ព័ត៌មានអចលនទ្រព្យ
HLH Group លក់សណ្ឋាគារតម្លៃ ១២លានដុល្លារ នៅខេត្តព្រះសីហនុ
បុត្រសម្ព័ន្ធរបស់ Hong Lai Huat (HLH) Group ក្រុមហ៊ុន PH One Development បានលក់សណ្ឋាគារក្នុងគម្រោង D’Seaview ដែលស្ថិតនៅខេត្តព្រះសីហនុ ដោយជោគជ័យក្នុងតម្លៃ ១២លានដុល្លារអាមេរិក ក្រោយមានបញ្ហារអាក់រអួលមួយចំនួនតាំងពីប្រកាសលក់លើកដំបូងនៅឆ្នាំ ២០១៨។ ការលក់ និងការផ្ទេរកម្មសិទ្ធិត្រូវបានធ្វើចប់សព្វគ្រប់នៅថ្ងៃទី ១៧ ខែវិច្ឆិកា។ នេះបើយោងតាមលោក គួច លេងឃាង ប្រធានទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុន HLH Cambodia។ ក...
អានបន្ថែមក្រសួងមហាផ្ទៃ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយបញ្ហាដីធ្លីដោយមានតម្លាភាព និងស្អាតស្អំ
ក្រសួងមហាផ្ទៃ បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវដោះស្រាយបញ្ហាដីធ្លីគ្រប់រូបភាព ដោយមានតម្លាភាព និងស្អាតស្អំ ពិសសេលំនៅឋាន និងសិទ្ធិរបស់ជនជាតិដើមភាគតិច ទិសដៅដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។ ក្រសួងដាក់សំណើដូច្នេះ ក្នុងសន្និសីទថ្នាក់ជាតិលើកទី ១៤ ស្តីពីអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិនេះ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានសហការដោយអង្គការដៃគូចំនួន ៥៣ អង្គការ ។ ឯកឧត្តម ងី ច័ន...
អានបន្ថែមវិនិយោគិនខ្មែរអាចទិញផ្ទះបែបរីសតបាននៅរដ្ឋ Florida បានដោយងាយស្រួល តាមប្រព័ន្ធអនឡាញ
ក្រុមហ៊ុនក្នុងស្រុក Isaford Immigration សហការជាមួយក្រុមហ៊ុនអាមេរិកធំៗ ២ Golden Gate Global និង Lennar ផ្ដល់សេវាសម្របសម្រួល និងជួយឱ្យខ្មែរ អាចវិនិយោគទិញអលចនទ្រព្យនៅសហរដ្ឋអាមេរិកបានដោយងាយស្រួល ដែលមានអចលទ្រព្យឱ្យជ្រើសរើសជាច្រើនប្រភេទរាប់ពាន់ខ្នង នៅ២១ រដ្ឋទូទាំងសហរដ្ឋអាមេរិក។ ថ្មីៗនេះ ក្រុមហ៊ុនទាំង ៣ បានបើកជម្រើសថ្មីដល់វិនិយោគិនកម្ពុជា ពោលគឺផ្ទះបែបរីសតដំបូងបំផុត ដែលស្ថិតនៅចំបេះដូងនៃទីក្រុង Homestea...
អានបន្ថែមតើតំបន់ណាខ្លះល្អជាងគេសម្រាប់ការអភិវឌ្ឍន៍បុរី និងខុនដូក្នុងក្រុងភ្នំពេញ?
ដោយសារវិស័យអចលនទ្រព្យមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅរាជធានីភ្នំពេញ គ្រប់តំបន់ទាំងអស់ដែលស្ថិតនៅក្នុងទីក្រុងបានទាក់ទាញការវិនិយោគយ៉ាងច្រើនពីវិនិយោគិនក្នុងស្រុក និងក្រៅស្រុកដែលមានបំណងចង់អភិវឌ្ឍគម្រោងផ្សេងៗដូចជា រោងចក្រ ផ្សារ សាលារៀន និងជាពិសេសបុរី និងខុនដូដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។ ប្រការនេះបានជំរុញឱ្យតម្លៃដីធ្លីទាំងក្នុង និងជាយក្រុងភ្នំពេញកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសទីតាំងដែលនៅ...
អានបន្ថែមចិនលះបង់វិស័យអលចទ្រព្យ ហើយងាកទៅរកឧស្សាហកម្ម High-Tech ដើម្បីកំណើននិរន្តរភាព
វិបត្តិទីផ្សារអចលនទ្រព្យអាចទំលាក់កំណើនសេដ្ឋកិច្ចចិនដល់ក្រោម ៥% នៅឆ្នាំ ២០២២ កំណើនសេដ្ឋកិច្ចប្រទេសចិន ត្រូវបានព្យាករថានឹងធ្លាក់ដល់ក្រោម ៥% នៅឆ្នាំ ២០២២ ដែលជាកំណើនទាបបំផុតដែលមិនធ្លាប់មានតាំងពីទសវត្សរ៍ឆ្នាំ ៩០។ អ្នកវិភាគថា ការថមថយនៃកំណើននេះ គឺដោយសារមហាអំណាចចិន មានទិសដៅវែងឆ្ងាយ ដោយមិនចង់ពឹងផ្អែកលើវិស័យអចលនទ្រព្យខ្លាំងដូចមុនទៀតទោះទេ។ បើយោងតាមសារព័ត៌មាន Al Jazeera ដោយសារតែវិបត្តិកំណើនលើសតម្រូវការ ...
អានបន្ថែមឆ្នាំ២០២២ អាជីវកម្មផ្សារទំនើបនឹងបន្ដរងសម្ពាធ ទោះកូវីដស្ងប់ហើយក្ដី, ហេតុអ្វី?
សរសរដោយ៖ អ្នកវិភាគអចលនទ្រព្យឯករាជ្យលោក Eric Won Chon Lap ទោះបើកប្រទេសវិញក្ដី ឥរិយាបថនៃអាជីវកម្មលក់រាយ និងផ្សារទំនើប នឹងបន្ដធ្វើតាមលំនាំថ្មី ទោះវិបត្តិកូវីដនៅកម្ពុជាធូរស្បើយហើយក្ដី ប៉ុន្តែគ្រាលំបាកមួយនេះ បានផ្លាស់ប្ដូរឥរិយាបថអាជីវកម្មផ្សារទំនើបពេញមួយទំហឹង។ ម្ចាស់ផ្សារទំនើបជាច្រើន កន្លងមកត្រូវធ្វើទំនើបកម្ម និងផ្លាស់ប្ដូរផ្នត់គំនិតក្នុងការធ្វើអាជីវកម្មផ្សារតាមរបត់ថ្មី ដើម្បីរស់រានក្នុងកាលៈទេសៈន...
អានបន្ថែមPropertyGuru ប្រកាសជ័យលាភីអចលនទ្រព្យឆ្នើមឆ្នាំ ២០២១ ខណៈUrbanland លេចធ្លោជាងគេ
PropertyGuru កាលថ្ងៃសុក្រសប្ដាហ៍មុន បានរៀបចំកម្មវិធី Gala Dinner តាមប្រព័ន្ធអនឡាញ ដើម្បីប្រកាសលទ្ធផលជ័យលាភីពានរង្វាន់អចលនទ្រព្យឆ្នើមប្រចាំកម្ពុជាលើកទី៦ ប្រចាំឆ្នាំ ២០២១។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Urbanland ដែលជាម្ចាស់គម្រោង Chankiri Palm Creek បានដណ្ដើមយកជ័យលាភីធំបំផុតប្រចាំឆ្នាំ ជាមួយនឹងពានរង្វាន់ចំនួន៧ រួមមាន អ្នកអភិវឌ្ឍន៍ល្អដាច់គេ គម្រោងលំនៅឋានល្អដាច់គេ និងស្ថាបត្យកម្មលំនៅឋានល្អដាច់គេ ជាដើម។...
អានបន្ថែមការបើកឱ្យអ្នកដំណើរចូលដោយមិនធ្វើចត្តាឡីស័ក ជះឥទ្ធិពលដូចម្ដេចលើទីផ្សារអចលនទ្រព្យ?
អ្នកជំនាញអចលនទ្រព្យបានបង្ហាញសុទិដ្ឋិនិយមចំពោះគោលនយោបាយថ្មីរបស់រដ្ឋាភិបាលទាក់ទិននឹងការលុបចោលការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួច ដោយលើកឡើងថា វាជាសញ្ញាល្អសម្រាប់ទីផ្សារអចលនទ្រព្យ ប៉ុន្តែសន្ទុះនៃទីផ្សារគឺនៅតែមានកម្រិត ព្រោះវិនិយោគិនត្រូវការពេលដើម្បីត្រឡប់មកវិញ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញបានប្រកាសថា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា តទៅ អ្នកដំណើរដែលចាក់វ៉ាក់សាំងរួចពេញលេ...
អានបន្ថែមផ្ទះគំរូដ៏ប្រណីតរបស់បុរីភូមិសំរោង ត្រៀមខ្លួនរួចជាស្រេចដើម្បីបើកបង្ហាញជាសាធារណៈ
ត្រឹមតែមួយពព្រិចភ្នែក ផ្ទះគំរូដ៏ប្រណីតរបស់បុរីភូមិសំរោងត្រូវបានកសង់រួចរាល់ ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីបើកបង្ហាញជាសាធារណៈចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ និងត្រៀមបើកសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ។ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ បើទោះបីជាមិនទាន់បើកសម្ពោធជាផ្លូវការផង ផ្ទះអាជីវកម្មតាមបណ្តោយផ្លូវជាតិលេខ៥ និងវីឡាកូនកាត់ ត្រូវបានលក់អស់ជាស្ថាពរ។ គម្រោងលំនៅដ្ឋានបែបសហគ...
អានបន្ថែមក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិអាយុជាង ២០០ឆ្នាំ នឹងបើកការិយាល័យនៅកម្ពុជា ដើមឆ្នាំ២០២២
ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Chestertons ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស នឹងបើកការិយាល័យនៅកម្ពុជាចាប់ពីឆ្នាំ២០២២ តទៅ ដោយបញ្ជាក់ថា កម្ពុជាជាទីផ្សារ «គន្លឹះ និង រីកចម្រើនខ្លាំង» ស្របតាមយុទ្ធសាស្រ្តពង្រីកខ្លួននៅតំបន់អាស៊ី។ ក្រុមហ៊ុនលំដាប់អន្តរជាតិដែលមានអាយុកាល ២១៦ ឆ្នាំនេះ បានដាក់បញ្ចូលប្រតិបត្តិការនៅកម្ពុជាទៅក្នុងបណ្តាញកម្រិតអន្តរជាតិជាង ១០០ការិយាល័យរបស់ខ្លួន តាមរយៈការទិញយកប្រតិបត្តិការពីក្រុម...
អានបន្ថែម