ព័ត៌មានក្នុងស្រុក
រដ្ឋចេញយុទ្ធសាស្ត្រសំខាន់៣ ដើម្បីអភិវឌ្ឍខេត្តកែប ជាគោលដៅទេសចរណ៍បែបប្រណិតកម្រិតខ្ពស់
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣-២០៣៥ ដោយកំណត់ចេញជាយុទ្ធសាស្ត្រ ០៣ធំៗ។ ផែនការមេនេះ សំដៅអភិវឌ្ឍខេត្តកែបឱ្យក្លាយជាគោលដៅទេសចរណ៍ និងជាមេដែកឆក់នៅតំបន់ឆ្នេរដ៏សំខាន់ និងប្រកបដោយសក្តានុពល។ ទន្ទឹមនឹងនេះ ដើម្បីប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ រដ្ឋបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ០៣រួមមាន៖ ១.យុទ្ធសា...
អានបន្ថែមរដ្ឋក្រើនរំលឹកជាលើកទី២ ឱ្យពលរដ្ឋទៅបង់ពន្ធអចលនទ្រព្យ ឱ្យបានត្រឹមថ្ងៃទី៣០ កញ្ញានេះ
អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសរំលឹកជាលើកទី២ ឱ្យម្ចាស់អចលនទ្រព្យទាំងអស់ទៅបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋាន សង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ...
អានបន្ថែមស្ងាត់ៗ ផ្សារទំនើបឡាក់គី ចាប់ដៃជាមួយបុរីភូមិសំរោង ពង្រីកសាខាដ៏ធំនៅភាគខាងជើងរាជធានីភ្នំពេញ
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣នេះ បុរីភូមិសំរោង និងផ្សារទំនើបឡាក់គី បានចុះអនុស្សរណៈយោគយល់គ្នាក្នុងការពង្រីកសាខាផ្សារទំនើបដ៏ធំនេះក្នុងទីតាំងនៃបុរីភូមិសំរោងផ្ទាល់តែម្ដង ស្ថិតនៅក្នុងផ្ទះអាជីវកម្មទំនើប ដែលនៅជាប់នឹងបណ្ដោយផ្លូវជាតិលេខ៥ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងស្អិតរមួតរវាងថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ។ គូសបញ្ជាក់ផងដែរថាបុរីភូមិសំរោងគឺជាបុរីឈានមុខគេ និងធំជាងគេក្នុងភាគខាងជើងនៃរ...
អានបន្ថែមកម្ពុជាពង្រីកទំហំដីក្នុងតំបន់ការពារធនធានធម្មជាតិជាង១លានហិកតា ដើម្បីការពារបរិស្ថាន និងអភិរក្សជីវចម្រុះ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែប្រែដោយពង្រីកផ្ទៃដី ក្នុងតំបន់ការពារធនធានធម្មជាតិពីទំហំ ២.៣៨៧.៧៣៩ ហិកតា ទៅ ៣.៧៣៥.៧៣៤ហិកតា កើន ១.៣៤៧.៩៩៥ហិកតា ក្នុងនោះមានចំនួន ១៩ទីតាំងសំខាន់ៗ នៅទូទាំងប្រទេស ដើម្បីថែរក្សាការពារសោភណភាពធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ។ តំបន់ការពារធនធានធម្មជាតិទាំង ១៩ នោះរួមមានដូចខាងក្រោម៖ ១. ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» បានកែប្រែពីផ្ទៃដីទំហំ ១៥៤.៤៥៨ហិកតា ទៅ ១...
អានបន្ថែមចិនគ្រោងបង្កើតតំបន់កសិកម្មបែបទំនើបឆ្លាតវៃ លើផ្ទៃដីប្រមាណ ២ម៉ឺនហិកតា នៅកម្ពុជា
ក្រុមហ៊ុនកសិកម្មចិន Danong ចង់វិនិយោគលើវិស័យកសិកម្មបែបទំនើបឆ្លាតវៃជាប្រភេទអេកូឡូជីមួយ លើផ្ទៃដីប្រមាណពី ១ម៉ឺនទៅ ២ម៉ឺនហិកតា នៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ដួង ដារ៉ា និងលោក Zhao Shujie ប្រធានក្រុមហ៊ុន Danong កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣។ លោកប្រធានក្រុមហ៊ុន បានឱ្យដឹងអំពីគម្រោងធំៗ ៤ ដែលបានកំណត់រួមបញ្ចូលក្នុងការវិនិយោគគឺ១)បង្កាត់ពូជសត្វ, ២)ចិញ្ចឹមសត្វ, ៣)ផលិតចំណីសត្វ, ៤)ដំណាំដំឡូងមី។ ជាម...
អានបន្ថែមត្រឹមខែសីហានេះ ក្រុមហ៊ុន ប៉េង ហួត បានផ្តល់អាហារូបករណ៍ ១១ម៉ឺនដុល្លារ ដល់សិស្សនិស្សិតនៅអង្គការCCF
គិតត្រឹមខែសីហា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង ដែលគិតជាទឹកប្រាក់ជាង ១១ម៉ឺនដុល្លារ ដល់អង្គការមូលនិធិកុមារកម្ពុជា (CCF)។ ថ្មីៗនេះដែរ គឺកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីសំណេះសំណាលជាលើកទី២ ជាមួយសិស្សនិស្សិត និងលោកគ្រូ អ្នកគ្រូ នៃអង្គការមូលនិធិកុមារកម្ពុជា (CCF) ចំនួន ៩០នាក់ ដែលត្រូវបានប្រារព្ធធ្វើឡើងនៅទីតាំងគម្រោង បុរី ប៉េង ហួត ហ្គ្...
អានបន្ថែមNBC៖ ការទិញ-លក់ផ្ទះឆ្នាំនេះថយចុះខ្លាំង ប៉ុន្តែការលក់ខុនដូបែរជាកើនគួរឱ្យកត់សម្គាល់
សកម្មភាពលក់លំនៅឋាន រួមមាន ផ្ទះល្វែង វីឡាភ្លោះ និងទោស មានការថយចុះ ខណៈការលក់ខុនដូ មានកំណើនវិជ្ជមាន នៅក្នុងឆមាសទី១ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ប្រចាំឆមាសទី១របស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍មុន។ របាយការណ៍ ដែលត្រូវបានយោងតាមនិយ័តករអាជីវករអចលនវត្ថុ និងបញ្ចាំ រួមទាំងការគណនារបស់មន្ត្រីធនាគារជាតិនៃកម្ពុជា បង្ហាញថា សកម្មភាពលក់ផ្ទះល្វែង វិឡាភ្លោះ និងទោល ថយ...
អានបន្ថែមរដ្ឋប្រកាសដីជាង ១២៥ហិកតា នៅស្រុកបាភ្នំ ខេត្តព្រៃវែង ក្លាយជាតំបន់បេតិកភណ្ឌធម្មជាតិ
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ«នគរភ្នំឈើកាច់បាភ្នំ» ដែលមានផ្ទៃដីទំហំសរុប១២៥,២៧៧៥ហិកតា និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រក្នុងតំបន់បេតិកភណ្ឌធម្មជាតិ «នគរភ្នំឈើកាច់បាភ្នំ» ដែលមានចំនួន ៩ទីតាំង ស្ថិតក្នុងភូមិសាស្ត ឃុំជើងភ្នំ ឃុំឈើកាច់ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ នេះបើតាមអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។ ការសម្រេចបង្កើតនេះ ធ្វើឡ...
អានបន្ថែមអាល្លីម៉ង់ជួយកម្ពុជាជាង ២លានដុល្លារ ដើម្បីសម្អាតមីន លើផ្ទៃដីជាង១ពាន់ហិកតា ក្នុងខេត្ត០៣
អង្គការជំនួយរបស់ប្រជាជនន័រវេស(NPA) ប្រទេសអាល្លឺម៉ង់ ផ្តល់ជំនួយជាថវិកាចំនួន ២,១០០,០០០ដុល្លារ ដល់អង្គការស៊ីម៉ាក់ក្នុងការអនុវត្តគម្រោងបោសសម្អាតមីនលើផ្ទៃដី ១.៦០០ហិកតា នៅក្នុងខេត្តចំនួន ០៣។ នេះបើតាមសេចក្ដីជូនដំណឹង របស់អង្គភាពស៊ីម៉ាក់ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។ សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា ហិរញ្ញប្បទានឥតសំណងនេះ គឺសម្រាប់អនុវត្តគម្រោងសម្អាតមីនក្នុងរយៈពេល១៦ខែ និងត្រូវបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២៤ ល...
អានបន្ថែមត្រឹមខែមិថុនា ២០២៣ កម្ចីទិញផ្ទះ មានប្រមាណជា ៦,៦ពាន់លានដុល្លារ កើន១៧%
កម្ចីពីគ្រឹះស្ថានធនាគារដល់អតិថិជនសម្រាប់ទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មានប្រមាណ ជាង៦,៦ពាន់លានដុល្លារ គិតត្រឹមខែមិថុនាឆ្នាំ២០២៣ កើនឡើង១៧,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍ពីធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីថ្ងៃចន្ទសប្តាហ៍នេះបង្ហាញថា ទំហំកម្ចីពីគ្រឹះស្ថានធនាគារដល់អតិថិជនសម្រាប់ទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្មើនឹង១៤,៥ភាគរយ នៃទំហំឥណទានសរុបប្រមាណ ៤៥,៨ពាន់លានដុល្លារ ។ របាយការណ...
អានបន្ថែម