ស្ពានខ្ពស់បំផុតនៅវៀតណាម តម្លៃជាង ៨២លានដុល្លារ គ្រោងសម្ពោធឱ្យប្រើប្រាស់ចុងខែ៦នេះ

ប្រទេសវៀតណាមចំណាយទុនជាង ៨២លានដុល្លារ ដើម្បីសាងសង់ស្ពានដែកខ្ពស់បំផុតមានកម្ពស់រហូតដល់ ៨៧ម៉ែត្រពីផ្ទៃទឹក គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែមិថុនានេះ។

ស្ពាននេះមានឈ្មោះថា Phat Tich មានទីតាំងស្ថិតនៅក្នុងខេត្ត Bac Ninh ភាគខាងជើងប្រទេសវៀតណាម ត្រូវបានសាងសង់ឆ្លងកាត់ទន្លេដួង Duong ដែលជា ទន្លេក្រហមហូរចេញពីប្រទេសចិនឆ្លងកាត់ភាគខាងជើងប្រទេសវៀតណាមទៅកាន់ឈូងសមុទ្រ Tonkin ។

​ស្ពានដែកខ្ពស់​នេះ​ត្រូវបានសាងសង់ឡើង​ក្នុង​ឆ្នាំ ២០១៨ ខណៈបច្ចុប្បន្នគម្រោង​នេះ​​សម្រេច​បានប្រមាណ ៩០%ហើយ​ គ្រោងនឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ចុង​ខែ​មិថុនា ឆ្នា២០២៣នេះ។ ស្ពាន​នេះ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​ចំណាយ​ថវិកា​សរុប​ប្រមាណ ១,៩២៧ ពាន់​ពាន់​លាន​ដុង (ឬប្រមាណ៨២,៦ លាន​ដុល្លារ)។

តួ​ស្ពាន​ត្រូវ​បាន​សាង​សង់​ពី​បេតុង​ មានប្រវែងសរុប ១,៥ គីឡូម៉ែត្រ រួមទាំងផ្លូវចូល និងមានទទឹងប្រវែង ២២,៥ ម៉ែត្រ។ ស្ពាននេះមានបួនគន្លងសម្រាប់យានជំនិះ និងផ្លូវដើរសម្រាប់អ្នកថ្មើរជើងទាំងសងខាងផងដែរ។

នៅពេលសាងសង់រួចរាល់ ស្ពាននេះនឹងជំរុញការតភ្ជាប់នៅតំបន់ដីសណ្ដទន្លេក្រហម ដែលជាចំណុចសំខាន់របស់រដ្ឋធានីហាណូយ ក៏ដូចជាទីក្រុងកំពង់ផែធំ Hai Phong និងខេត្ត Quang Ninh។ មជ្ឈមណ្ឌលទាំងនេះនឹងតភ្ជាប់ជាមួយខេត្តភាគឦសានដូចជា Bac Giang, Thai Nguyen និង Hai Duong ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]