ព័ត៌មានសំណង់
ថៃគ្រោងសហការជាមួយកម្ពុជា ដើម្បីទប់ទល់នឹងបញ្ហាផ្សែងអ័ព្ទនៅតំបន់ឆ្លងដែន
ក្នុងចំណាត់ការដ៏សំខាន់មួយនេះ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានប្រកាសពីកិច្ចសហការដែលមិនធ្លាប់មានពីមុនជាមួយប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាការបំពុលអ័ព្ទនៅតំបន់ឆ្លងដែន។ គំនិតផ្តួចផ្តើមរួមគ្នានេះ នឹងបង្ហាញឡើងនៅមុនជំនួបដ៏សំខាន់ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ដែលនេះជាសញ្ញានៃសម្ព័ន្ធភាពរួមគ្នាប្រឆាំងនឹងផលប៉ះពាល់ដ៏អាក្រក់នៃកា...
អានបន្ថែមអឺរ៉ុបគ្រោងផ្តល់ជំនួយជិត ៩៤លានដុល្លារដល់កម្ពុជា សម្រាប់អភិវឌ្ឍកម្មវិធីសំខាន់ ៤
សហភាពអឺរ៉ុប (EU) តាមរយៈក្របខណ្ឌ Global Gateway គ្រោងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៨៦លានអឺរ៉ូ ស្មើនឹងជិត ៩៤លានដុល្លារអាមេរិក ជូនកម្ពុជាសម្រាប់អភិវឌ្ឍកម្មវិធីសំខាន់ៗចំនួន៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា នៅក្នុងជំនួបជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្...
អានបន្ថែមវៀតណាមចង់ក្តាប់ទីផ្សារថយន្តអគ្គិសនីសកល ខណៈជំហានដំបូងបោះ US$២ពាន់លាននៅឥណ្ឌា
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីរបស់វៀតណាម VinFast Auto Ltd. បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយតម្លៃ ២ពាន់លានដុល្លារ ជាមួយឥណ្ឌា ដើម្បីដំឡើងរោងចក្រផលិតរថយន្តរបស់ខ្លួនក្នុងរដ្ឋទមិឡណាឌូ ( Tamil Nadu )។ ជំហានប្រកបដោយចក្ខុវិស័យនេះ ធ្វើឡើងក្នុងគោលបំណងចាប់យកចំណែកទីផ្សាររថយន្តធំជាងគេទីបីរបស់ពិភពលោក និងកំពុងប្រែក្លាយក្រុមហ៊ុនវៀតណាម VinFast ឱ្យឡើងឋានៈជាក្រុមហ៊ុនឈានមុខគេនៃវិស័យរថយន្តអគ្គិសនីដែលកំពុងរ...
អានបន្ថែមផែរណបសំខាន់ៗ ៣ នៅភ្នំពេញ ត្បូងឃ្មុំ និងព្រៃវែង សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ
ចំណតផែរណបពហុបំណងចំនួន ០៣ទីតាំង របស់កំពង់ផែស្វយ័តភ្នំពេញ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ ចំណតផែរណបពហុបំណងទាំង ០៣ទីតាំងនេះ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) រួមមាន TS១១(នៅរាជធានីភ្នំពេញ), UM២(ស្ថិតក្នុងខេត្តត្បូងឃ្មុំ) និង LM២៦(ស្ថិតក្នុងខេត្តព្រៃវែង)។ ក្នុ...
អានបន្ថែមក្រុមហ៊ុនវិនិយោគព្រលានយន្តហោះសៀមរាបថ្មី សម្រេចបញ្ចុះតម្លៃប្រើផ្លូវរយៈពេល០២ឆ្នាំ
ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី បានយល់ព្រមបញ្ចុះតម្លៃសេវាការប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានសម្រាប់ប្រភេទរថយន្តផ្សេងៗ រយៈពេល ០២ឆ្នាំ (២០២៤ ដល់២០២៥)។ នេះបើតាមកិច្ចប្រជុំរបស់គណៈកម្មការចំពោះកិច្ចជាបន្ទាន់មួយ ដែលដឹកនាំដោយឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការបញ្ចុះតម្លៃទៅតាមប្រភេទរថយន្តនេះ ត្រូវបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព...
អានបន្ថែមUN ព្យាករសេដ្ឋកិច្ច២០២៤នឹងធ្លាក់ទាបជាង២០២៣ ខណៈអតិផរណានឹងកើនលើស ១០%សម្រាប់ប្រទេសកំពុងអភិវឌ្ឍ
អង្គការសហប្រជាជាជាតិ ទើបនឹងបានបញ្ចេញរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចថ្មីរបស់ខ្លួន ដោយបានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះមកត្រឹម២,៤% នៅឆ្នាំ ២០២៤ នេះ ដែលមានកម្រិតទាបជាងពីចំនួនដែលធ្លាប់បានប៉ាន់ស្មានកាលពីក្នុងឆ្នាំ ២០២៣ ថាមានកម្រិត២,៧%។ ចំនួនធ្លាក់ចុះនេះ គឺលើសពីការរំពឹងទុក។ បើធៀបទៅនឹងអត្រាកំណើនសេដ្ឋកិច្ចកាលពីមុនពេលជំងឺរាតត្បាតកូវីដ១៩ ចាប់ផ្តើមនៅឆ្នាំ២០២០...
អានបន្ថែមព្រះពុទ្ធបដិមា-កម្ពស់ ៤៥ម៉ែត្រ នៅខេត្តកែប ចាប់ផ្តើមដំណើរការសាងសង់ហើយ
ព្រះពុទ្ធបដិមា “ព្រះពុទ្ធបព្រះអង្គអភ័យ” មានកម្ពស់៤៥ម៉ែត្រ និងសំណង់នានា នៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែបបើកដំណើរការសាងសង់ហើយ។ នេះបើតាមពិធីក្រុងពលីបញ្ចុះបឋមសិលា ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ សំណង់ព្រះពុទ្ធបដិមានេះ ស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នៅលើកំពូលភ្នំ អតីតលោកសង្ឃចិនពី...
អានបន្ថែមគិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានរោងចក្រ-សហគ្រាសចំនួនជាង ៤ម៉ឺនមូលដ្ឋាន
គិតត្រឹមខែធ្នូ ឆ្នាំ២០២៣នេះ កម្ពុជាមានចំនួនរោងចក្រ-សហគ្រាស បានកើនឡើងរហូតដល់ចំនួន ៤០.៨៤០រោងចក្រ។ នេះបើតាមប្រសាសន៍របស់សម្តេច ហ៊ុន ម៉ាណេត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ » ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។ សម្តេចបវរធិបតី បានឱ្យដឹងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល បានជំរុញការកសាង រោងចក្រ សហគ្រា...
អានបន្ថែមគម្រោងស្ថាបនាផ្លូវលេខ៧៦ ដែលបាក់ស្រុតនៅមណ្ឌលគិរី បើកឱ្យធ្វើដំណើរឡើងវិញហើយ
គម្រោងស្ថាបនាផ្លូវលេខ៧៦ ចន្លោះ PK94+080 – PK94+150 ដែលរអិលបាក់ ត្រូវបានស្ថាបនាឡើងវិញរួចរាល់ និងបើកឱ្យធ្វើចរាចរណ៍ជាធម្មតា។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។ កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុត ប្រមាណ១៦៦ម៉ែត្រ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះ PK94+080 – PK94+150 កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បច្ចុប្បន្ននេះការស្...
អានបន្ថែមស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯកតម្លៃ $២០លាន សម្ពោធបើកដំណើរការហើយ
គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក តម្លៃជាង ២០លានដុល្លារ ក្រោមជំនួយឥតសំណងរបស់ជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ គួរបញ្ជាក់ថា ស្ថានីយមួយនេះនឹងមានសមត្ថភាពប្រព្រឹត្តកម...
អានបន្ថែម