នាយករដ្ឋមន្រ្តីស្នើស្ថាប័នពាក់ព័ន្ធ ធ្វើរឿងចំនួន៣ ដើម្បីសម្រួលដល់ភ្ញៀវទេសចរនៅព្រលានយន្តហោះ

រដ្ឋាភិបាល បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើរឿងចំនួន៣ រួមមាន៖ រៀបចំផ្គុំបញ្ចូលគ្នាលើការបំពេញបែបបទ អនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសអាចបង់លុយថ្លៃវីសាតាមប្រព័ន្ធអនឡាញ និងសិក្សាពីការទម្លាក់តម្លៃចំណតយន្ដហោះ នៅរដូវទេសចរណ៍ទាប ដើម្បីសម្រួលការមកដល់របស់ភ្ញៀវទេសចរ នៅតាមព្រលានយន្តហោះឱ្យបានរលូន។

​នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម នៅក្រុងសៀមរាប កាលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។

ទី១ សម្តេចធិបតី បានកំណត់ទុករយៈពេល១ខែ ឱ្យក្រសួងស្ថាប័ន្ថពាក់ព័ន្ធ រៀបចំផ្គុំបញ្ចូលគ្នាតែមួយ លើការបំពេញបែបបទាំង៣ រួមមាន៖ បែបបទសុខាភិបាល អន្តោប្រវេសន៍ និងគយ មកដាក់លើប្រព័ន្ធអនឡាញ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ។

ទី២  សម្រាប់ការបង់លុយថ្លៃវីសា សម្តេចធិបតី ឱ្យក្រសួងស្ថាប័ន្ថពាក់ព័ន្ធ ត្រូវបានអនុញ្ញាតឱ្យបង់តាមប្រព័ន្ធអនឡាញ ដោយមិនចាំបាច់ឱ្យភ្ញៀវត្រូវតម្រង់ជួរបង់លុយតទៅទៀតទេ។ សម្តេចសង្កត់ធ្ងន់ថា ធ្វើយ៉ាងនេះ ដើម្បីសម្រួលដល់ការធ្វើបដិសណ្ឋារកិច្ច ជូនភ្ញៀវទេសចរ នៅតាមព្រលានយន្តហោះឱ្យរលូនល្អ។

ទី៣ សម្ដេចធិបតី បានណែនាំឱ្យសិក្សាទម្លាក់តម្លៃចំណតយន្ដហោះ នៅរដូវទេសចរណ៍ទាប ដោយរដ្ឋាភិបាល សុខចិត្ដខាតចំណូលមួយចំនួន ខណៈសម្តេចថា យើងក៏ត្រូវគិតគូរមើល បើយន្ដហោះណា ដឹកភ្ញៀវបានលើសពី៨០% ត្រូវទម្លាក់ថ្លៃឱ្យកាន់តែទាប។ លើសពី សម្ដេចថា បើសិនយន្ដហោះថ្មីមក ត្រូវគិតគូរពិចារណាជួយឱ្យអស់ពីលទ្ធភាព ដើម្បីឱ្យតម្លៃចុះចតទាប និងតម្លៃសំបុត្រទាប ហើយរដ្ឋាភិបាល ក៏សុខចិត្ដខាតចំណូលមួយចំនួនដែរ។

យ៉ាងណាមិញ នាឱកាសនោះដែរ ប្រមុខរដ្ឋាភិបាល សម្ដេចធិបតី ក៏​បានណែនាំឱ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំផែនការ សម្រាប់ឆ្នាំ២០២៥ ដើម្បីដាក់ចេញទិសដៅទាក់ទាញទេសចរណ៍ មកកាន់ខេត្តសៀមរាប ទាំងរដូវទេសចរណ៍ច្រើន និងរដូវទេសចរណ៍ទាបផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

កម្ពុជាជាប់ជាប្រទេសល្អបំផុតដាច់គេ សម្រាប់អេកូទេសចរណ៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយអនុវត្តតាមយុទ្ធសាស្ត្របរិស្ថានសេដ្ឋកិច្ចវិលជុំ (Envi […]

សភាពាណិជ្ជកម្មកូរ៉េ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

លោករដ្ឋមន្ត្រី ហួត ហាក់ និងលោក គីម ញូញហូ ប្រធាន KOCHAM […]

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]

ក្រសួងចំនួន២ ចុះ MoU រួមគ្នាជំរុញការអភិវឌ្ឍតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា

ក្រសួងទេសចរណ៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]