ក្រុមហ៊ុនចិនវិនិយោគជាង ២០០លានដុល្លារ សង់រោងចក្រសំបកកង់ឡានធំមួយនៅក្រចេះ

ក្រុមហ៊ុន​ចិន Qingdao Double Star Co. Ltd សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក Ube Development Co. Ltd. គ្រោងបោះទុន​វិនិយោគ​ចំនួន ​២០០លាន​ដុល្លារ ដើម្បី​បង្កើត​រោងចក្រ​ផលិត​សំបក​កង់​យានយន្ត​គ្រប់​ប្រភេទ ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៃ​ខេត្ត​ក្រចេះ​។

ក្រុមហ៊ុន Qingdao Double Star Group បានប្រកាសកាលពីថ្ងៃទី ២០ខែកុម្ភៈ ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន គឺក្រុមហ៊ុន Double Star Tire បានសហការគ្នាជាមួយក្រុមហ៊ុនUBE DEVELOPMENT ដោយបណ្តាក់ទុនរួមគ្នាចំនួន ១,៤ពាន់លានយ័ន ឬជិត ២១០លានដុល្លារអាមេរិក ក្នុងការបង្កើតក្រុមហ៊ុនឈ្មោះថា Double Star (Cambodia) Tire Co., Ltd. ដើម្បីដំណើរការគម្រោងរោងចក្រផលិតសំបកកង់ឡាន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តក្រចេះ។

ក្រុមហ៊ុន Double Star Tire បានបញ្ចាក់ថា ការសាងសង់ត្រូវបានរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល ១៥ខែ ហើយនៅពេលដែលដំណើរការពេញលេញ រោងចក្រនេះនឹងអាចផ្តល់ចំណូលប្រចាំឆ្នាំជាមធ្យមចំនួន ២,៨ពាន់លានយ័ន និងប្រាក់ចំណេញសុទ្ធប្រហែល ៥៥០លានយ័ន។

គម្រោងវិនិយោគនេះមានគោលបំណង ដើម្បីពន្លឿនការអនុវត្តយុទ្ធសាស្ត្រ “មូលដ្ឋាននីយកម្ម” និងពន្លឿនអភិវឌ្ឍន៍ទីផ្សារអន្តរជាតិ ឆ្លើយតបយ៉ាងសកម្ម ចំពោះរបាំងពាណិជ្ជកម្មអន្តរជាតិ ដែលបានយកពន្ធខ្ពស់លើផលិតផលរបស់ចិន។

កន្លងមក មានក្រុមហ៊ុនយក្សចិនចំនួនពីរបានវិនិយោគលើរោងចក្រផលិតសំបកកង់ឡាននៅកម្ពុជា។ ក្នុងនោះ ក្រុមហ៊ុនចិនឈ្មោះថា Sailun នៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តស្វាយរៀង មានទុន ៣៥០លានដុល្លារអាមេរិក ក្រោមផ្ទៃដីចំនួន ៥០ ហិកតាបានដាក់ឱ្យដំណើរការតាំងពីខែវិច្ឆិកា ឆ្នាំ២០២១មកម្លេះ។ ក្រុមហ៊ុនទី ២ គឺ General Intelligence បានវិនិយោគទុន ៣០០លានដុល្លារអាមេរិក បាន និងកំពុងសាងសងរោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]

កម្ពុជាមានផែនការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីសំបកឱ្យឈានដល់ ៤០០លានដុល្លារ

ឆាប់ៗនេះ កម្ពុជានឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]