ព័ត៌មានសំណង់
គម្រោងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ តម្លៃជាង ២៤៣លានដុល្លារ នៅព្រះសីហនុ ចាប់ផ្តើមសង់ហើយ
គម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ តម្លៃជាង ២៤៣លានដុល្លារ នៅក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបើកការដ្ឋានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ។ គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរសិន (TOA Corporation) និង ត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ (Nippon Koei) និងក្រុមហ៊ុន Oriental_Co...
អានបន្ថែមរដ្ឋបង្កើតក្រុមការងារពិសេសជំរុញសិក្សាគម្រោងរថភ្លើងធុនស្រាល និងរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ
រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី និងផ្លូវថភ្លើងក្រោមដីរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីសម្រេចលេខ ១៧៨ សសរ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រុមការងារនេះ មានសមាសភាព ៧រូប ដែលមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាប្រធាន...
អានបន្ថែមរដ្ឋភិបាលមិនទាន់អនុញ្ញាតឱ្យវៀតណាមវិនិយោគតាក់ស៊ីអគ្គិសនីចំនួន ២៥០០គ្រឿង នៅកម្ពុជានោះទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មិនបានផ្តល់គោលការណ៍អនុញ្ញាតតាមសំណើរបស់ក្រុមហ៊ុន Vingroup របស់វៀតណាម ដែលចង់មកវិនិយោគលើគម្រោងរថយន្តតាក់ស៊ីអគ្គិសនីចំនួន ២៥០០គ្រឿងនៅកម្ពុជានៅឡើយទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ថា ក្នុងជំនួបពិភាក្សាជាមួយ សម្ដេចធិបតី កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធាន...
អានបន្ថែមសណ្ឋាគារដ៏ធំ១របស់ម៉ាឡេស៊ី តម្លៃ ៥០លានដុល្លារ សម្ពោធបើកដំណើរការនៅព្រះសីហនុហើយ
សណ្ឋាគារស៊ីហាហូថេល និងកាស៊ីណូ មានទីតាំងនៅនៅក្រុម១៤ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានតម្លៃ ៥០លានដុល្លារ ត្រូវបានបើកដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម អភិបាលខេត្ត មានចំណាប់អារម្មណ៍ថា អ្វីដែលអ្នកវិនិយោគមកពីម៉ាឡេស៊ី ជ្រើសរើសខេត្តព្រះសីហនុក្នុងការវិនិយោគទឹកប្រាក់ ៥០លានដុល្លា លើសណ្ឋាគារ ន...
អានបន្ថែមទីក្រុងហាណូយបើកការដ្ឋានសង់ទីក្រុងឆ្លាតវៃ និងអគារកម្ពស់ ១០៨ជាន់ ខ្ពស់ជាងអគារនៅម៉ាឡេស៊ីនិងតៃវ៉ាន់
ទីក្រុងហាណូយបានចាប់ផ្តើមដំណើរការសាងសង់ទីក្រុងឆ្លាតវៃ កាលពីថ្ងៃទី១១ វិច្ឆិកាកន្លងទៅ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ២៧២ហិចតា ដោយវិនិយោគថវិកាចំនួន ៤,២ពាន់លានដុល្លារអាមេរិក។ ចំណុចស្នូលនៃទីក្រុងឆ្លាតវៃថ្មីនេះ គឺការសាងសង់អគារ Phuong Trach Tower ដែលជាអគារហិរញ្ញវត្ថុខ្ពស់ជាងគេនៅវៀតណាមកម្ពស់ ១០៨ជាន់ គឺខ្ពស់ជាងអគារភ្លោះ Twin Tower របស់ម៉ាឡេស៊ី (៨៨ ជាន់) និងអគារ Taipei 101 របស់តៃវ៉ាន់ (១០១ជាន់)ទៅទៀត នេះបើយោងតាមសា...
អានបន្ថែមប្រាសាទអង្គរវត្ត ក្លាយជាទីអច្ឆរិយ:ទីប្រាំបីក្នុងលោក ឈ្នះទីក្រុង Pompeii របស់ប្រទេសអ៊ីតាលី
ប្រាសាទអង្គរវត្តរបស់កម្ពុជា បានក្លាយជាទីអច្ឆរិយ:ទីប្រាំបី របស់ពិភពលោក ដោយបានយកឈ្នះទីក្រុង Pompeii របស់ប្រទេសអ៊ីតាលី។ នេះបើតាមការផុសផ្សាយជាផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ បើតាមគេហទំព័រ India TV English News បានចុះផ្សាយឱ្យដឹងថា ការជាប់ជាទីអច្ឆរិយ:ទីប្រាំបី របស់ពិភពលោកនេះ មិនត្រឹមតែជាការទទួលស្អាល់ជាផ្លូវការរួចមកហ...
អានបន្ថែមWB៖ ប្រព័ន្ធដឹកជញ្ជូននៅមានកម្រិត និងការផ្គត់ផ្គង់ថាមពលមិនទាន់ទុកចិត្តបានៗបន្ថយល្បឿនងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា
រលកវិបត្តិសាកល, កំណើនសេដ្ឋកិច្ចដែលមានហានិភ័យ៖ ធនាគារពិភពលោកបានព្រមានថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចនៅតែរងផលប៉ះពាល់បន្ថែមទៀត ដោយបានកំណត់កត្តាសកលសំខាន់ៗចំនួនពីរ គឺតម្រូវការសកលខ្សោយ និងការកើនឡើងនៃតម្លៃម្ហូបអាហារដែលអាចដាក់សម្ពាធបន្ថែមលើគន្លងសេដ្ឋកិច្ចរបស់កម្ពុជា។ បញ្ហាប្រឈមខាងក្រៅទាំងនេះ រួមជាមួយនឹងការកើនឡើងនៃបំណុលគ្រួសារ និងបញ្ហាឥណទានក្នុងស្រុក បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេស។...
អានបន្ថែមរដ្ឋចេញវិធានការលើកលែងពន្ធចំពោះការវិនិយោគលើអគារជាប់គាំងជិត៤០០ នៅព្រះសីហនុ
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធអគារចំនួនជិត ៤០០នៅក្រុងព្រះសីហនុ ដែលរាំងស្ទះមិនដំណើរការសាងសង់ក្រោយពីការចាកចេញទៅរបស់វិនិយោគិនចិនកាលពីឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគំនិតផ្តួចផ្តើមដំបូងក្នុងគោលបំណងធ្វើឱ្យគម្រោងសំណង់ដែលនៅជាប់ទ្រឹងទាំងនេះ មានជីវិតឡើងវិញ។ ក្នុងចំណោមគម្រោងសាងសង់សរុបចំនួន ៩៦៥ នៅខេត្តព្រះសីហនុ ស្មើនឹងចំនួន ១.០៦៩ អគារ ដែលមានទុនវិនិយោគ ដល់ទៅចំនួន ៤.០៥៦.១៥២.១១២ ដុល្លារ...
អានបន្ថែមផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ
កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបង ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោយប្រើរយៈពេល ៧ឆ្នាំក្នុងការសាងសង់។ ការដាក់ឱ្យប្រើប្រាស់នេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ គម្រោងធ្វើឱ្យប្រសើរឡើងវិញនៃកំណាត់ផ្លូវជាតិលេខ៥នេះ មានប្រវែងសរុប ៣៣០គីឡូម៉ែត្រ គិតចាប់ពីចំណុច ស្ពានព្រែកក្តាម ខេត្តកណ្តា...
អានបន្ថែមរដ្ឋគ្រោងចំណាយ ៦០លានដុល្លារ ដើម្បីពង្រីកផ្លូវពីព្រលានយន្តហោះថ្មីទៅក្រុងសៀមរាប
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា រដ្ឋាភិបាល គ្រោងចំណាយថវិកា ៦០លានដុល្លារ សម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ៦ ពីចំណុចចូលព្រលានយន្តហោះថ្មីសៀមរាប ទៅកាន់ក្រុងសៀមរាប ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រ។ ក្នុងពិធីបើកសម្ពោធជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៦ ខែវិច្ឆិកា សម្តេចមានប្រសាសន៍ថា គម្រោងពង្រីកផ្លូវនេះ ស្ថិតក្នុងគម្រោងតភ្ជាប់ហេដ្ឋារចនាសម្...
អានបន្ថែម