ដីមិនប្រើប្រាស់ចាប់ពី ៥ហិកតាឡើង នឹងតម្រូវឱ្យបង់ពន្ធ ដើម្បីបញ្ចៀសការទិញដីទុកចោល

សម្តេចម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា ចាប់ពីឆ្នាំ២០២៥ ដីមិនប្រើប្រាស់ចាប់ពី៥ហិកតាឡើងទៅ នឹងត្រូវកំណត់ឱ្យជាប់ពន្ធ ចំណែកដីដែលមានទំហំក្រោម៥ហិកតា នឹងមិនត្រូវកំណត់ឱ្យជាប់ពន្ធនោះទេ។​

ក្នុងវេទិកា «រាជរដ្ឋាភិបាល -ផ្នែក ឯក ជន» លើកទី១៩ រៀបចំឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការយកពន្ធលើដីធ្លីមិនប្រើប្រាស់ ដើម្បីបញ្ចៀសការយកដីទៅទុកចោលមិនប្រើប្រាស់ជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។​

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ “គោលដៅនៃការដាក់កំណត់ពន្ធនេះគឺធ្វើយ៉ាងម៉េចកុំឱ្យទិញដីទុកចោលធំពេក ព្រោះរដ្ឋចង់ឱ្យទិញដីយកទៅធ្វើសកម្មភាព បង្កើតចំណូលផ្សេងៗ ជាជាងទិញទុកចោល”។​

ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ទៀតថា គោលដៅថ្មីនេះនឹងត្រូវអនុវត្តចាប់ពីឆ្នាំ២០២៥ ទៅ ដើម្បីទុករយៈពេលឱ្យអ្នកដែលមានដីធំៗ ចាប់ផ្តើមធ្វើសកម្មភាពប្រើប្រាស់។​

បើតាមសម្តេចនាយករដ្ឋមន្រ្តី រដ្ឋលើកលែងពន្ធសម្រាប់ដីមានទំហំចាប់ពី ៥ហិកតាឡើងទៅ ​មានដូចជា ដីកំពុងបង្កបង្កើនផល ដែលមានការទទួលស្គាល់ពីអាជ្ញាធរវាយតម្លៃ ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គល និងនីតិបុគ្គលដែលបានចុះបញ្ជីពន្ធដារ ដីមានសំណង់ ឬគ្មានសំណង់ស្ថិតនៅក្រោមកិច្ចសន្យាជួល ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ ឬដីធ្លីរបស់សហគមន៍ និងដីស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋបង្កើតភូមិរង់ចាំ១ ដល់ ៦ ដោយបំបែកចេញពីភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

បំបែកចេញពីឃុំស្លាក្រាម ធាតុនៃរដ្ឋបាលថ្មីបានបង្កើតជាស្ថា […]

កម្ពុជាជាប់លេខ១លើពិភពលោក ជាប្រទេសគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព

កម្ពុជានាំមុខគេក្នុងការគ្រប់គ្រងបរិស្ថានអន្តរជាតិ នាំមុ […]

ក្រសួងរៀបចំដែនដីចរចាឈានដល់ការឯកភាពក្នុងការបើកផ្លូវ R4 ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ

នៅក្នុងរបត់ថ្មីមួយនៃការលើកកម្ពស់លំហូរចរាចរណ៍ក្នុងរាជធាន […]

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

ការពង្រឹងការអភិវឌ្ឍនគរូបនីយកម្ម៖ យុទ្ធសាស្ត្រថ្មីដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីមូលដ្ឋាន និងការរៀបចំដែនដីនៅកម្ពុជា

កិច្ចសហការរវាងក្រសួងរៀបចំដែនដីជាមួយធនាគារពិភពលោក និងធនា […]