រដ្ឋបាលខេត្តពោធិ៍សាត់សង់ផ្ទះជូនជនពិការនិងអតីតយុទ្ធជនជាង ៦០០គ្រួសារ
រដ្ឋលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំនៅដីដំណាក់ត្រយឹង ត្រៀមសម្រាប់ ៦០០គ្រួសារ គោលដៅរដ្ឋបាលខេត្តពោធិ៍សាត់ កំពុងពន្លឿនការងារសាងសង់ផ្ទះសម្បែង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធជូនអតីតយុទ្ធជន និងជនពិការប្រមាណ៦២៨គ្រួសារ នៅក្នុងភូមិ «ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង» ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតមកទល់ពេលនេះ ក្រុមការងារសាងសង់ផ្ទះបានប្រមាណ ២០៥ខ្នងហើយ ខណៈកំពុងពន្លឿនការសាងសង់ជំហានទី២។
ក្រៅពីការងារសាងសង់ផ្ទះសម្បែង អាជ្ញាធរខេត្តក៏កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ តបណ្តាញអគ្គិសនី សាងសង់មណ្ឌលសុខភាព សាលារៀន ស្នាក់ការភូមិ ឈូសឆាយផ្លូវ និងសំណង់ចាំបាច់នានាផងដែរ។
តាមផែនការ ដី និងផ្ទះនឹងត្រូវប្រគល់ឱ្យ ៦២៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដី (លំនៅឋាន និងដីកសិកម្ម) ទំហំ ៧០ម៉ែត្រ x១៥០ម៉ែត្រ។
- Video Advertisement -