ព័ត៌មានសំណង់
រដ្ឋស្នើ ៥ចំណុច ដើម្បីបង្កើនសុវត្ថិភាព និងសោភ័ណភាពផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
គណៈកម្មាធិការគ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ បានបើកកិច្ចពិភាក្សាលើសំណើសំខាន់ចំនួន៥ ដើម្បីលើកកម្ពស់សោភណ័ភាព និងពង្រឹងសុវត្ថិភាពចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ កិច្ចពិភាក្សានេះ បានធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហប្រធានគណៈកម្មាធិការគ្រប់គ្រងកិ...
អានបន្ថែមគម្រោងពង្រីកផ្លូវជាតិលេខ៧(ពីរង្វង់មូលស្គន់ ដល់ គល់ស្ពានគីហ្សូណា) សម្រេចបាន ៥៦%
គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ទៅជា៤គន្លង (ពីរង្វង់មូលស្គន់-គល់ស្ពានគីហ្សូណា) សម្រេចបាន ៥៦% ហើយ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តមអភិបាល បានបញ្ជាក់ថា ជាការវាយតម្លៃជារួមសម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ៧ គិតចាប់ពី រង្វង់មូលស្គន់ ស្រុកជើងព្រៃ រហូតដល់រង្វង់មូលគល់ស្ពានគ...
អានបន្ថែមស្ពានអាកាសភ្លោះភ្ជាប់ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល សង់បាន ៨៥%
គិតមកដល់ពេលនេះ ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ដែលជាព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបាន ៨៥ភាគរយហើយ ខណៈស្ពានអាកាសភ្លោះថ្មីនេះ ក៏បានឈានដល់ដំណាក់កាលតភ្ជាប់តួស្ពានរួចរាល់ហើយផងដែរ។ ពិធីនេះតភ្ជាប់តួស្ពាននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា២០២៥នេះ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធ...
អានបន្ថែមផ្លូវមួយខ្សែភ្ជាប់ពីផ្លូវជាតិលេខ៦ ដល់តំបន់ទេសចរណ៍កំពង់ភ្លុក សាងសង់បាន ៧០% ហើយ
គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយកំពុងដំណើរការនៅក្នុងខេត្តសៀមរាប ដែលមានផ្លូវប្រវែង ១៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅកាន់តំបន់ទេសចរណ៍កំពង់ភ្លុក ពេលនេះសម្រេចបានប្រមាណ ៧០% ហើយ។ នេះបើយោងតាមការប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ផ្លូវមួយខ្សែនេះ មានទទឹង ៨ម៉ែត្រ និងប្រវែង ១៥គីឡូម៉ែត្រ គឺជាអំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជូន...
អានបន្ថែមសម្តេចតេជោប្រកាសបរិច្ចាកដី ២ហិកតា តម្លៃជាង $១០លាន សង់កន្លែងស្នាក់នៅជូននិស្សិតនារីក្រីក្រ
សម្តេចតេជោ ហ៊ុន សែន ប្រកាសបរិច្ចាគដី ២ហិកតា តម្លៃជាង ១០លានដុល្លារ សម្រាប់សាងសង់អន្តេវាសិកដ្ឋានជូននិស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្ត ដែលកំពុងបន្តការសិក្សានៅរាជធានីភ្នំពេញ។ នេះបើតាមសារដែលបានប្រកាសតាមរយៈទំព័រហ្វេកប៊ុកផ្លូវការរបស់សម្តេច នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។ បើតាមការបញ្ជាក់របស់សម្តេចតេជោបានឱ្យដឹងថា ដំបូងដី ២ហិកតានេះ ត្រូវបានទិញទុកសម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ន ដ...
អានបន្ថែមកាណាដា កំពុងស្វែងរកការវិនិយោគក្នុងវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា
ក្រុមបេសកកម្មពាណិជ្ជកម្មកាណាដា បានមកស្វែងរកឱកាសវិនិយោគក្នុងវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា ខណៈបច្ចុប្បន្នក្រុមបេសកកម្មពាណិជ្ជកម្មកាណាដា បានមកជួបពិភាក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនអំពីរឿងនេះរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក Ponora Ang ដៃគូ និងជាសហប្រធានក្រុមអាស៊ីប៉ាស៊ីហ្វិក Fasken Martineau DuMoulin ...
អានបន្ថែមអាល្លឺម៉ង់ប្តេជ្ញាបន្តជួយកម្ពុជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិ
នៅក្នុងជំហានឆ្ពោះទៅមុខដ៏សំខាន់មួយសម្រាប់កំណើនឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា អាល្លឺម៉ង់បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូមកពីវិទ្យាស្ថានមាត្រាសាស្ត្រជាតិអាល្លឺម៉ង់ (PTB...
អានបន្ថែមគម្រោងកែលម្អ និងស្តារប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ សម្រេចបាន ៥០%
គិតមកដល់ពេលនេះវឌ្ឍនភាពការងារអនុគម្រោងកណ្តាលស្ទឹង-បាទី នៃគម្រោងកែលម្អនិងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ សម្រេចបាន ៥០% ហើយ។ នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ ដឹកនាំដោយឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញ ប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ ...
អានបន្ថែមក្រុមហ៊ុនអឺរ៉ុបកំពុងស្វែងរកការវិនិយោគលើការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រនៅកម្ពុជា
នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់និរន្តរភាពបរិស្ថាននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Ecosteryl ដែលជាក្រុមហ៊ុនមកពីប្រទេសបែលហ្ស៊ិក បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគលើការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងដោះស្រាយបញ្ហាបន្ទាន់នៃកាកសំណល់វេជ្ជសាស្រ្ត និងការបំពុលប្លាស្ទិកនៅក្នុងប្រទេស។ ការពិភាក្សាបានធ្វើឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែឧសភា ឆ្...
អានបន្ថែមរោងចក្រផលិតស៊ីម៉ង់ដ៍ធំបំផុតក្នុងខេត្តកំពង់ស្ពឺ តម្លៃជាង ២៥០លានដុល្លារ បើកដំណើរការជាផ្លូវការ
រោងចក្រផលិតស៊ីម៉ង់ដ៍ធំបំផុតមួយ តម្លៃជាង ២៥០លានដុល្លារ មានទីតាំងស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងសារទរ នូវសមិទ្ធផលរោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន Conch KT Cement ជាគម្រោងរោងចក្រស៊ីម៉ងត៍ខ្នាតធំទី២ ហើយអាចផលិតស៊ីម៉ងត៍ បានជាង ២លានតោនក...
អានបន្ថែម