ព័ត៌មានក្នុងស្រុក
រដ្ឋ និងឯកជន សម្រេចបញ្ចុះអត្រាការប្រាក់លើកម្ចីអចលនទ្រព្យ ដើម្បីជួយស្ដារវិស័យអចលនទ្រព្យកម្ពុជា
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការធ្វើឱ្យវិស័យអចលនទ្រព្យដែលកំពុងជួបការលំបាកឱ្យស្ទុះងើបមកវិញ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាបានឯកភាពគ្នាកាត់បន្ថយអត្រាការប្រាក់លើកម្ចីអចលនទ្រព្យមកត្រឹម ៨%ក្នុងមួយឆ្នាំ។ ការសម្រេចចិត្តនេះមានគោលបំណងដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់អ្នកទិញ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ ចំពោះអត្រាការប្រាក់ ៨% នេះ នឹងត្រូវអនុវត្តសម្រាប់កម្ចីរបស់អ្នកអភិវឌ្ឍន៍លំន...
អានបន្ថែមកម្ពុជាសំឡឹងឃើញសក្កានុពលពង្រីកទីផ្សាររមណីយដ្ឋានចម្រុះសេវា ខណៈបច្ចុប្បន្នមានកាស៊ីណូចំនួន ៨៧កន្លែង
ប្រទេសកម្ពុជា កំពុងជំរុញផែនការពង្រីកឧស្សាហកម្មកាស៊ីណូរបស់ខ្លួន តាមរយៈការអភិវឌ្ឍរមណីយដ្ឋានចម្រុះសេវា លំដាប់ពិភពលោក (integrated resorts, IRs) និងការអនុវត្តគោលនយោបាយពន្ធដ៏ទាក់ទាញដើម្បីទាក់ទាញវិនិយោគិន នេះបើយោងតាម លោក ឃឹម ឧត្តម នាយករងផ្នែកអាជ្ញាបណ្ណនៅគណៈកម្មការគ្រប់គ្រងការលេងល្បែងពាណិជ្ជកម្ម (CGMC) នៃប្រទេសកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយសារៈព័ត៌មាន GGRAsia នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យ...
អានបន្ថែមតើការលក់មូលបត្របំណុលរបស់កម្ពុជាអាចជំរុញមូលនិធិក្នុងស្រុក និងកាត់បន្ថយការខ្ចីប្រាក់ពីបរទេសបានមែន?
ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងយុទ្ធសាស្រ្តហិរញ្ញវត្ថុរបស់ខ្លួនដោយលក់មូលបត្របំណុលរដ្ឋបានប្រមាណ ៧០លានដុល្លារ ទៅឱ្យអ្នកវិនិយោគក្នុងស្រុក។ ចំណាត់ការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការបង្កើនមូលនិធិក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការខ្ចីប្រាក់ពីបរទេស។ មូលបត្របំណុលរដ្ឋនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុ និងជាយុទ្ធសាស្ត្រមួយដែ...
អានបន្ថែមកម្ពុជាបើកដំណើរការថ្នាលឌីជីថលថ្មី ដើម្បីជំរុញដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
រាជរដ្ឋាភិបាលកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលដៅចម្បងចំនួន០២ ដើម្បលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ ការប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ ជាមួយនឹងការប្រកាសនេះ សម្តេចបវរធិបតី បានប្រកាសឱ្យដឹងបន្ថែមថា គោលដៅសំខាន់ ០២ នៃថ្នា...
អានបន្ថែមបច្ចុប្បន្ន ការងារចុះបញ្ជីដីធ្លីនៅខេត្តកំពង់ចាម សម្រេចជាង ៩៩% ស្មើនឹងជាង ៩០ម៉ឺនក្បាលដី
រហូតមកទល់ពេលបច្ចុប្បន្ននេះ ការចុះបញ្ជីដីធ្លីនៅទូទាំងខេត្តកំពង់ចាម សម្រេចបានជាង ៩០ម៉ឺនក្បាលដី ដោយគិតជាភាគរយស្មើនឹង ៩៩ភាគរយ។ នេះបើតាមដំណើរចុះពិនិត្យទីតាំងសម្រាប់រៀបចំពិធីចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋ កាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា រហូតមកទល់ពេលបច្ចុប្បន្ននេះ ការងារវាស់វែងដីធ្លីជាប្រព័ន្ធ គឺមានរយៈពេលជាង២១ឆ្នាំហើយ ដែលសម្រេចបានការប្រកាស...
អានបន្ថែមបុរី ប៉េង ហួត បើកសម្ពោធគម្រោងថ្មីមួយទៀត មុនដំណាច់ឆ្នាំ ២០២៤
គម្រោងថ្មីដឹស្ដា ផ្លាទីនីម អេកូ ប៉ូលី២ (The Star Platinum Eco Poli 2) ទើបតែបានធ្វើកម្មវិធីបើកលក់សាកល្បងកាលពីថ្ងៃទី២២-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តែប៉ុណ្ណោះ ពេលនេះបុរី ប៉េង ហួត បានធ្វើកម្មវិធីបើកសម្ពោធលក់ជាផ្លូវការទៅហើយ នៅនាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នេះ។ នេះជាគម្រោងទី៣៩ បើគិតចាប់តាំងពីឆ្នាំ ២០០៥ មក ហើយគម្រោងដ៏មានប្រជាប្រិយភាពថ្មីទាំងពីរនេះ នឹងត្រូវសាងសង់ឡើងលើផ្ទៃដីទំហំជិត ៤០ហិកតា ដែលមានលំនៅដ្ឋ...
អានបន្ថែមត្រឹមខែវិច្ឆិកា-២០២៤ ក្រសួងបានចុះបញ្ជីអង្គការវិជ្ជាជីវៈនៅកម្ពុជាបានជាង ៦ពាន់ស្ថាប័ន
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជិកាអង្គការវិជ្ជាជីវៈបានចំនួន ៦.៤៩១។ នេះបើយោតាមប្រសាសន៍របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ ក្រោមប្រធានបទ “សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម” កាលទី៨ ខែធ្នូ ឆ្នាំ២០២៤។ ថ្លែងទៅកាន់អ្នកចូលរួមកម្មវិធីជាង ២០០០នាក់ ឯកឧត្តម ហេង សួរ ប...
អានបន្ថែមអេកូ ប៉ូលី ២ គម្រោងថ្មី របស់បុរី ប៉េង ហួត ជាមួយប្រូម៉ូសិនឈុតធំចំណេញខ្លាំង!
តាមការបង្ហោះលើទំព័រផ្លូវការរបស់បុរី ប៉េង ហួត ថានឹងរៀបចំកម្មវិធីបើកលក់ជាផ្លូវការគម្រោងថ្មី ដឹស្តា ផ្លាទីនីម អេកូ ប៉ូលី ២ ដែលគេទើបតែឃើញបើកលក់ Pre-Sale កាលពីពាក់កណ្ដាលខែវិច្ឆិកាកន្លងទៅនេះ។ ការបើកលក់ជាផ្លូវការនេះនឹងមានការផ្ដល់ជូនប្រូម៉ូសិនចំណេញៗជាច្រើនសម្រាប់អតិថិជនដែលកំពុងស្វែងរកផ្ទះនាចុងឆ្នាំនេះតែម្ដង។ កម្មវិធីដ៏ពិសេសមិនគួរខកខាននេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅផ្ទះគំរូ...
អានបន្ថែមរយៈពេល៣ឆ្នាំ អាជ្ញាធរខេត្តកំពត ចុះបញ្ជីដីបានជាង ២៦ម៉ឺនក្បាលដី និងផ្តល់បណ្ណបានជាង ១១ម៉ឺនបណ្ណ
ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ អាជ្ញាធរខេត្តកំពត និងមន្ទីរជំនាញបានសហការគ្នាក្នុងការចុះវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសរុបបានចំនួន ២៦៨,២៧២ក្បាលដី និងចែកបណ្ណជូនពលរដ្ឋដល់ដៃបានចំនួន ១១០,៦១១បណ្ណ។ នេះបើតាមលោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានលើកឡើងក្នុងពិធីចែកវិញ្ញាប័ណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិអន្ទងបែក និងភូម...
អានបន្ថែមរយៈពេល ៦ខែ រដ្ឋចុះវាស់ដីបានជាង ២០ម៉ឺនក្បាលដី នៅក្នុងខេត្តកំពង់ឆ្នាំ ព្រះវិហារ និងឧត្តរមានជ័យ
ក្រោយពីក្រុមអន្តរាគមន៍ បានចុះវាស់វែងចាប់ពីខែមិថុនា ដល់បំណាច់ខែវិច្ឆិកា ឆ្នាំ ២០២៤ ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តចំនួន៣ គឺខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សម្រេចបានជាង២០ម៉ឺនក្បាលដី។ នេះបើតាមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារអន្តរាគមន៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះជួយវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិសាស្ត្រខេត្តចំនួន ៥ រួមមាន...
អានបន្ថែម