ចិន​ផ្អាកគម្រោងសង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរនៅ​សមុទ្រ​ចិន​ខាង​ត្បូងភ្លាមៗ ដោយសារ…

រដ្ឋាភិបាលចិនប្រកាសផ្អាកគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរអណ្តែតទឹកនៅសមុទ្រចិនខាងត្បូង ដោយសារការភ័យខ្លាចផ្នែកសន្តិសុខ នេះបើយោងតាមសារព័ត៌មាន South China Morning Post កាលពីថ្មីៗនេះ។

ជាក់ស្ដែង ចិនបានសិក្សាគម្រោងនេះអស់រយៈពេលជាង ១០ឆ្នាំ មកហើយ ហើយក៏បានបង្កើតបច្ចេកវិទ្យាដែលធ្វើឱ្យរ៉េអាក់ទ័រនុយក្លេអែរនេះ មានសុវត្ថិភាពបំផុត ពោលគឺមានសុវត្ថិភាពជាងការសាងសង់លើគោកទៅទៀត។

ប៉ុន្តែ គម្រោងនេះត្រូវបានផ្អាកយ៉ាងតក់ក្រហល់ ដោយសារតែចិនព្រួយបារម្ភពីការវាយប្រហារលើរ៉េអាក់ទ័រដ៏ធំមួយនេះ ពីប្រទេសដែលជាគូសត្រូវ ដូចជាអាមេរិកជាដើម។

វិស្វករជាន់ខ្ពស់លោក Wang Donghui មកពីមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរនៅឈូងសមុទ្រ  បានឱ្យដឹងកាលពីថ្ងៃទី២៥ ឧសភា ថាវត្តមានរបស់អាក់ទ័រនុយក្លេអ៊ែរក៏អាចបង្កើនភាពតានតឹងរវាងប្រទេសនៅសមុទ្រចិនខាងត្បូង និងបង្កើនហានិភ័យធំធេងបើមានការវាយប្រហារណាមួយកើតឡើង។

«ការដាក់រោងចក្រថាមពលនៅលើទឹក គឺងាយនឹងរងការវាយប្រហារ ទាំងក្រោមទឹក លើទឹក និងពីលើអាកាស ដូច្នេះយើងត្រូវការប្រព័ន្ធសន្តិសុខដ៏រឹងមាំមួយ មុននឹងសម្រេចចិត្តសាងសង់» លោក Wang បានឱ្យដឹងយ៉ាងដូច្នេះ។

​ឧទាហរណ៍ នាវាមុជទឹករបស់សត្រូវអាចព្យាយាមបំផ្លាញរោងចក្រដោយដាក់គ្រឿងផ្ទុះពីក្រោមបន្ទប់រ៉េអាក់ទ័រ។ យានជំនិះគ្មានមនុស្សបើកក៏អាចហោះហើរពីលើរោងចក្រ ហើយទម្លាក់គ្រាប់បែក ឬមីស៊ីល បានដោយងាយ។

ជាក់ស្ដែង ការទម្លាក់គ្រាប់បែកលើបំពង់បង្ហូរ Nord Stream របស់រុស្ស៊ីកាលពីថ្មីៗនេះ  ក៏ធ្វើឱ្យរដ្ឋាភិបាលចិនព្រួយបារម្ភផងដែរ។

អ្នកស្រាវជ្រាវដែលសុំមិនបញ្ចេញឈ្មោះម្នាក់ថា សហរដ្ឋអាមេរិកនៅពីក្រោយរឿងនេះ ដូច្នេះចិនផ្អាកគម្រោងរោងចក្រនុយក្លេអែរនេះ ក៏ដោយសារតែខ្លាចអាមេរិកវាយប្រហារដែរ ព្រោះបើវាយប្រហារមែន វានឹងបង្ករហានិភ័យធំធេងណាស់ដល់ប្រទេសក្នុងតំបន់ ក៏ដូចជាចិនផងដែរ។

លើសពីនេះ ប្រទេសចិនក៏មិនចង់បង្កើនភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូងនេះដែរ ពីព្រោះអាទិភាពរបស់ខ្លួនគឺគ្រាន់តែចង់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិតែប៉ុណ្ណោះ។

ជាការឆ្លើយតបទៅនឹងការព្រួយបារម្ភបែបនេះ លោក Wang បានស្នើរសុំជំនួសរោងចក្រថាមពលនុយក្លេអ៊ែរអណ្តែតទឹក ដែលមានទីតាំងនៅជិតចិនដីគោកវិញ។

ការដាក់ម៉ាស៊ីនរ៉េអាក់ទ័រអណ្តែតឱ្យជិតដី ចិនអាចប្រើប្រាស់ធនធាននៅជិតច្រាំងយ៉ាងពេញលេញ ដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងពីខាងក្រៅ។

យ៉ាងណាមិញ មិនទាន់មានការប្រកាសជាផ្លូវការអំពីទីតាំងសង់គម្រោងថ្មីនេះនោះទេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]