ព័ត៌មានអចលនទ្រព្យ
Update: ខ្មែរមិនត្រឹមតែអាចទិញអចលនទ្រព្យនៅអាមេរិកបានទេ តែបច្ចុប្បន្នជម្រើសកើនដល់ ២១ រដ្ឋ
ក្រុមហ៊ុនក្នុងស្រុក Isaford នៅតែបន្តសហការជាមួយភាគីអាមេរិក Golden Gate Global និង Lennar Home ផ្ដល់សេវាគ្រប់ជ្រុងជ្រោយសម្រាប់វិនិយោគិនខ្មែរដែលចង់ទិញផ្ទះនៅអាមេរិក ដោយប្រតិបត្តិការគ្រប់យ៉ាងអាចធ្វើបានតាមប្រព័ន្ធអនឡាញ និងមិនចាំបាច់ចំណាយពេលរត់ឯកសារដោយខ្លួនឯងនោះទេ។ ប៉ុន្តែពិសេសជាងនេះទៅទៀត មិនត្រឹមតែអាចវិនិយោគបានដោយងាយស្រួលប៉ុណ្ណោះទេ បច្ចុប្បន្នវិនិយោគិនគឺមានជម្រើសច្រើនជាងមុន ដល់ទៅ ២១ រដ្ឋ ពិសេសនៅទីក្រ...
អានបន្ថែមអ្វីជាការវិនិយោគអចលទ្រព្យបែប Timeshare? ខុសពីវិនិយោគធម្មតាដូចម្ដេច មានសក្ដានុពលទេ?
តើអ្នកធ្លាប់ដឹងទេថា អ្នកអាចទិញបន្ទប់របស់សណ្ឋាគារ ឬរីសត ណាមួយត្រឹមតែរយៈពេល ១ សប្ដាហ៍ប៉ុណ្ណោះ ប៉ុន្តែអ្នកនឹងមានឈ្មោះលើប្លង់រឹងនៃយូនីតមួយនោះ ហើយអាចទិញលក់យកចំណេញបានដូចភាគហ៊ុនដូច្នោះដែរ។ ការទិញបែបនេះហៅថា Timeshare តើការវិនិយោគបែបនេះ គឺជាអ្វី? ការវិនិយោគTimeshare គឺជាការបំបែកកម្មសិទ្ធនៃបន្ទប់ឬុយូនីតណាមួយរបស់សណ្ឋាគារ ឬរីសត ជាចំណែកតូចៗតាមពេលវេលា ដើម្បីឱ្យអ្នកវិនិយោគអាចទិញបានក្នុងតម្លៃសមរម្យ។ ភាគច្រើនកា...
អានបន្ថែមខេត្តព្រះសីហនុ ស្វាគមន៍គម្រោងអេកូទេសចរណ៍ថ្មីមួយ ខណៈរដ្ឋកំពុងពិនិត្យផែនការលម្អិត
ក្រុមហ៊ុន Eco Beach Development រួមជាមួយនឹងសហគមន៍នេសាទបឹងជុំ ស្នើចង់វិនិយោគបង្កើតគម្រោងអេកូទេសចរណ៍ថ្មីមួយកន្លែងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នេះបើយោងតាមកិច្ចប្រជុំធ្វើបទបង្ហាញគម្រោងរបស់ក្រុមហ៊ុន ទៅកាន់រដ្ឋបាលខេត្ត កាលពីថ្ងៃទី១៩ កក្កដា នេះ កន្លងទៅ។ គម្រោងដែលស្នើនេះ មានទីតាំងស្ថិតនៅភូមិស្រែចាមក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ដោយការអភិវឌ្ឍន៍នឹងរួមមាន បឹងកាឡូ ខ្ចុសអង្គុយលេង ផែទេសចរណ៍ កន្លែងចិញ្ចឹម...
អានបន្ថែមUrbanland ចាប់ដៃគូជាមួយធនាគារធំៗ ៣ ផ្តល់កម្ចីការប្រាក់ទាប សម្រាប់គម្រោងបុរីចន្ទគីរី
ក្រុមហ៊ុនអ្នកអភិវឌ្ឍអចលនទ្រព្យជើងចាស់ដែលធ្លាប់ទទួលបានពានរង្វាន់ជាច្រើន Urbanland កាលពីថ្មីៗនេះ បានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MoU) ជាមួយ ធនាគារ BRED Bank ធនាគារ CIMB Bank និងធនាគារ J Trust Royal សម្រាប់គម្រោងបុរីថ្មីរបស់ខ្លួន «បុរីចន្ទគីរី»។ ការសហការនេះនឹងជួយឱ្យអតិថិជនរបស់បុរីចន្ទគីរីទទួលបានកម្ចី កាន់តែងាយស្រួល និងរហ័សជាងមុន។ អតិថិជនអាចទទួលបាលកម្ចីដល់ទៅ ៧០% ទៅ ៨០% នៃតម្លៃផ្ទះសរុប ជាម...
អានបន្ថែមកម្ពុជាកំពុងជ្រើសរើសភូមិ ៣ ទៅប្រកួតយក«ពានភូមិទេសចរណ៍ឆ្នើម»នៃអង្គការទេសចរណ៍លោក
កម្ពុជាកំពុងជ្រើសរើសភូមិគំរូចំនួន៣ ក្នុងចំណោមភូមិចំនួន ១០០ ទូទាំងប្រទេស ដើម្បីដាក់ចូលរួមការក្រកួតយកពាន «ភូមិទេសចរណ៍ឆ្នើម« របស់អង្គការទេសចរណ៍ពិភពលោក (UNWTO)។ យោងតាមលិខិតនៃទីស្តីការគណៈរដ្ឋមន្រ្តីថ្ងៃទី១៣ ខែកក្កដា រាជរដ្ឋាភិបាល បានសម្រេចបញ្ចូលការជ្រើសរើសភូមិទេសចរណ៍ឆ្នើម ក្រោមយន្តការនៃការប្រឡងប្រណាំងទីក្រុងស្អាត។ តាមរយៈការចូលរួមប្រណាំងនេះ កម្ពុជានឹងមានឱកាសបង្ហាញពីការរៀបចំភូមិតាមជនបទរបស់ខ្លួន ស្រ...
អានបន្ថែមឥណ្ឌូនេស៊ីចង់ចាប់ដៃគូជាមួយឧកញ៉ាជើងចាស់ ៣ រូប វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា
ឥណ្ឌូនេស៊ីកំពុងសិក្សាឱកាសចង់ចាប់ដៃគូជាមួយឧកញ៉ាជើងខ្លាំង ៣រូប រួមគ្នាវិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា ដែលក្នុងនោះវិស័យសំណង់ និងអចលនទ្រព្យ ក៏ត្រូវបានជ្រើសជាវិស័យអាទិភាពផងដែរ។ នេះបើយោងតាមការលើកឡើងរបស់លោក Sudirman Haseng អគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ក្នុងជំនួបជាមួយលោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមហ៊ុនអចលនទ្រព្យ WorldBridge Group លោកឧកញ៉ា ម៉ុង រិទ្ធី ប្រធានក្រុមនហ៊ុន ម៉ុង រិទ្ធី គ្រុប និងលោ...
អានបន្ថែមក្រសួង ២ រួមដៃគ្នាលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធខេត្តចំនួន ៧ ឱ្យទៅជាតំបន់និរន្តភាពទេសចរណ៍
ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ កំពុងធ្វើការួមគ្នាលើកកម្ពស់ហេដ្ឋារចនា និងរៀបចំគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៅខេត្តគោលដៅចំនួន ៧។ យោងតាមកិច្ចប្រជុំមន្រ្តីពាក់ព័ន្ធកាលពីថ្ងៃទី១៤ ខែកក្កដា កន្លងមកនេះ ខេត្តគោលដៅទាំង ៧ ដែលក្រសួងបាននឹងកំពុងអនុវត្តការងារ រួមមាន ខេត្តកំពង់ស្ពឺ កោះកុង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ។ ដោយឡែក តំបន់ដែលនឹងត្រូវអនុវត្តក្នុងខេត្...
អានបន្ថែមរដ្ឋបាលខេត្តកំពង់ឆ្នាំងចាប់ផ្ដើមគ្រប់គ្រងតឹងរឹងលើអាជីវកម្មពុះដីឡូតិ៍ ដើម្បីការពារអតិថិជន
អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមចុះប្រមូលទិន្នន័យ ចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព គម្រោងអាជីវកម្មអភិវឌ្ឍដីឡូតិ៍ទាំងអស់ទូទាំងខេត្ត ដើម្បីឈានទៅរកការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការលើកកម្ពស់ការវិនិយោគ និងកិច្ចការការពារអតិថិជន។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងដូច្នេះក្នុងកិច្ចប្រជុំជាមួយមន្រ្តីពាក់ព័ន្ធ កាលពីថ្ងៃទី ១២ កក្កដា កន្លងទៅនេះ។ ឯកឧត្តមអភិបា...
អានបន្ថែមវិវាទអចលនទ្រព្យខ្នាតពាណិជ្ជកម្មជាង១០ករណី ដោះស្រាយក្រៅតុលាការដោយមជ្ឈត្តការជាតិ
ពីឆ្នាំ ២០១៣ មកទល់ខែមិថុនា ២០២១ នេះ មជ្ឈត្តការជាតិផ្នែកពាណិជ្ជកម្ម ឬភ្នាក់ងារដោះស្រាយវិវាទផ្នែកពាណិជ្ជកម្មក្រៅផ្លូវតុលាការនៅកម្ពុជា បានដោះស្រាយវិវាទលើវិស័យផ្សេងៗ សរុបជាង ២៩ករណី ឬស្មើនឹងទឹកប្រាក់៨០លានដុល្លារ ដែលក្នុងនោះវិស័យសំណង់និងអចលនទ្រព្យមានដល់ទៅ ៥៧%។ យោងតាម លោក ប៊ុន យូឌី ប្រធានមជ្ឈមមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នេះគឺមានច្រើនវិស័យដូចជាសំណង់ អចលនទ្រ...
អានបន្ថែមការវិនិយោគអចលនទ្រព្យបែប Timeshares លើប្រព័ន្ធBlockchain នឹងចូលទីផ្សារកម្ពុជាឆាប់ៗ
ក្រុមហ៊ុនផ្ដល់សេវាវិនិយោគអចលនទ្រព្យលើប្រព័ន្ធ Blockchain ល្បីល្បាញ LABS Group នឹងបើកឱ្យសាធារណៈជនដេញថ្លៃ រីសតប្រភេទថ្មីដែលមិនធ្លាប់មានពីមុនមកលើពិភពលោក ឬហៅ RTS-NTF នៅថ្ងៃទី ១៥ ខែកក្កដា នេះ។ ក្រុមហ៊ុនក៏បានបញ្ជាក់ទៀតថានឹងបង្កើតឱ្យមានការដេញថ្លៃវិនិយោគអចលនទ្រព្យប្រភេទ RTS-NFT នេះ នៅកម្ពុជា ១ កន្លែង នៅជប៉ុន ៣កន្លែង និងនៅឥណ្ឌូនេស៊ី ២កន្លែងទៀត ក្នុងពេល ២ ឆ្នាំខាងមុខ។ គួរបញ្ជាក់ថា រីសតដែលនឹងដាក់ដេញថ្ល...
អានបន្ថែម