IFC ចាប់ផ្តើមសិក្សាគម្រោងបង្កើតមណ្ឌលភស្តុភារកម្មដ៏ធំ១នៅក្រុងព្រះសីហនុ ដែលនឹងក្លាយជា…

គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ ត្រូវបានចាប់ផ្តើមសិក្សាហើយ បន្ទាប់ពីចុះកិច្ចព្រមព្រៀងកាលពីខែមេសា ដោយរំពឹងថានឹងបញ្ចប់ការសិក្សានាចុងខែវិច្ឆិកាខាងមុខ។

បើតាមកិច្ចប្រជុំដំបូងនៃគម្រោងនេះកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ ត្រូវបានសិក្សាឡើងដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (International Finance Corporation) នៃធនាគារពិភពលោក ដែលបានចុះកិច្ចព្រមព្រៀងមួយជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីអំឡុងខែមេសាកន្លងទៅ។

បន្ថែមពីនេះ កិច្ចប្រជុំនេះ បានពិភាក្សាលើចំណុចសំខាន់ៗចំនួន ៦រួមមាន៖

(១) ការណែនាំអំពីសមាសភាពក្រុមការងាររបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC

(២) ការបញ្ជាក់លើគោលបំណងរបស់រាជរដ្ឋាភិបាលលើគម្រោងការងារនេះ និងអាទិភាព

(៣) កិច្ចពិភាក្សាអំពី ការស្វែងរកគន្លឹះនៃរបាយការណ៍សម្រាប់ករណីអាជីវកម្ម ក្នុងទម្រង់ភាពជាដៃគូរវាងរដ្ឋ និងផ្នែកឯកជន (ហៅកាត់ថា PPP) បញ្ហា ឬ ហានិភ័យ ដែលអាចនឹងប៉ះពាល់ដល់គម្រោង

(៤)បទបង្ហាញអំពី វិធីសាស្រ្តក្នុងការអនុវត្តការងាររបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC

(៥) ការលើកសំណើអំពីវិធីសាស្ត្រក្នុងការទំនាក់ទំនង និងសម្របសម្រួល រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនិង សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC

(៦) បទបង្ហាញអំពីការកំណត់កាលបរិច្ឆេទ ដែលគ្រោងនឹងផ្តល់ជូននូវលទ្ធផលនៃការសិក្សា និងកិច្ចការជំហានបន្ទាប់។

គម្រោងនេះ នឹងត្រូវសិក្សាជាដំណាក់កាល ដែលរាជរដ្ឋាភិបាលត្រូវបង់កម្រៃសេវាជូន IFC ទៅតាមដំណាក់កាលនីមួយៗ ប៉ុន្តែថវិកានេះនឹងត្រូវបង្វែរសងមករាជរដ្ឋាភិបាលវិញ ដោយក្រុមហ៊ុនដែលទទួលបានជ័យជម្នះក្នុងការដេញថ្លៃជាសាធារណៈ។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គឺជាមជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពមួយក្នុងចំណោម មជ្ឈ​មណ្ឌល​ភស្តុភារកម្មអាទិភាពចំនួនពីរ ដែលនឹងត្រូវអភិវឌ្ឍជាបន្តបន្ទាប់តាមផែនការមេ (Comprehensive Intermodal Transport Master Plan 2022-2030) និងជាមជ្ឍមណ្ឌលភស្តុភារកម្មទី២ បន្ទាប់ពីគម្រោងអភិវឌ្ឍមណ្ឌល​​ភស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex) នៅក្នុងប្រទេសកម្ពុជា ដែលនឹងអាចប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលភស្តុភារកម្មប្រចាំតំបន់ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ (អានបន្ថែម)

ទន្ទឹមនឹងនេះ ស្ថិតក្រោមកិច្ចសហការជាមួយ IFC គម្រោងនេះ ត្រូវបានគេរំពឹងថានឹងត្រូវបានដំណើរការឡើងជាដំណាក់កាល ជាមួយនឹងដើមទុនសរុបប្រមាណជា ២០០លានដុល្លារ។ (អានបន្ថែម)

មជ្ឈមណ្ឌលមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ នឹងរួមចំណែកបំពេញសមត្ថភាពបន្ថែមទៅឱ្យកំពង់ផែក្រុងព្រះសី​ហ​​នុ ជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ និងពាណិជ្ជកម្មតែមួយគត់របស់កម្ពុជា ដែលគ្រប់គ្រងពីរភាគបីនៃចំនួនកុងតឺ​ន័​រទាំងអស់ដែលឆ្លងកាត់ប្រទេស។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គ្មានចំណេះដឹងផ្នែកកូដ និង IT ក៏អាចប្រើកម្មវិធីសំណង់ឌីជីថលបានដែរ …

ក្រុមហ៊ុន Bentley ថ្មីៗបានធ្វើឱ្យការប្រើកម្មវិធីសំណង់ឌី […]

កម្ពុជា-ជប៉ុន បានឯកភាពអនុម័តផែនការមេដឹកជញ្ជូនទីក្រុងភ្នំពេញ ឆ្នាំ២០៥០ (PPUTMP 2050)

​រដ្ឋបាលរាជធានីភ្នំពេញ (PPCA) និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-ចិន ចុះ MoU ប្តូរបទពិសោធន៍ក្នុងវិស័យដឹកជញ្ជូន ព័ស្តុភារកម្ម និងការងារពិសោធន៍សំណង់

ក្រសួងសាធារណការកម្ពុជានិងក្រសួងដឹកជញ្ជូនចិន ចុះអនុស្សរណ […]

តំបន់សេដ្ឋកិច្ចពិសេសមួយនៅស្វាយរៀង មានរោងចក្រចំនួន ៣៥ ក្នុងតម្លៃទុន ១,៥ពាន់លានដុល្លារ

បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ មានរោងច […]

រដ្ឋនិងក្រុមហ៊ុនជប៉ុន ចាប់ដៃគ្នាពង្រឹងការកែច្នៃស្វាយចន្ទី ដើម្បីបង្កើនតម្លៃបន្ថែម និងលើកកម្ពស់ជីវភាពកសិករ

ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្ […]