ព័ត៌មានសំណង់
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិយោគនៅកម្ពុជា
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានបញ្ជាក់ជាថ្មីពីបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសផ្តោតលើការវិនិយោគលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម សំដៅជំរុញសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។ នេះបើយឡើងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយ ឯកឧត្តម Jin Liqun ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល នៃអង្គ...
អានបន្ថែមគម្រោងវិនិយោគថ្មីចំនួន ១៧ មានទុន ៣៦៧លានដុល្លារ កំពុងដំណើរការចុះបញ្ជីនៅកម្ពុជា
កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ១៧ ក្រោមទុនវិនិយោគ ៣៦៧លានដុល្លារ និងអាចបង្កើតការងារបានរហូតដល់ ៧,២ពាន់កន្លែង។ នេះបើយោងតាម“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១២ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិកាលថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣៦៧លានដុល្លារ...
អានបន្ថែមរដ្ឋប្រកាសបិទចរាចរណ៍លើផ្លូវក្រវាត់ក្រុងទី៣ រយៈពេល ៣ឆ្នាំ គិតចាប់ពីថ្ងៃទី១ កញ្ញា ២០២៥នេះតទៅ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសបិទចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើមហាវិថី ស៊ី ជីនពីង ដែលជាផ្លូវក្រវាត់ក្រុងទី៣ ដើម្បីដំណើរការអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ)។ ក្រសួងសារធារណការ នៅថ្ងៃទី១ កញ្ញា ឆ្នាំ២០២៥នេះ បានជម្រាបជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តាម មហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ថ...
អានបន្ថែមក្រុមហ៊ុនអចលនទ្រព្យល្បីបំផុតរបស់ចិន Evergrande កំពុងប្រឈមនឹងការលុបឈ្មោះចេញពីផ្សារហ៊ុនហុងកុង
China Evergrande Group ដែលធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់កំពូលរបស់ប្រទេសចិន នឹងត្រូវដកឈ្មោះចេញពីផ្សារហ៊ុនហុងកុង ដែលនេះជាចំណុចសំខាន់មួយនៅក្នុងវិបត្តិអចលនទ្រព្យដែលកំពុងបន្តនៅប្រទេសចិន។ ការដួលរលំរបស់ក្រុមហ៊ុន Evergrande ដែលមានបំណុលជាង ៣០០ពាន់លានដុល្លារ កំពុងតែក្រើនរំលឹកយ៉ាងច្បាស់អំពីគ្រោះថ្នាក់នៃការបង្កើតបំណុលដ៏លើសលុប។ គួររំលឹកថា កាលពីឆ្នាំ២០០៩ តម្លៃភាគហ៊ុនរបស់ ក្រុមហ៊ុន Evergrande បានធ...
អានបន្ថែមគម្រោងពង្រីកផ្លូវជាតិលេខ៧ ទៅជា៤គន្លង (ពីស្គន់ ដល់កំពង់ចាម) សម្រេចបានជិត ៦៦%
គិតមកដល់ពេលនេះ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ (ពីរង្វង់មូលស្គន់ ដល់ កំពង់ចាម)ដែលជាចំណងដៃប្រវត្តិសាស្ត្រថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះប្រជាពលរដ្ឋខេត្តកំពង់ចាម សម្រេចបានជាង ៦៥,៣៨% ហើយ ។ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពការដ្ឋានផ្ទាល់ ដឹកនាំដោយលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ...
អានបន្ថែមរដ្ឋបន្តលើកទឹកចិត្តពិសេសដល់គម្រោង ១៧គម្រោង តម្លៃ $២៥៧លាន នៅក្រុងព្រះសីហនុ
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន ១៧គម្រោង បន្ថែមទៀត ក្រោមទុនវិនិយោគ ២៥៧លានដុល្លារអាមេរិក។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារបានចេញផ្សាយកាលពីពេលថ្មីៗនេះ។ ប្រភពដដែលនេះ បានឱ្យដឹងបន្ថែមថា គម្រោងចំនួន ១៧ គម្រោងនោះ រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៦ និង គម្រោងថ្មី ចំនួន ១១ ដែលមានទុនវិនិ...
អានបន្ថែមក្រុមហ៊ុនអូស្រ្តាលី ចង់មកបង្កើតរោងចក្រ និងនាំពូជស្រូវ Japonica មកកម្ពុជា
SunRice Group គឺជាក្រុមហ៊ុននាំចេញអង្ករឈានមុខគេនៅប្រទេសអូស្រ្តាលី បង្ហាញបំណងចង់វិនិយោគបង្កើតរោងចក្រនៅកម្ពុជា ព្រមទាំងបានណែនាំពូជស្រូវពិសេសគឺ Japonica ទៅកាន់ទីផ្សារកម្ពុជាផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group នាទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃទី២៥ ខែសីហា ឆ...
អានបន្ថែមក្រសួងសេដ្ឋកិច្ច ប្រកាសទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាពី ៦,៣% មកត្រឹម ៥% សម្រាប់ឆ្នាំ២០២៥
ក្នុងសេចក្តីប្រកាសមួយកាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសកែប្រែការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា ពី៦,៣% មកត្រឹម ៥% សម្រាប់ឆ្នាំ ២០២៥ ។ ការកែតម្រូវនេះត្រូវបានលើកឡើងក្នុងរបាយការណ៍លទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃលើការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥។ ការទម្លាក់អាត្រាកំណើនសេដ្ឋកិច្ចនេះ កើតឡើងចំពេលដែលស្ថានភាពសេដ្ឋកិច្ច...
អានបន្ថែមកម្ពុជា បង្ហាញផែនការសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៤ទៀត តាមបណ្តោយព្រំដែនជាមួយវៀតណាម
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការកំណត់ទីតាំង ពិនិត្យលទ្ធភាព និងវិធានការដោះស្រាយដីបម្រុងទុកសម្រាប់សាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ ៤កន្លែង នាពេលខាងមុខឆាប់ៗនេះ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងសាធារណការ កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ បានឱ្យដឹងថា ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ៤កន្លែង ដែលសា...
អានបន្ថែមឥណ្ឌូណេស៊ីស្នើចិនជួយបង្កើនសមត្ថភាព AI ក្នុងវិស័យសំខាន់ៗរបស់ខ្លួន
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនសមត្ថភាពបញ្ញាសិប្បនិមិត្ត (AI) របស់ខ្លួន ឥណ្ឌូនេស៊ីបានអញ្ជើញប្រទេសចិនជាផ្លូវការឱ្យជួយក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI និងបណ្ដុះបណ្ដាលទេពកោសល្យឌីជីថល ជាពិសេសក្នុងវិស័យសំខាន់ៗដូចជានេសាទ និងកសិកម្ម។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះ របស់លោកជំទាវ Meutya Hafid រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងកិច្ចការឌីជីថលរបស់ប្រទេសឥណ្ឌូនេស៊ី។ លោកជំទាវ បានសង្...
អានបន្ថែម