គម្រោងសង់ស្ពានអាកាសព្រះមុនីវង្សនឹងបញ្ចប់មុនផែនការ និងដាក់ឱ្យប្រើប្រាស់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៤

គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្ស តម្លៃជាង ៣៦.៧លានដុល្លារ នឹងត្រូវបញ្ចប់ការសាងសង់ដំណាក់កាលទី១ លឿនជាងផែនការរយៈពេល៤ខែ ដោយគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៤ខាងមុខនេះ ខណៈបើតាមផែនការគឺនឹងត្រូវបញ្ជប់ក្នុងខែសីហា ឆ្នាំ២០២៤ ឯណោះ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងនៅថ្ងៃទី២៧ ខែតុលា លើបណ្តាញសង្គមហ្វេសប៊ុក ថា ជំហានទី២នៃការសាងសង់ស្ពានអាកាសព្រះមុនីវង្ស ក៏នឹងត្រូវបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ លឿនជាងផែនការ៤ខែ ដែលក្នុងគម្រោងនៅខែសីហា ឆ្នាំ២០២៥ ផងដែរ។

ឯកឧត្តមធ្លាប់បានលើកឡើងដែរថា៖ “ក្នុងអំឡុងពេលនេះ ខ្ញុំសូមអធ្យាស្រ័យ និងការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ឆ្លងកាត់ ដែលអាចបង្ករការរំខានពីការដ្ឋានសំណង់កំពុងសាងសង់”។

គួររំលឹកថា គម្រោងស្ពានអាកាសមហាវិថីព្រះមុនីវង្សនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ប្រើប្រាស់រយៈពេលសាងសង់ ៣៦ខែ។ (អានបន្ថែម)

សូមបញ្ជាក់ដែរថា គិតមកពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសកំពុងដំណើរការសរុបចំនួន៧ ក្នុងនោះរួមមាន ១_ស្ពាន​អាកាស​ក្បាល​ថ្នល់, ២_ស្ពានអាកាស ៧មករា ឬស្តុបពេទ្យលោកសង្ឃ,​ ៣_ស្ពានអាកាសស្ទឹងមានជ័យ, ៤_ស្ពានអាកាស ៥មករា ឬស្ពានអាកាសតិចណូ, ៥_ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ»,  ៦_ស្ពានអាកាស អាកាសរង្វង់មូលចោមចៅ និងទី៧_ស្ពានអាកាសឬស្សីកែវ។(អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]