រដ្ឋាភិបាលកម្ពុជា សម្រេចយកសេវាពីការចុះបញ្ជីដីធ្លីលើកដំបូង ដែលមានលក្ខណៈជាប្រព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកគ្រប់គ្រងចំណូលពីកម្រៃសេវាសុរិយោដីនៃការចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធក្នុងរយៈពេលពី ២ឆ្នាំ ទៅ ៤ឆ្នាំ ដើម្បីជំរុញបង្ហើយការចុះបញ្ជីដីធ្លីលើកដំបូងមានលក្ខណៈជាប្រព័ន្ធ។ នេះបើតាមអនុក្រឹត្យលេខ ១៥៨ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ អនុក្រឹត្យនេះ បានសម្រេចឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកគ្រោ...

អាន​បន្ថែម

ចង់ទិញ​ហ្សបហោស៍​នៅបុរី ប៉េង ហួត ដឹស្ដា ដាយមិន គួរដឹងពីចំណុចទាំងនេះ

បុរី ប៉េង ហួត គម្រោងដឹស្ដា ដាយមិន ស្ថិតនៅលើផ្លូវសម្ដេចតេជោហ៊ុនសែន ឬហៅថាផ្លូវ ៦០ ម៉ែត្រ ក្បែរស្ពានអាកាសមរតកតេជោ ដែលនឹងសាងសង់រួចស្ថាពរនៅឆ្នាំ២០២៥ នេះ។ លើសពីនេះទៅទៀត គម្រោងនេះស្ថិតនៅកណ្តាលរវាងស្ពានអាកាសមរតកតេជោ និងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលធ្វើឱ្យងាយស្រួលដល់ការធ្វើដំណើរឆ្ពោះទៅតំបន់ច្បារអំពៅ ចាក់អង្រែ និងចូលមកកណ្ដាលទីក្រុងវិញ។ ដោយសារតែកត្តាទីតាំងដ៍មានសក្ដានុពលនេះហើយ...

អាន​បន្ថែម

កម្ពុជា-ថៃ ប្តេជ្ញារួមគ្នាជំរុញកិច្ចសហការ ៥ចំនុច ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ទ្វេភាគី

ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ថៃ បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើចំនុចសំខាន់ៗ ចំនួន៥ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃ លើកទី៣ ចាប់ពីថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៤ នាក្រុងបាងកក ប្រទេសថៃ។ ក្នុងសេចក្តីប្រកាសព័ត៌មាននោះ ក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះបា...

អាន​បន្ថែម

នាយករដ្ឋមន្រ្តីស្នើស្ថាប័នពាក់ព័ន្ធ ធ្វើរឿងចំនួន៣ ដើម្បីសម្រួលដល់ភ្ញៀវទេសចរនៅព្រលានយន្តហោះ

រដ្ឋាភិបាល បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើរឿងចំនួន៣ រួមមាន៖ រៀបចំផ្គុំបញ្ចូលគ្នាលើការបំពេញបែបបទ អនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសអាចបង់លុយថ្លៃវីសាតាមប្រព័ន្ធអនឡាញ និងសិក្សាពីការទម្លាក់តម្លៃចំណតយន្ដហោះ នៅរដូវទេសចរណ៍ទាប ដើម្បីសម្រួលការមកដល់របស់ភ្ញៀវទេសចរ នៅតាមព្រលានយន្តហោះឱ្យបានរលូន។ ​នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ...

អាន​បន្ថែម

រដ្ឋមន្រ្តីដែនដី ប្រកាសឱ្យប្រើប្រាស់និតិវិធិថ្មី សម្រាប់ចុះបញ្ជីដីធ្លីតាមប្រព័ន្ធឌីជីថលជាផ្លូវការ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីថ្មី សម្រាប់ចុះបញ្ជីដីធ្លីតាមប្រព័ន្ធឌីជីថលជាផ្លូវការ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់ក្រសួងដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ ប្រភពដដែលនេះ បានឱ្យដឹងថា ប្រព័ន្ធថ្មីនេះ ត្រូវបានអភិវឌ្ឍឡើងដោយមានក្រុមការងារបរិវត្តកម្មឌីជីថល និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានសហការជាមួយក្រសួងប្រៃសណី...

អាន​បន្ថែម

កម្ពុជាចេញគោលនយោបាយអភិវឌ្ឍវិស័យយានយន្តអគ្គិសនីជាផ្លូវការ ខណៈបច្ចុប្បន្នមានជិត ៣ពាន់គ្រឿងបានចុះបញ្ជី

រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចដាក់ឱ្យអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយានយន្តអគ្គិសនីនៅកម្ពុជា២០២៤-២០៣០ ខណៈយានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួនសរុប ២.៩៦៨គ្រឿង។ នេះបើតាមសេចក្តីសម្រេចលេខ ១០១ សសរ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ បើតាមផេកហ្វេកប៊ុកផ្លូវការរបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គោលនយោបាយនេះ ជ...

អាន​បន្ថែម

ជាង១០ឆ្នាំមកនេះ អង្គការអភិរក្សអន្តរជាតិកម្ពុជាបានជួយស្តារព្រៃលិចទឹក ៦០០ហិកតា នៅទន្លេសាប

រយៈពេលជាង ១ទសវត្សរ៍ អង្គការអភិរក្សអន្តរជាតិកម្ពុជា (CI) សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ចូលរួមស្តារព្រៃលិចទឹក ប្រមាណ ៦០០ហិកតានៅទន្លេសាប ដែលដាំកូនឈើបានជាង ២៧០ពាន់ដើម តាំងពីចាប់ផ្តើមបេសកម្មរបស់ខ្លួននៅចាប់ពីឆ្នាំ ២០១០មក។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់អង្គការ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។ លោក អ៊ុំ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិ មានប្រសាសន៍ថា៖ “បេកសកម្មសំខាន់នេះ គឺជាផ្នែកមួយក្នុ...

អាន​បន្ថែម

ក្នុងឆ្នាំ២០២៣ ធនាគារ SME ផ្តល់កម្ចីបាន $៥០០លាន ដល់សហគ្រាសចំនួន ៣៤០០ទីតាំង

ក្នុងឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) បានផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យមចំនួន ៣៤០០ទីតាំង ដែលមានថវិកាសរុបរហូត ៥០០លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន កាលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងព័ត៌មាន បានដកស្រង់របាយការណ៍របស់ SME Bank ដោយបានបង្ហាញថា ការផ្តល់កម្ចីនេះ ធ្វើឡើងតាមរយៈយន្តការចំនួនពីរ គឺគម្រោងហិរញ្ញប្បទានដោយផ្ទាល់ និងគម្រោងសហហិរញ្ញប្បទានដែលសហការ​អនុវ...

អាន​បន្ថែម

និយោគិនហ្វីលីពីន កំពុងសម្លឹងរកឱកាសវិនិយោគបន្ថែម លើវិស័យសំណង និងវិស័យអាទិភាពនៅកម្ពុជា

វិនិយោគិនហ្វីលីពីនកំពុងស្វែងរកឱកាសវិនិយោគបន្ថែមលើវិស័យសំណង់ និងវិស័យអាទិភាពផ្សេងទៀតនៅកម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគទាំងនោះ ពិនិត្យមើលការវិនិយោគលើវិស័យផលិតស្រូវអង្ករជាពិសេស ព្រោះក្នុងវិស័យនេះ អ្នកវិនិយោគហ្វីលីពីនអាចចូលមកបណ្តាក់ទុនបាន ១០០ភាគរយ។ នេះបើយោងតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ជាមួយនិងលោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida A...

អាន​បន្ថែម

៦ខែ កម្ពុជាមានការនាំចេញក្នុងទំហំទឹកប្រាក់ជាង ១២ពាន់លានដុល្លារ កើន១២.៦%

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗ មានទំហំទឹកប្រាក់ប្រមាណជាង ១២.២៩ពាន់លានដុល្លារ កើនឡើង១២.៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។ របាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា បង្ហាញថា ពីខែមករា ដល់ខែមិថុនា ការនាំចូលវិញមានទំហំប្រមាណ ១៣.៧ពាន់លានដុល្លារ កើនឡើង ១២.៨% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយទីផ្សារអន្តរជាតិ សម្រេចបានជាង ២៦​ពាន់...

អាន​បន្ថែម