនលើសទំហំពាណិជ្ជរវាងអឺរ៉ុបនឹងចិនទៅទៀត ដែលមានកំណើនត្រឹមតែ ២០%ប៉ុណ្ណោះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]