មជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សដំបូងបង្អស់នៅកម្ពុជាតម្លៃ ៨៥លានដុល្លារ បើកសម្ពោធជាផ្លូវការហើយ

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ៧ ខែតុលា នេះ បានអញ្ជើញជាអធិបតីភាព បើកសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ»។ មណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពោលគឺមានចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ គម្រោងនេះ លាតសន្ធឹងលើផ្ទៃដី ជិត ១៣ហិកតា ដែលសាងសង់ដោយក្រុមហ៊ុនចិន ព្រីនស៍ ខលឈ័រ អេន ធួរីហ្សឹម ឌីវ...

អាន​បន្ថែម

វេទិកាសំណួរ-ចម្លើយ៖ ពន្ធចំណេញមូលធននិងផលប៉ះពាល់លើវិស័យអចលនទ្រព្យកម្ពុជា

បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ បានប្រកាសកាលពីខែសីហាកន្លងមកនេះថា រាល់ចំណេញមូលធន ដែលរួមទាំងចំណេញពីការលក់អចលនទ្រព្យ គឺត្រូវជាប់ពន្ធ ២០% ដោយគិតចាប់ពី ខែ មករា ឆ្នាំ ២០២២ នេះ មានការមន្ទិលសង្ស័យជាច្រើនពីសាធារណជនថាតើពន្ធថ្មីនេះនឹងត្រូវអនុវត្តយ៉ាងដូចម្តេច? ក្រុមហ៊ុនច្បាប់ឈានមុខគេ DFDL និងភ្នាក់ងារអចលនទ្រព្យ CBRE Cambodia កាលពីថ្ងៃទី ៣០ ខែកញ្ញា នេះ បានរៀបចំសិក្ខាសាលាមួយដើម្បីបំភ្លឺរាល់ចម្ងល់ជាច្រើនជាពិសេស...

អាន​បន្ថែម

កាស៊ីណូហុងកុងដ៏ធំសម្បើមមួយកំពុងប្តូរទីតាំងពីខេត្តព្រះសីហនុទៅតំបន់តារាសាគរ

ក្រុមហ៊ុន Century Entertainment International Holdings ដែលជាក្រុមហ៊ុនកាស៊ីណូហុងកុងដ៏ធំសម្បើមមួយបានឱ្យដឹងថា ក្រុមហ៊ុននឹងប្តូរទីតាំងលេងល្បែង ពីក្រុងព្រះសីហនុ ទៅក្រុងតារាសាគរ ខេត្តកោះកុងវិញ។ នេះបើតាមឲ្យដឹងពី សារព័ត៌មាន G3 Newswire កាលពីថ្ងៃទី១ តុលា ២០២០នេះ។ Century Entertainment International បានឱ្យដឹងទៀតថា ការផ្លាស់ប្តូរប្រតិបត្តិការកាស៊ីណូពីទីតាំងចាស់ដែលនៅសណ្ឋាគារ Sunshine Bay Hotel នៅខេត្តព្រះស...

អាន​បន្ថែម

រដ្ឋបាលខេត្តព្រះសីហនុកំពុងពិចារណាកាត់ដីឱ្យ៥៣ គ្រួសារនៅកោះរ៉ុង និងកោះរ៉ុងសន្លឹម

រដ្ឋបាលខេត្តព្រះសីហនុកំពុងធ្វើការសិក្សាកាត់ដីជូនប្រជាពលរដ្ឋ ៥៣ គ្រួសារ ដែលស្នាក់នៅ និងអាស្រ័យផលពិតប្រាកដ ក្នុងសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ២៩ ខែកញ្ញា របស់រដ្ឋបាលខេត្តព្រះសីហនុ។ សេចក្តីជូនដំណឹង ក៏បានបញ្ជាក់ឱ្យដល់ប្រជាពលរដ្ឋទាំង ៥៣ គ្រួសារនេះ ត្រូវផ្តល់ឯកសារពាក់ព័ន្ធការកាន់កាប់ដីធ្លី ជូនរដ្ឋបាលចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ ជា...

អាន​បន្ថែម

ផ្សារទំនើបអន្តរជាតិព្រីនស៍ ម៉ល នៅខេត្តព្រះសីហនុបើកឱ្យដំណើរការសាកល្បង

ផ្សារទំនើបអន្តរជាតិព្រីនស៍ ម៉ល (Prince Mall) ដែលមានទីតាំងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ត្រូវបានបើកសម្ពោធដំណើរការសាកល្បងហើយ ក្រោមវត្តមានពីសំណាក់អភិបាលរងខេត្តព្រះសីហនុ លោក គង់ វិតាណ: កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២០ នេះ។ គម្រោងផ្សារទំនើបនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Prince Huan You Real Estate Cambodia Group Co. Ltd សាងសង់លើផ្ទៃដី ៥ ម៉ឺនម៉ែត្រក្រឡា។ ផ្សារទំនើបនេះ រួមមានអាជីវកម្មធំៗចំនួន៥ រួមមាន ...

អាន​បន្ថែម

រដ្ឋាភិបាលសម្រេចកាត់ដីបឹងតាមោក ៨ហិកតាជូនក្រសួងយុត្តិធម៌

  ទីស្ដីការគណៈរដ្ឋមន្ត្រី សម្រេចកាត់ដីបឹងតាមោក (កប់ស្រូវ) ទំហំ ៨ហិកតា ឱ្យទៅក្រសួងយុត្តិធម៌សាងសង់ជាឃ្លាំងរក្សាទុកនូវឯកសារ និងសម្ភាររបស់ក្រសួង សាលាឧទ្ទរណ៍ភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ។ នេះបើយោងតាមឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌កាលពីថ្ងៃទី ២៩ កញ្ញា នេះ។ ឯកឧត្តម គឹម សន្តិភាព បានឱ្យដឹងថា សេចក្ដីសម្រេចនេះ គឺធ្វើឡើងដោយយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលផ្ញើជូនទៅរដ...

អាន​បន្ថែម

តើគម្រោងអភិវឌ្ឍប្រភេទណាដែលកំពុងទាក់ទាញវិនិយោគិន?

ដោយ អ្នកវិភាគលោក Eric Wong Chon Lap ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ តម្រូវការលំនៅដ្ឋាននៅកម្ពុជា បាននឹងកំពុងកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យមានគម្រោងអភិវឌ្ឍន៍ ជាច្រើនរីកដូចផ្សិត ជាពិសេសនៅក្នុងទីក្រុងភ្នំពេញក៏ដូចជាតំបន់នៅជិតទីក្រុង។ តម្លៃលក់គម្រោងនានាដូចជា ខុនដូ ផ្ទះល្វែង វីឡា និងផ្ទះអាជីវកម្ម ក៏កើនឡើងជាបន្តបន្ទាប់។ ដោយសារតែការផ្គត់ផ្គង់នៅមានកម្រិត ជាពិសេសគម្រោងអភិវឌ្ឍន៍ក្នុងក្រុង បានធ្វើឱ្យតម្លៃន...

អាន​បន្ថែម

រដ្ឋាភិបាលសម្រេចពន្យារថ្ងៃផុតកំណត់បង់ពន្ធអចលនទ្រព្យដល់ ថ្ងៃ៣១ ខែតុលា

អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ២៥ ខែកញ្ញា ប្រកាសពន្យារពេលថ្ងៃផុតកំណត់បង់ពន្ធអចលនទ្រព្យ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ។ កាលបរិច្ឆេទផុតកំណត់បង់ពន្ធសម្រាប់ឆ្នាំ ២០២០ ដំបូងគឺថ្ងៃទី ៣០ ខែកញ្ញា ប៉ុន្តែដោយសារនៅមានម្ចាស់អចលពទ្រព្យជាច្រើនមិនទាន់បានបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារបានសម្រេចចិត្តពន្យារពេលទៅចុងខែតុលាវិញ។ អគ្គនាយកដ្ឋានពន្ធដារក៏បានបញ្ជាក់ថា ចំពោះម្ចាស់អចលនទ្រព្យដែលមិនបានប្រកាសបង់ពន...

អាន​បន្ថែម

វិភាគ៖ ជម្លោះអាមេរិក-ចិនទាក់ទងនឹងគម្រោងតារាសាគរ អាចបង្អាក់សក្ដានុពលវិនិយោគនៅកោះកុង

សេដ្ឋកិច្ចវិទូ អ្នកវិភាគ និងអ្នកជំនាញផ្នែកអចលនទ្រព្យបារម្ភថា ជម្លោះភូមិសាស្ត្រនយោបាយរវាងអាមេរិកនិងចិន ទាក់ទិននឹងគម្រោងអភិវឌ្ឍតារាសាគររបស់ក្រុមហ៊ុន Union Development Group (UDG) នៅខេត្តកោះកុង អាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគពីបរទេស (FDI) ក៏ដូចជាទីផ្សារអចលនទ្រព្យនៅកម្ពុជា ជាពិសេសខេត្តកោះកុង។ កាលពីថ្ងៃទី ១៥ ខែកញ្ញា កន្លងមកនេះ រតនាគារសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន ...

អាន​បន្ថែម

អាជីវកម្មផ្ទះជួលមួយចំនួនដែលធ្លាក់ចុះគំហុកដោយសារកូវីដ អាចនឹងប្រសើរវិញនៅចុងឆ្នាំនេះ

ដោយ Eric Wong Chon Lap ដោយសារតែវិបត្តិកូវីដ  ម្ចាស់ផ្ទះជួលធ្វើអាជីវកម្មជាច្រើននៅកម្ពុជា បានបាត់បងចំំណូលមួយផ្នែកធំ ហើយកំពុងស្វែងរកអ្នកជួលថ្មី ដើម្បីទ្រទ្រង់ចំណាយ។ ដោយឡែកអ្នកជំនាញ បានព្យាករណ៍ទីផ្សារនេះនឹងប្រសើរឡើងបន្សឹមៗចាប់ពីចុងឆ្នាំនេះ។ ក្នុងកំឡុងពេលប៉ុន្មានខែកន្លងមកនេះ ឃើញថាមានអគារ និងផ្ទះជាច្រើនកន្លែងដែលពីមុនធ្លាប់ជា ហាង ភ្នាក់ងារទេសចរ ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗ បានក្លាយជាអគារទំនេរដាក់ផ...

អាន​បន្ថែម