ព័ត៌មានក្នុងស្រុក
សម្តេចហ៊ុនសែនប្តេជ្ញាប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសដ៏សំខាន់បំផុត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាប្រែក្លាយខេត្តព្រះសីហនុឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសដ៏សំខាន់បំផុតរបស់កម្ពុជា ដែលចាំបាច់ត្រូវមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពព័ន្ធសំខាន់ៗ។ ការប្តេជ្ញាខាងលើនេះ គឺធ្វើឡើងក្នុងជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន និង លោក Li Yong (លី យ៉ុង) អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) កាលពីថ្ងៃទី ...
អានបន្ថែមការបិទល្បែង Onlineធ្វើឲ្យធ្លាក់ចុះសកម្មភាពអចលនទ្រព្យក្នុងខេត្តព្រះសីហនុប៉ុន្តែឱកាសថ្មីនឹងកើតឡើង
ការបិទល្បែង Onlineកាលពីពេលថ្មីៗនេះ បានបណ្តាលឱ្យជនជាតិចិនជាច្រើនបានចាកចេញពីខេត្តព្រះសីហនុដែលធ្លាប់តែមានភាពមមាញឹក ខណៈសកម្មភាពអចលនទ្រព្យក៏បានរងផលប៉ះពាល់ផងដែរ ក៏ប៉ុន្តែ ក្រុមអ្នកជំនាញនៅតែមានសុទិដ្ឋិនិយម ថាការផ្លាស់ប្តូរនេះ នឹងបង្កើតឱកាសថ្មីសម្រាប់ឧស្សាហកម្មមួយនេះ។ ថ្លែងក្នុងកម្មវិធីស្តីពីការប្រែប្រួលទីផ្សារអចលនទ្រព្យដែលធ្វើឡើងនៅថ្ងៃទី ១១ ខែតុលា លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានមានប្រស...
អានបន្ថែមរបាយកាណ៍៖ ការផ្គត់ផ្គង់វិស័យលក់រាយធ្លាក់ចុះជិត១៧% ប៉ុន្តែគម្រោងចំនួន៥ត្រូវបានប្រកាស
របាយការណ៍ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញដែលចងក្រងដោយទីភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានបង្ហាញថា ការផ្គត់ផ្គង់ក្នុងវិស័យលក់រាយសរុបនៅត្រីមាសទី ៣ ឆ្នាំ ២០១៩ បានធ្លាក់ចុះ ១៦,៩ ភាគរយ ក៏ប៉ុន្តែមានគម្រោងជាច្រើនទៀតត្រូវបានប្រកាស។ បង្ហាញនៅក្នុងកម្មវិធីដែលធ្វើឡើងនៅសណ្ឋាគារ Rosewood Hotel នៅថ្ងៃទី ១០ ខែតុលា ការធ្លាក់ចុះនេះ គឺដោយសារតែមានការបិទផ្សារទំនើបសុវណ្ណាបណ្តោះអាសន្ន សម្រាប់ជួសជុលកែលម្អ...
អានបន្ថែមផ្សារទំនើបថ្មីរបស់ថៃ Big C ដែលបើកនៅកម្ពុជានឹងផ្តល់ឱកាសការងារដល់ប្រជាជនក្នុងតំបន់
ផ្សារទំនើប Big C ត្រូវបានគេជឿជាក់ថានឹងផ្តល់ឱកាសការងារបន្ថែមទៀតដល់ប្រជាជនក្នុងតំបន់ បន្ទាប់ពីបានបើកដំណើរការជិតមួយសប្តាហ៍នៃការបើកសាខាដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ នៅមុនថ្ងៃបើកសម្ពោធផ្សារទំនើបរបស់ខ្លួន ផ្សារទំនើប Big C បានបញ្ជាក់ថា គម្រោងរបស់ខ្លួននឹងជួយផ្តល់ចំនួនការងាររហូតដល់ ១២០០ កន្លែងនៅក្នុងតំបន់ យោងតាមសំណើដាក់ពាក្យនៃគម្រោងនេះជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ផ្សារទំនើបនេះនាពេលបច្ចុប...
អានបន្ថែមក្រុមហ៊ុន២ស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី១.៦០០ហិកតាក្នុងខេត្តព្រះសីហនុ
ក្រុមហ៊ុនចំនួន២បានធ្វើការស្នើសុំអភិវឌ្ឍដីទំហំប្រមាណជា១.៦០០ហិកតាក្នុងខេត្តព្រះសីហនុឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសតាមរយៈការធ្វើអនុបយោគ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋបាលខេត្តព្រះសីហនុ។ តាមការចុះផ្សាយខាងលើ កាលពីថ្ងៃទី ៧ ខែ តុលា ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សាទៅលើសំណើខាងលើនេះ ដោយមានការចូលរួមពីលោកអភិបាលស្រុកស្ទឹងហាវ អ្នកជំនាញរបស់សាលាខេត្ត ក៏ដូចជាមន្រ្តីនៃមន្...
អានបន្ថែមADB ថាឥណទានវិស័យអចលនទ្រព្យបង្កជាក្តីកង្វល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ីឬ ADB កាលពីពេលថ្មីៗនេះ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងរង្វង់ ៧,០ ភាគរយនៅឆ្នាំ២០១៩ ក៏ប៉ុន្តែ កម្ពុជាគួរតែកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុដែលកើតចេញពីការផ្តល់ឥណទានទៅលើវិស័យអចលនទ្រព្យ។ យោងតាមសេចក្តីប្រកាសព័ត៌មានចុះផ្សាយកាលពីពេលថ្មីៗនេះស្តីពីរបាយការណ៍សេដ្ឋកិច្ច បានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែត្រូវបានជំរុញដោយវិស័យចំនួន ៤ រួមមាន កាត់ដេរ ទេសចរណ៍ ពាណិជ្ជ...
អានបន្ថែមមិនមានការថមថយឡើយចំពោះការទិញលក់អចលទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន
ប្រតិបត្តិការនៃការទិញលក់អចលនទ្រព្យនៅកម្ពុជាគឺនៅតែមានសកម្មភាពយ៉ាងផុសផុលស្តែងចេញតាមរយៈការកើនឡើងខ្លាំងនៃពន្ធលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យ នេះបើយោងតាមការយល់ឃើញរបស់អ្នកជំនាញ។ អគ្គនាយកដ្ឋានពន្ធដារ កាលពីពេលថ្មីៗនេះ បានប្រមូលចំណូលពន្ធចំនួន ១,៩៥២ លានដុល្លារអាមេរិក ដែលក្នុងនោះ ក្នុងចំណោមពន្ធសំខាន់ៗ ពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យបានកើនឡើង ៦០,១៨ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុ...
អានបន្ថែមការកើនឡើងនៃសាលាអន្តរជាតិក្នុងរាជធានីភ្នំពេញ
ដោយលោក Eric Wong Chon Lap ចំនួនសាលាអន្តរជាតិនៅក្នុងរាជធានីភ្នំពេញដែលមានក្នុងពេលបច្ចុប្បន្ននេះ បានធ្វើឲ្យទីក្រុងមួយនេះមានគ្រឹះស្ថានអប់រំអន្តរជាតិច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារសាលាអន្តរជាតិដែលមានការទទួលស្គាល់បែបនេះមានចំនួនច្រើនជាងពេលណាៗទាំងអស់។ នេះគឺជាការឆ្លើយតបទៅនឹងកំណើនតម្រូវការរបស់ឪពុកម្ដាយកម្ពុជាកាន់តែច្រើនឡើង ដែលចង់ស្វែងរកបរិយាកាសអប់រំចម្រុះជាតិសាសន៍ និងជាពិសេស ជ្រើសរើសសាលាល្អបំផុតសម្...
អានបន្ថែមសម័យកាលថ្មីនៃការវិវឌ្ឍទីផ្សារលំនៅដ្ឋាននៅភ្នំពេញ
ដោយលោក Eric Wong Chon Lap ទីផ្សារខុនដូនៅភ្នំពេញហាក់បានធ្លាក់ចុះនាពេលថ្មីៗនេះ ហើយមូលហេតុចម្បងគឺដោយសារស្តុកចាស់លក់មិនទាន់ដាច់ ខណៈដែលការផ្គត់ផ្គង់កាន់តែមានច្រើន។ បញ្ហានេះ បានធ្វើឱ្យអ្នកទិញមានការប្រុងប្រយ័ត្នខ្ពស់ ដែលបណ្ដាលឱ្យអ្នកអភិវឌ្ឍតិចតួចប៉ុណ្ណោះចាប់អារម្មណ៍វិនិយោគខុនដូ ហើយផ្តោតទៅលើការផ្តង់ផ្គង់សម្រាប់បំពេញតម្រូវការអ្នកប្រើប្រាស់ចុងក្រោយ។ នេះជាមូលហេតុដែលអ្នកអភិវឌ្ឍន៍ជាច្រើនកំពុងសម្លឹងទៅក្នុងទី...
អានបន្ថែមផ្សារទំនើបភ្នំពេញមេហ្គាម៉លនឹងបើកដំណើរការក្នុងឆ្នាំ ២០២០
ផ្សារទំនើបភ្នំពេញមេហ្គាម៉លស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី បានបើកទ្វារស្វាគមន៍អ្នកជួលផ្ទៃក្រឡាសម្រាប់បើកអាជីវកម្ម ហើយនឹងត្រៀមខ្លួនបើកដំណើរការជាផ្លូវការក្នុងឆ្នាំ ២០២០ ខាងមុខនេះ។ ផ្សារទំនើបភ្នំពេញមេហ្គាម៉ល គឺមានកម្ពស់ ១០ជាន់ ហើយមានផ្ទៃក្រឡាសំណង់សរុបប្រមាណជាង ១០ ម៉ឺនម៉ែត្រការ៉េ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Hassan Cambodia Development Co., Ltd។ អ្នកនាង អាន សុធីតា ប្រធានក្រុមហ៊ុន CBRE Camb...
អានបន្ថែម