ព័ត៌មានក្នុងស្រុក
គម្រោងលំនៅឋានតម្លៃសមរម្យថ្មីមួយកន្លែងចាប់ផ្ដើមបង្ហាញខ្លួននៅតំបន់ពោធិ៍ចិនតុង
អត្ថបទផ្សព្វផ្សាយ គម្រោងលំនៅឋានតម្លៃសមរម្យថ្មីមួយ TKS Residence ចាប់ផ្ដើមបើកលក់ជាផ្លូវការហើយ ដែលនឹងចូលរួមចំណែកប្ដូរមុខមាត់ពោធិ៍ចិនតុងឱ្យកាន់តែមានសក្ដានុពល ក៏ដូចជាផ្ដល់នូវគេហដ្ឋានបែបទំនើបក្នុងតម្លៃសមរម្យដល់អតិថិជនផងដែរ។ គម្រោងនេះមានទីតាំងស្ថិតនៅពោធិ៍ចិនតុង និងមានចម្ងាយតែ ១,៥គម ពីមហាវិថីសហព័ន្ធរុស្ស៊ី ដែលកំពុងសាងសង់លើផ្ទៃដីប្រមាណ ៤ ហិកតា ជាមួយនឹងផ្ទះសរុបជាង ១០០ ខ្នង។ ចំណុចពិសេសរបស់គម្រោង គឺ...
អានបន្ថែមក្រសួងនឹងចុះធ្វើតេស្តសេវាទូរសព្ទតាមបុរី បើសេវាមិនល្អទេ ក្រុមហ៊ុនត្រូវដោះស្រាយបន្ទាន់
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្ដេជ្ញានឹងដោះស្រាយបញ្ហាគ្មានសេវាទូរស័ព្ទក្នុងបុរីនានាឱ្យបានឆាប់ៗនេះ ដោយនឹងចាប់ផ្ដើមចុះដាក់ឧបករណ៍ធ្វើតេស្តចាប់សេវា ហើយក្នុងករណីកន្លែងណាគ្មានសេវា នឹងបញ្ជាក្រុមហ៊ុនទូរស័ព្ទកែលម្អ និងដោះស្រាយជាបន្ទាន់។ នេះបើយោងតាម កិច្ចប្រជុំមួយតាមប្រព័ន្ធ Zoom ក្រោមវត្តមានឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីល្ងាចថ្ងៃទី០៩ ខែសីហា ។ ឯកឧត្តម ជា វ៉ាន់ដេត...
អានបន្ថែមខេត្តកំពតនឹងប្រកាសដាក់ដំណើរការក្រុងបូកគោជាផ្លូវការនៅថ្ងៃទី ១២ សីហា
រដ្ឋបាលខេត្តកំពតនឹងប្រកាសដាក់ដំណើរការក្រុងបូកគោជាផ្លូវការនៅថ្ងៃទី១២ ខែសីហានេះ បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សាភិបាលនៃក្រុងថ្មីនេះ បានបញ្ចប់កាលពីចុងខែកក្កដា។ ក្រុងបូកគោ គឺជារដ្ឋបាលក្រុងថ្មីមួយដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតកាលពីថ្មីៗនេះ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងក៏បានធ្វើឡើងជាស្ថាពរកាលពីថ្ងៃទី២៥ ខែកក្កដា កន្លងទៅ។ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត លើកឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ង...
អានបន្ថែមក្រសួងមហាផ្ទៃបើកភ្លើងខៀវលើសំណើសុំបង្កើត ឃុំសង្កាតថ្មីចំនួន ៦
ក្រសួងមហាផ្ទៃបានផ្តល់ភ្លើងខៀវដល់រដ្ឋបាលខេត្តចំនួន ៦ សម្រាប់ការស្នើសុំបង្កើតឃុំថ្មីចំនួន ៦ ក៏ដូចជាសុំកែប្រែព្រំប្រទល់រដ្ឋបាលមួយចំនួននៅក្នុងខេត្ត។ យោងតាមលិខិតលេខ ១៤៦ សជណ/អរប ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ឃុំសង្កាត់ ដែលបានស្នើបង្កើតថ្មីរួមមាន ឃុំបួរវិល ឃុំអូរកណ្តៀរសែនជ័យ ឃុំភ្នំក្រាំងដីមាស ឃុំយាយម៉ៅពេជ្រនិល សង្កាត់អូរជ្រៅ និង សង្កាត់អូរឫស្សី។ ឃុំសង្កាត់ទាំងនោះ មានទីតាំងស្ថិតន...
អានបន្ថែមប៉េង ហួត រើសក្រុមហ៊ុនល្បី Almond Hospitality មកផ្ដល់សេវាម្ហូបអាហារនៅសាលពិព័រណ៍ច្បារអំពៅ
ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យលេចធ្លាមួយនៅកម្ពុជា ប៉េង ហួត គ្រុប បានសម្រេចជ្រើសរើសក្រុមហ៊ុនល្បីក្នុងស្រុក Almond Hospitality Group ឱ្យមកផ្ដល់សេវាផ្គង់ផ្គត់ម្ហូបអាហារប្រចាំសាលពិព័រណ៌របស់ខ្លួននៅខណ្ឌច្បារអំពៅ។ លោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមហ៊ុន ប៉េង ហួត គ្រុប និងលោក លូ ម៉េង ប្រធានក្រុមហ៊ុន Almond Hospitality Group បានចុះកិច្ចព្រមព្រៀងកាលពីដើមសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Khmer Times ចេញផ្សាយកាលពីថ្...
អានបន្ថែមរដ្ឋបាលខេត្តពោធិ៍សាត់សង់ផ្ទះជូនជនពិការនិងអតីតយុទ្ធជនជាង ៦០០គ្រួសារ
រដ្ឋលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំនៅដីដំណាក់ត្រយឹង ត្រៀមសម្រាប់ ៦០០គ្រួសារ គោលដៅរដ្ឋបាលខេត្តពោធិ៍សាត់ កំពុងពន្លឿនការងារសាងសង់ផ្ទះសម្បែង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធជូនអតីតយុទ្ធជន និងជនពិការប្រមាណ៦២៨គ្រួសារ នៅក្នុងភូមិ «ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង» ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតមកទល់ពេលនេះ ក្រុមការងារសាងសង់ផ្ទះបានប្រមាណ ២០៥...
អានបន្ថែមតើត្រូវធ្វើយ៉ាងណាដើម្បីជៀសវាងកុំឱ្យទិញប៉ះចំដីអប្សរា?
មានបុគ្គលច្រើនណាស់ បានចាញ់បោកទិញដីពួកឈ្មួញដែលបានឆ្លៀតឱកាសលក់ដីអប្សរា ដោយសារតម្លៃដីនោះថោក ឬងាយស្រួលក្នុងការកាត់ប្លង់ផ្ទេរកម្មសិទ្ធិ។ មកស្វែងយល់ទាំងអស់គ្នាថា តើត្រូវធ្វើយ៉ាងណាខ្លះ ដើម្បីជៀសវាងកុំឱ្យទិញប៉ះចំដីអប្សរា? ដីអប្សរា គឺដីរដ្ឋដែលស្ថិតក្នុងតំបន់ការពារនានា ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ដូចជាតំបន់រមណីយដ្ឋានអង្គរ ឬតំបន់បុរាណដ្ឋាននានា។ ដូច្នេះដីនេះ ត្រូវបានហាមឃាត់ដាច់ខាតមិនឱ្យទិញលក់ ឬសាងស...
អានបន្ថែមហាងល្បីឈ្មោះរបស់អាមេរិក Pizza Hut នឹងបើកសាខាដំបូងនៅកម្ពុជាក្នុងខែសីហានេះ
ហាងភីហ្សា Pizza Hut របស់អាមេរិក សម្រេចឈានចូលក្នុងទីផ្សារប្រទេសកម្ពុជាលើកដំបូង ដោយគ្រោងនឹងបើកសាខាទី១ នៅជិតផ្សារទួលទំពួង ក្នុងខែសីហា នេះ ។ យោងតាមសេក្តីប្រកាសព័ត៌មានក្រុមហ៊ុន Pizza Hut International ការនាំចូលហាងភីហ្សានេះ គឺជាការសហការរវាង Pizza Hut International និងក្រុមហ៊ុនក្នុងស្រុក United Food Group ដែលម្ចាស់ហាងល្បីនៅកម្ពុជា Park Café ។ ហាងភីហ្សា Pizza Hut ដំបូងនេះ គ្រោងបើកនៅពាក់កណ្តាលខែសីហាន...
អានបន្ថែមត្រីមាសទី២ ពាក្យស្នើសុំកម្ចីទិញអចលនទ្រព្យធ្លាក់ចុះ ៣២% ខណៈទឹកប្រាក់កម្ចីធ្លាក់ ១៧%
ចំនួនការដាក់ពាក្យស្នើសុំកម្ចីអចលនទ្រព្យនៅកម្ពុជា ក្នុងត្រីមាសទី២ ឆ្នាំ២០២១ បានធ្លាក់ចុះ ៣២% ខណៈទំហំទឹកលុយកម្ចីក៏បានធ្លាក់ចុះ ១៧% ផងដែរ បើធៀបនឹងត្រីមាសទី១ ក្នុងឆ្នាំដដែលនេះ។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) កាលពីថ្មីៗនេះ។ របាយការណ៍ដដែលបន្តថា គិតត្រឹមខែមិថុនា ឆ្នាំ២០២១ ចំនួនពាក្យស្នើសុំកម្ចីអចលនទ្រព្យមានសរុប ១៤៦.៣៨០សំណើ ឬស្មើនឹងប្រមាណ ១១,២៦% នៃពាក្យស្ន...
អានបន្ថែមកំណើនទីផ្សារអចលនទ្រព្យមិនចំណេញសេដ្ឋកិច្ច និងធ្វើឱ្យដីផ្ទះឡើងថ្លៃហួសសមត្ថភាពទិញ ពិតឬ?
អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ កាលពីថ្មីៗនេះ បានលើកឡើងថា កំណើនលើសលុបនៃវិស័យអចលនទ្រព្យ មិនផ្ដល់ផលចំណេញដល់សេដ្ឋកិច្ចក្នុងស្រុកទេ ហើយថែមទាំងបង្កឱ្យតម្លៃដី និងផ្ទះឡើងថ្លៃហួសហេតុលើសពីសមត្ថភាពទិញរបស់ប្រជាជនខ្មែរទូទៅទៀតផង។ លោកបានលើកឡើងដូច្នេះក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន RFI ដោយណែនាំថា ខណៈពេលដែលកម្ពុជាកំពុងជួបនឹងវិបត្តិកូវីដដូច្នេះ រដ្ឋាភិបាលត្រូវបន្ថយ និងទប់វិស័យអចល...
អានបន្ថែម