ព័ត៌មានអចលនទ្រព្យ
រដ្ឋាភិបាលអនុញ្ញាតពិធីមង្គលការ កំណត់ភ្ញៀវចូលរួមមិនឱ្យលើស ២០០នាក់
ប្រមុខរាជរដ្ឋាភិបាលបានសម្រេចឱ្យមានការរៀបចំពិធីមង្គលការឡើងវិញ ក្រោយផ្អាករយៈពេល៨ខែ តែការរៀបចំឡើងវិញនេះ គឺតម្រូវឱ្យមានភ្ញៀវចូលរួមមិនលើសពី ២០០នាក់។ ថ្លែងក្នុងពិធីសម្ពោធ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ម្សិលមិញខ្ញុំបញ្ជាក់ហើយ អនុញ្ញាតឱ្យចូលរួមច្រើនបំផុត ២០០នាក់ តែមិនគិតចំពោះអ្នកបម្រើសេវា ព្រោះបើមិនអញ្ចឹងអនុវត្ត...
អានបន្ថែមរដ្ឋមានផែនការបើកឡើងវិញនូវ KTV និងកន្លែងកម្សាន្តពេលយប់នានាក្នុងពេលឆាប់ៗនេះ
សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋាភិបាលនឹងពិចារណាអនុញ្ញាតឱ្យបើកឡើងវិញនូវខារ៉ាអូខេ រង្គសាល និងឌីស្កតែក នៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ។ ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តម្លៃជាង ២៨លានដុល្លារអាមេរិក នៅថ្ងៃទី៨ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ការបើកកន្លែងកម្សាន្តនានាពេលនេះ គឺលឿនពេក ដែលអាចប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ...
អានបន្ថែមផ្ទៃដីរាជធានីភ្នំពេញ រីកធំទ្វេដង ពី៣០០គីឡូម៉ែត្រការ៉េ ឡើងជិត៧០០គីឡូម៉ែត្រការ៉េ
ផ្ទៃដីរាជធានីភ្នំពេញ បានរីកធំទ្វេដង ពីប្រមាណ ៣០០គីឡូម៉ែត្រការ៉េ ទៅជិត ៧០០គីឡូម៉ែត្រការ៉េ ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឱ្យមានកំណើននគរូបនីយកម្ម សំណង់ធំៗ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម។ នេះ ជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងពិធីសម្ពោធអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៨ ខែវិច្ឆិកានេះ។ សម្តេចថ្លែងថា៖ «ក្នុងអាណត្តិរបស់ខ្ញុំ ធ្វើតា...
អានបន្ថែមរដ្ឋកាត់ដី ៨៦០០ ហិកតាពីឧទ្យានជាតិបូទុមសាគរឱ្យ Royal Group បង្កើតតំបន់សេដ្ឋកិច្ចពិសេស
រដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់ផ្ទៃដីទំហំ ៨ ៦៣១ហិកតា ក្នុងភូមិសាស្ត្រឃុំតានួន ស្រុកបូទុមសាគរ នៃខេត្តកោះកុង ជូនទៅក្រុមហ៊ុន Royal Group Co.,Ltd. របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីរៀបចំបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស។ យោងតាមអនុក្រឹត្យចុះថ្ងៃទី១៥ ខែកញ្ញា ដីនេះត្រូវបានធ្វើអនុប្បយោគចេញពីឧទ្យានជាតិបូទុមសាគរទៅជាទ្រព្យឯកជនរបស់រដ្ឋ។ (ពោលគឺប្ដូរពីដីឧទ្យានជាតិជាដីឯកជន) គណៈកម្មាធិកាគ្រប់គ្រងដីរដ្ឋខេត្តកោះកុង ម...
អានបន្ថែមអាជ្ញាធរសៀមរាបបញ្ជាឱ្យអ្នករំលោភដីចំណីស្ទឹងសៀមរាបរុះរើសំណង់ក្នុងពេល ៧ថ្ងៃ
រដ្ឋបាលខេត្តសៀមរាប បានប្រកាសទុករយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹង ឱ្យអ្នករំលោភដីចំណីស្ទឹងសៀមរាប ឱ្យប្រញាប់រុះរើសំណង់ជាបន្ទាន់ ដើម្បីបើកផ្លូវឱ្យក្រុមការងារអនុវត្តគម្រោងស្តារស្ទឹងសៀមរាបជំហានទី២ ចាប់ពីចំណុចស្ពានវាងក្រុងទៅក្រោម ដល់ភូមិអារញ្ញ ដែលមានប្រវែង៥ គីឡូម៉ែត្រ។ សេចក្តីជូនដំណឹង ចុះថ្ងៃទី ០៣ ខែវិច្ឆិកា នេះ ធ្វើឡើងក្រោយពេលរដ្ឋបាលខេត្តនៅតែពិនិត្យឃើញថា ម្ចាស់សំណង់មួយចំនួនតូច នៅមិនទាន់បានរុះរើសំណង់ដែ...
អានបន្ថែមCVEA និង AVA ចង់ជំរុញឱ្យភ្នាក់ងារអចលនទ្រព្យទូទាំងអាស៊ានស្ថិតក្រោមគោលការណ៍តែមួយ
សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (AVA) និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបង្ហាញពីទិសដៅ ចង់លើកកម្ពស់សមត្ថភាពភ្នាក់ងារអចលនទ្រព្យរបស់ខ្លួន ដោយគ្រោងចង់បង្កើតគោលការណ៍តែមួយ ដើម្បីគ្រប់គ្រងស្ដង់ដារភ្នាក់ងារអចលនទ្រព្យទាំង១០ ប្រទេសសមាជិក។ អគ្គលេខាធិការសមាគម CVEA អ្នកស្រី Susan Widjojo បានឱ្យដឹងដូច្នេះក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពីការរៀបចំសមាជិកលើកទី២៣ នៃសមាគម AVA កាលពីថ្...
អានបន្ថែមរដ្ឋគ្រោងដាក់រមណីយដ្ឋានមួយកន្លែងក្នុងខេត្តព្រៃវែងជាតំបន់ការពារធម្មជាតិ
ក្រសួងបរិស្ថាន បានគ្រោងដាក់រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ ស្ថិតក្នុងស្រុកបាភ្នំ នៃខេត្តព្រៃវែង ជាតំបន់ការពារធម្មជាតិ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២១។ កិច្ចប្រជុំនេះ បានធ្វើឡើងដោយមានការចូលរួមពីតំណាងក្រសួងការពារជាតិ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងរដ្ឋបាលខេត្តព្រៃវែង និងភាគីពាក់ព័ន្ធដទៃទៀត។ គ្រប់ភាគីបានឯកភាពជាគោលការ...
អានបន្ថែមក្នុងត្រីមាសទី ៣ ពាក្យសុំកម្ចីទិញផ្ទះកើន ៣៩% ខណៈទំហំកម្ចីកើន៥៦%
ចំនួនការដាក់ពាក្យស្នើសុំកម្ចីអចលនទ្រព្យនៅកម្ពុជា ក្នុងត្រីមាសទី៣ ឆ្នាំ២០២១ កើនឡើង ៣៩% ខណៈទំហំទឹកលុយកម្ចីក៏បានកើន ៥៦% ផងដែរ បើធៀបនឹងត្រីមាសទី២ ក្នុងឆ្នាំដដែលនេះ។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) កាលពីថ្មីៗនេះ។ របាយការណ៍ដដែលបន្តថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ចំនួនពាក្យស្នើសុំកម្ចីអចលនទ្រព្យមានសរុប ១៥៣.១២០សំណើ ឬស្មើនឹងប្រមាណ ១១,៦០% នៃពាក្យស្នើសុំឥណទានសរុប...
អានបន្ថែមរដ្ឋអនុញ្ញាតឧកញ៉ាល្បី១ រូប ប្ដូរមុខមាត់កោះទន្សាយ ជាតំបន់ទេសចរធម្មជាតិជាន់ខ្ពស់
រដ្ឋបាលខេត្តកែប សម្រេចចាប់ដៃជាមួយនឹង ក្រុមហ៊ុនឯកជនល្បីក្នុងស្រុក ទ្រី ភាព គ្រុប ខូអិលធីឌី ដើម្បីអភិវឌ្ឍកោះទន្សាយជាតំបន់ទេសចរណ៍ធម្មជាតិប្រណីតជាន់ខ្ពស់ក្នុងពេលអនាគតខាងមុខនេះ។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងកាលពីថ្ងៃទី១ ខែវិច្ឆិកា នេះថា៖ «ថ្វីត្បិតយើងខិតខំអភិរក្សនូវធនធានធម្មជាតិដែលមានស្រាប់ ប៉ុន្តែទីតាំងខ្លះយើងក៏ត្រូវការអភិវឌ្ឍឱ្យក្លាយជាតំបន់មួយប្រកបដោយភាពស្រស់ស្អាត និងមានភាពទាក់ទាញផង...
អានបន្ថែមអាជ្ញាធរខេត្តព្រៃវែង ដាក់បញ្ជាថ្មីសម្រាប់អាជីវកម្មអភិវឌ្ឍអចលនវត្ថុ បើមិនធ្វើតាមត្រូវពិន័យធ្ងន់
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រៃវែង បានបញ្ជាឱ្យអាជីវកម្មពុះដីឡូតិ៍ ឬអាជីវកម្មអភិវឌ្ឍលំនៅឋានទាំងអស់ត្រូវរួសរាន់ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណ ឱ្យបានមុនថ្ងៃទី៣០ ខែវិច្ឆកានេះ បើមិនដូច្នោះទេ នឹងត្រូវផាកពិន័យធ្ងន់។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ កន្លងទៅ។ សម្រាប់ការធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិដែលមានទំហំចាប់ពី ៤-៣០ល្វែង ឬ ៣-៣០ភូមិគ្រឹះ ឬ ៤-៣០...
អានបន្ថែម