ផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចបាន៩០% នឹងបញ្ចប់ទាំងស្រុងក្នុងខែឧសភា ២០២៣នេះ

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣​ ដំណាក់កាលទី១ ពាក់កណ្តាលរង្វង់ ចាប់ពីចំណុចផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១ សម្រេចបាន​ប្រមាណជិត ៩០% ហើយ គិតត្រឹមថ្ងៃទី២៥ កុម្ភ:​ ឆ្នាំ២០២៣​ នេះ។

នេះបើតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុនចាន់ ផុល  រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារពាក់ព័ន្ធទាំងអស់នៅថ្ងៃទី ២៨ កុម្ភៈ ២០២៣។

ឯកឧត្តមបានបញ្ជាក់ថា ផ្លូវនេះនឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងខែឧសភា ឆ្នាំ២០២៣នេះ រួចរាល់មុនផែនការដែលបានស្នើសុំពន្យារពេល ១២ខែ កាលពីឆ្នាំមុន។ (អានបន្ថែម និង បន្ថែម)

ឯកឧត្តមបន្ត ចំពោះគុណភាពផ្លូវវិញ ក្រោយការត្រួតពិនិត្យរួច អាចបញ្ជាក់បានថា ផ្លូវនេះមានគុណភាពល្អត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ១០០ភាគរយ ជាពិសេសគឺរឹងមាំតាមស្តង់ដាដែលយើងចង់បាន មិនមានអ្វីជាការព្រួយបារម្ភនោះទេ។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានលើកឡើងបន្ថែមពីគម្រោងផ្លូវក្រវាត់ក្រុងទី៣ ដំណាក់កាលទី២ គឺពាក់កណ្តាលទៀតនៅប៉ែកខាងកើត ដែលបច្ចុប្បន្នក្រសួងបានដាក់គម្រោងនេះ ក្នុងផែនការ៥ឆ្នាំងរំកិលរបស់មិត្តចិន ដើម្បីយកថវិកាមកសង់បន្ថែមឱ្យបាន១ជុំតែម្តង។

គួររម្លឹកថា ផ្លូវក្រវាត់ក្រុងទី៣​ ដំណាក់កាលទី១ ត្រូវបានបើកការដ្ឋានសាងសង់នៅ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះមានទំហំទទឹងផ្លូវរហូតដល់ទៅ ២៧ម៉ែត្រសម្រាប់ទីប្រជុំជន និងទំហំទទឹងផ្លូវ ២៥ម៉ែត្រសម្រាប់ទីតាំងផុតពីទីប្រជុំជនដែលការសាងសង់នឹងត្រូវប្រើប្រាស់ថវិកាកម្ចីប្រមាណ ២៧៣លានដុល្លារអាមេរិកពីសាធារណរដ្ឋប្រជាមានិតចិន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]